Thứ 3, 20/08/2019, 1:24 GMT+7
ទន្លេផ្សះផ្សា ជួរភ្នំសន្តិភាព
08:30, 09/01/2019
ក្នុងឧកាសរំលឹកអនុស្សាវរីយ៍ខួបគម្រប់៤០ ឆ្នាំក្រោយថ្ងៃដែលប្រទេសកម្ពុជារួចផុតពីសម័យកាលកាន់អំណាចដោយខ្មែរក្រហមប្រល័យពូជសាសន៍ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (ថ្ងៃទី ៧ ខែ មករាឆ្នាំ ១៩៧៩ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩) ទំព័រព័ត៌មានចម្រុះអេឡេចត្រូនិចនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមអត្ថបទរបស់លោក ឆាំយុ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​ កម្ពុជា ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ្យ​មួយ​ ​ដែល​ធ្វើការ​ចងក្រង​ឯកសារ​ពី​ភាព​ឃោ​ឃៅ​របស់​របបខ្មែរក្រហម​ ​អប់រំ​សាធារណៈ​ជនពី​របប​ខ្មែរក្រហម​និង​គាំទ្រ​ដល់​សាលា​ក្តី​​ខ្មែរក្រហម​។​ ​កាលពី​ខែមុន​ ​កន្លង​នេះ​ ​លោក​ ​ឆាំង​ ​យុ​ ​បាន​ទទួល​ពានរង្វាន់​ ​រ៉ា​ម៉ុន​ ​ម៉ា​ក្ស​សេយ៍​សេយ៍​ ​ឆ្នាំ ២០១៨​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ​"​ពានរង្វាន់​ណូបែល​អាស៊ី"​ ​សម្រាប់​ ​"ការ​ថែរក្សា​ការ​ចងចាំ"​ ​នៃ​អំពើ​​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​និង​ការស្វែងរក​ ​"​យុត្តិធម៌​សម្រាប់​ប្រទេសជាតិ​និង​សាកលលោក​។​"
គោលគំនិត​និង​និមិត្តសញ្ញា​ ​គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្សព្វផ្សាយ​ ​បណ្ដុះ​គំនិត​និង​ដឹកនាំ​ ​ជា​សមូហភាព​ពី​ខ្លឹមសារ​និង​ការ​ផ្តួចផ្តើម​ទាំងឡាយ​។​ នៅក្នុង​ប្រទេស​ កម្ពុជា​ ​ទឹក​គឺជា​និមិត្តសញ្ញា​នៃ​ជីវិត​។​ ​យើង​ប្រារព្ធ​រដូវវស្សា​ដើម្បី​ជា​ការ​ចាប់ផ្ដើម​ថ្មី​នៃ​រដូវ​ច្រូតកាត់​របស់​យើង​ ​ដែល​ទាក់ទង​នឹង​​អំណោយ​ដ៏​ច្រើន​របស់​ផែនដី​ទៅដល់​មនុស្សលោក​។​ ​ទី​ជនបទ​មាន​ភាព​រស់រាន​មានជីវិត​ជាមួយ​នឹង​ការ​កើន​ឡើង​របស់​ដើមឈើ​ពណ៌បៃតង​ស្រស់​ ​ផ្ការីក​ស្គុះស្គាយ​និង​អាហារ​ដ៏​សម្បូរ​បែប​។​
កងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា នៅមុខព្រះបរមរាជវាំង

ផ្ដើមពីការណែនាំជាបឋមអំពីការងារមួយចំនួនរបស់យើង យើងជួបប្រទះការលំបាកជាមួយនឹងគោលគំនិតនៃការផ្សះផ្សា រវាងជនរងគ្រោះ ជនដៃដល់និងគ្រួសាររបស់គេ ជាមួយនឹងទំនាក់ទំនងរវាងទន្លេពីរ គឺទន្លេមេគង្គនិងទន្លេសាប។ ទន្លេទាំងពីរមានលក្ខណៈពិសេស ខុសពីគ្នានៅត្រង់ដំណើរនៃចរន្តខ្សែរទឹករបស់វា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទន្លេទាំងពីរក៏បានប្រសព្វគ្នានៅចំពីមុខ ព្រះបរម រាជវាំងនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងរាជធានី ភ្នំពេញ។

នៅពេលដែលទន្លេទាំងពីរត្របាញ់ចូលគ្នា ទន្លេ សាប មិនបានបាត់បង់ភាពវិសេសវិសាល របស់ខ្លួននោះទេ។ ដោយសារតែជំនន់ទឹកភ្លៀងរដូវវស្សាដ៏ឆាប់រហ័សពីទន្លេមេគង្គទន្លេសាបបានក្លាយទៅជាប្រពន្ធ័ធារាសាស្ត្រដ៏អច្ឆរិយមួយដែលប្រឆាំងទៅនឹងទំនាញផែនដីដោយផ្លាស់ប្តូរចរន្តទឹកហូរបញ្ច្រាសទៅលើចាក់ចូលទៅក្នុងបឹងទន្លេសាប ដែលជាអាងនេសាទទឹកសាបដ៏ធំបំផុតមួយក្នុងពិភពលោក ហើយដែលសម្បូរទៅដោយជម្រកមច្ឆា។

​​ការផ្សះផ្សា​នៅក្នុង​ប្រទេស ​កម្ពុជា ​ប្រៀបបានទៅ​នឹង​ភាព​ប្រសព្វគ្នា​រវាង​ទន្លេ​ទាំងពីរ​ដូច្នេះ​ដែរ ​គឺ​មិនបាន​ ​បំផ្លាញ​បុគ្គលភាព​មនុស្ស​ម្នា​ក់ៗ​ ​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​ឬ​អត្តសញ្ញាណ​សហគមន៍​ឡើយ​។​ ​ផ្ទុយទៅវិញ​ ​ដូច ជាទន្លេសាប​ ​ភាព​ត្រ​គួ​ញ​ចូលគ្នា​បាន​ក្លាយទៅជា​កត្តា​មួយ​ដែល​ផ្តល់​អំណាច​ដល់​បុគ្គល​ម្នា​ក់ៗ ​គ្រួសារ​និង​សហគមន៍​ក្នុង​ទម្រង់​នានា​ដែល​មិន​អាច​ព្យាករណ៍​បាន​។​

​ប្រៀប​ដូច​ទៅ​នឹង​ការងារ​មនុស្សធម៌​ទាំងអស់​ដែរ​ ​ការអប់រំ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​គឺ​ ​ពិបាក​ណាស់​។​ ​សង្គម​បន្ទាប់ពី​ជម្លោះ​គឺ​អាច​ត្រូវ​បាន​ពិពណ៌នា​ថា​ជា​ទឹកដី​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង​ ​ការ​ស្អប់ខ្ពើម​ ​ភាព​សោកសៅ​និង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ដែល​មិន​អាច​ពិពណ៌នា​បាន​។​ ​ដំណើ​ការ​ទៅមុខ​និង​ការវាស់វែង​នៃ​ភាព​ជោគជ័យ​មិន​អាច​សម្រេច​បាន​ដោយ​គ្មាន​មនុស្ស​ដែល​មានការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់ខ្លួន​ចំពោះ​ជនរងគ្រោះ​និង​អ្នក​រស់រាន​មានជីវិត​។​ ​ប៉ុន្តែ​ការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់ខ្លួន​​តែឯកឯង​គឺ​មិន​គ្រប់គ្រាន់​ទេ​។​ ​មនុស្ស​ដែល​ធ្វើការ​នៅក្នុង​បរិយាកាស​ទាំងនេះ​ត្រូវតែ​មាន​ភាព​​ក្លាហាន​និង​នៅពេល​ខ្លះ​គួរតែ​ឆ្កួត​បន្តិច​ផង​។​

​នៅចន្លោះ​ឆ្នាំ​ ​១៩៩២​ ​និង​ ​១៩៩៣​ ​ខ្ញុំ​ត្រូវ​បាន​អង្គការសហប្រជាជាតិ​ចាត់តាំង​ឲ្យ​ធ្វើជា​បុគ្គលិក​អន្ដរ​ជាតិ​ នៅ​ស្រុក​ ភ្នំស្រួច​ ​ក្នុង​ខេត្ត ​កំពង់ស្ពឺ​ ​ក្រោម​ការគ្រប់គ្រង​​របស់​អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការ​​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​(​អ៊ុន​តាក់​)​។​ ​តួនាទី​របស់ខ្ញុំ​គឺ​គាំទ្រ​និង​រៀបចំ​ដល់​ការបោះឆ្នោត​ ​ដែល​អង្កេត​ដោយ​អង្គការសហប្រជាជាតិ​។​ ​ក្នុងអំឡុងពេល​បោះឆ្នោត ​អ៊ុន​តាក់​ ខេត្ត ​កំពង់ស្ពឺ ​មាន​ ​ការិយាល័យ​បោះឆ្នោត​ចំនួន​ ​១០១ កន្លែង​ ​ហើយ​តំបន់​របស់ខ្ញុំ​មាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ ​២៥០.០០ នាក់​។​

​កាលនោះ​ ខេត្ត ​កំពង់ស្ពឺ ​ពាក់កណ្ដាល​គឺ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម ​នៅឡើយ ​ហើយ​ក្នុង​ ​នាម​ជា​ជនជាតិ ​ខ្មែរ​ ដែល​អាច​និយាយ​ភា​សារ ​ខ្មែរ​ បាន​យ៉ាង​ស្ទាត់​ល្អ​ ​ខ្ញុំ​ក៏​ក្លាយទៅជា​ការ​គំរាម​​គំ​ហែង​ចំពោះ​ ខ្មែរក្រហម​ ​ដែល​មានបំណង​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​។​ ​ខ្ញុំ​អាច​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកបោះឆ្នោត​និង​អាច​ស្ដាប់​ពី​ការទាក់ទង​គ្នា​របស់​ខ្មែរក្រហម​តាមរយៈ​វិទ្យុ​ចល័ត​របស់ខ្ញុំ​។​ ​លេខ​កូដ​របស់ខ្ញុំ​គឺ​ ​សំឡេង​ខ្ទ័រ ១៥ បំពង់ក​ត្រី​។​

​នៅក្នុង​ឆ្នាំ ១៩៩៣​ ​ស្រុក ​ភ្នំស្រួច ​គឺជា​តំបន់​មួយ​ដែល​តានតឹង​ ​។​ ​នៅពេល​នោះ ​ស្រុក​ ភ្នំស្រួច ​គឺ​នៅ​ក្រោម​ ​ការ​កាន់កាប់​ដោយ​ខ្មែរក្រហម​ ទាំងស្រុង​ ​ហើយ​វា​ពោរពេញ​ទៅ​ដោយ​គ្រាប់មីន​។​ ​វា​ពិតជា​កន្លែង​ ​មួយ​ដែល​គួរឲ្យ​ភ័យខ្លាច​ហើយ​ខ្ញុំ​ក៏​ទទួលរង​ការ​គំរាម​គំ​ហែង​ដល់​ជីវិត​ខ្ញុំ​អស់​ជាច្រើនលើក​។​ ​ខ្មែរក្រហម ​បាន​ដាក់គ្រាប់​មីន​មុន​ពេល​ខ្ញុំ​មកដល់​ការិយាល័យ​​ដូចជា​នៅ​ក្រៅ​បន្ទប់ទឹក​និង​នៅ​អាគារ​ដែល​ជា​កន្លែង​ធ្វើការ​របស់ខ្ញុំ​។​ ​ខ្ញុំ​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ម្នាក់​បាន​ជាន់​ចំ​គ្រាប់មីន​ហើយក៏​បាន​បាត់បង់​ជើងម្ខាង​របស់​គាត់​។​

​នៅ​ថ្ងៃមួយ ​រថយន្ត​របស់ខ្ញុំ​បាន​ខូច​នៅក្នុង​ព្រៃ​ហើយ​ខ្ញុំ​មិនបាន​ចេះ​ពី​របៀប​ជួសជុល​វា​នោះ​ទេ​។​ ​ការពិត​វា​គឺជា​កំហុស​របស់ខ្ញុំ​ ​ពីព្រោះ​ខ្ញុំ​មិនបាន​ដឹង​ថា​ខ្ញុំ​ត្រូវ​ផ្លាស់​ប្តូរ​ប្រេង​នៅក្នុង​រថយន្ត​ឡើយ​។​ ​ខ្ញុំ​បើក​​រថ​យន្ត​ ​រហូត​ទាល់តែ​ម៉ាស៊ីន​ឡាន​បាន​ឆេះ​សន្ធោសន្ធៅ​។​ ​ដោយមាន​ផ្សែង​ចេញពី​គម្រប​រថយន្ត​ ​ខ្ញុំ​ក៏បាន​ទាក់ទង​វិទ្យុ​ទៅ​ក្រុម​សន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​សុំ​ជំនួយ​។​ ​ជំនួយ​បាន​មកដល់​ ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​រង់ចាំ​រហូតដល់​ព្រឹក​បន្ទាប់​។​ ​រថយន្ត​របស់ខ្ញុំ​បាន​ខូច​ភ្លាម​ៗ​បន្ទាប់​ ​ពី​កងល្បាតខ្មែរក្រហម​ ទើបតែ​​បាន​ឆ្លង​កាត់​ទៅ​ផុត​។​ ​ប្រសិនបើ​វា​ខូច​មុន​នេះ​តែ​បន្តិច​ខ្ញុំ​ប្រហែល​​ជា​នឹង​ត្រូវ​ ខ្មែរក្រហម​ ចាប់ខ្លួន​និង​យក​ទៅ​សម្លាប់ចោល​ជាក់ជា​មិនខាន​។​ ​

នៅ​សម័យ​នោះ​ ​ខ្មែរក្រហម​គឺជា​ការ​គំរាមកំហែង​ពិតប្រាកដ​។​ ​ខ្មែរ​​ក្រហម​ ​បាន​បំភិតបំភ័យ​ប្រជាជន​ ​និង​សម្លាប់​ប្រជាជន​ដោយ​ឈាម​ត្រជាក់​។​ ​ប៉ុន្តែ​បើស​ម្លឹង​មើល​ទីកន្លែង​ដែល​យើង​រស់នៅ​ ​សព្វថ្ងៃ​នេះ​ ​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​យើង​បាន​ដើរ​ដល់​ចំណុច​មួយ​ដែល​ឆ្ងាយ​ពី​អ្វី​ដែល​បាន​កើតឡើង​។​ ​មេដឹកនាំខ្មែរក្រហម ​មួយ​​ចំនួន​ត្រូវ​បាន​កាត់ទោស​ដោយ​អង្គ​ជំនុំជំរះ​វិសាមញ្ញ​ក្នុង​តុលាការកម្ពុជា​។​ ​ចំណែក​ឯ​ពេលនេះ​គ្រប់​សាលារៀន​ទាំងអស់​នៅក្នុង​ប្រទេស ​កម្ពុជា​កំពុងតែ​សិក្សា​និង​រៀន​អំពី​ប្រវត្តិសាស្ត្រ​នៃ​គ្រា​ដ៏​រន្ធត់​នេះ​។​ ​យើង​បាន​ដើររហូត​ដល់​ចំណុច​នេះ​ ​ប៉ុន្តែ​ការងារ​របស់​យើង​ទើប​តែ​បាន​ចាប់ផ្ដើម​នោះ​ទេ​។​

​ខ្ញុំ​រៀបរាប់​រឿងរ៉ាវ​ទាំងនេះ​ ​ពីព្រោះ​ខ្ញុំ​ចងចាំ​ថា ​តើ​វា​ផ្សងព្រេង​និង​គ្រោះថ្នាក់​យ៉ាងណា​នៅពេល​​ដែល​បំពេញការងារ​នា​ពេលនោះ​ ​ព្រមទាំង​ថា​ ​តើ​វា​មាន​សារសំខាន់​យ៉ាងណា​ ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​យើង​សម្រាប់​ប្រទេស​កម្ពុជា​ នា​ពេល​អនាគត​។​ ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ ​សព្វថ្ងៃ​នេះ​ ​ក៏​ដូច​ពីមុន​ដែរ​ ​គឺ​អាស្រ័យ​ទៅលើ​សមត្ថភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ចំពោះ​បុគ្គល​​និង​សហគមន៍​។​

​នៅក្នុង​ប្រទេស​ កម្ពុជា​ ​យើង​បាន​ប្រើ​និមិត្តសញ្ញា​ដ៏​មាន​ឥទ្ធិពល​នៃ​ទឹក​ ​ភ្លៀង​និង​រដូវវស្សា​ ​ដែល​គឺជា​ ​និមិត្តសញ្ញា​សម្រាប់​បំផុសគំនិត​​និង​ណែនាំ​ពី​គោលគំនិត​ក្នុង​ការ​ឈានទៅមុខ​។​ ​នៅ​ឧបទ្វីប​ កូរ៉េ​ ​ជួរភ្នំ​ជារ​បាំង​ធម្មជាតិ​ ​ប៉ុន្តែ​ជួរភ្នំ​ទាំងនោះ​ក៏អាច​ឈរ​ជា​និមិត្តរូប​ដ៏​សំខាន់​នៃ​សាមគ្គីភាព​និង​សន្តិភាព​​នៅក្នុង​វប្បធម៌​ កូរ៉េ​។​ ​ឧបទ្វីប ​កូរ៉េ​ ​គឺ​ពោរពេញ​ទៅ​ដោយ​ភ្នំ​ ​ដែល​បង្កើត​ជា​តំបន់​និង​សហគមន៍​ ​ដាច់​ដោយ​​ឡែក​ពីគ្នា​។​ ​តាមមធ្យោបាយ​ខ្លះ​ ​យើង​អាច​ក្រឡេក​មើលទៅ​ជួរភ្នំ​ ដងរែក​ ​ដែល​ស្ថិត​​នៅចន្លោះ​ប្រទេស​ ថៃ ​និង ​កម្ពុជា​ ​ដែល​ជា​និមិត្តរូប​ស្រដៀងគ្នា​ទៅ​នឹង​ជួរភ្នំ​នៃ​ឧបទ្វីប ​កូរ៉េ​។​

​នៅ​លើ​ភ្នំ ដងរែក​ ​យើង​បាន​ ​បង្កើត​និង​រក្សាទុក​មជ្ឈមណ្ឌល​សន្តិភាព​មួយ​ ​គឺ​មជ្ឈមណ្ឌល​សន្តិភាព​ ​អន្លង់វែង​។​ ​អន្លង់វែង​ ​គឺជា​ស្រុក​តូច​មួយ​ដែល​ស្ថិត​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស ​កម្ពុជា​ ​ហើយ​លាតសន្ធឹង​ ​តាម​ព្រំប្រទល់​ខ្មែ​​រ ថៃ​។​ ​អន្លង់​​វែង​ ​ត្រូវ​បាន​ពិពណ៌នា​ជាទូទៅ​ថា​ជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​។​ ​បន្ទាប់ពី ​ខ្មែរក្រហម ​បាន​ធ្លាក់ចុះ​ពី​ការ​កាន់កាប់​អំណាច​ក្នុង​ឆ្នាំ​ ​១៩៧៩​ ​ខ្មែរក្រហម ​បាន​បែកខ្ញែក​គ្នា​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ ​លើ​ភ្នំ​ ​និង​នៅ​តាម​តំបន់​​ព្រំដែន​ ​ដែល​ជា​កន្លែង​ដែល ​ខ្មែរក្រហម​ បាន​បន្ត​ធ្វើសង្គ្រាម​ទ័ពព្រៃ​អស់​រយៈពេល​ពីរ​ទសវត្សរ៍​ ​បន្ថែម​ទៀត​។​ ​ជា​រឿយ​ៗ​ អតីត​កម្មាភិបាល ​ខ្មែរក្រហម​ ដែល​រស់នៅ​តាម​តំបន់​​នេះ​ ​តែងតែ​ចាត់​ទុក​ខ្លួនឯង​ថា​ជា​ ​"​អ្នក​ចាញ់​សង្គ្រាម​"​។​ ​ក្នុង​ផ្នត់គំនិត​របស់​ខ្មែរក្រហម​ ​គឺ​មាន​ទំនាក់ទំនង​យ៉ាង​ ​រឹងត្អឹង​រវាង​សន្តិភាព​និង​បរាជ័យ​។​
ទិដ្ឋភាពព្រះបរមរាជវាំង នៅរាជធានី ភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា

​​យើង​បាន​ធ្វើការ​ដើម្បី​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ចំពោះ​អត្តសញ្ញាណ​របស់​សហគមន៍​ ​និង​ទំនាក់ទំនង​ ​ជាមួយ​ប្រជាជន ​កម្ពុជា​ ​ព្រោះ​វា​មានការទាក់ទង​ជាមួយនឹង​សន្តិភាព​នៅក្នុង​ប្រទេស​ កម្ពុជា​។​ ​មជ្ឈមណ្ឌល​សន្តិភាព​ អន្លង់វែង ​ដែល​ជាផ្នែក​មួយ​នៃ​មជ្ឈមណ្ឌល​ឯកសារ​ កម្ពុជា​ ​ត្រូវ​បាន​​សាងសង់​ឡើង​នៅ​លើ​អតីត​ទីបញ្ជាការ​ដ្ឋាន​របស់​មេ​ខ្មែរក្រហមម្នាក់​។​ ​មជ្ឈមណ្ឌល​សន្តិភាព​ ​អន្លង់វែង​ ​ស្វាគមន៍​ដល់​និស្សិត​ ​កម្ពុជា​ ​សាស្ត្រា​ចារ្យ​ ​និង​បញ្ញា​វន្ត​បរទេស​ ​សម្រាប់​វគ្គសិក្សា​ ​អប់រំ​នៅ​តាម​តំបន់​និង​ប្រទេស​។​ ​

យើង​ក៏បាន​ធ្វើការ​ដើម្បី​ភ្ជាប់​ចំណងមិត្តភាព​និង​កាត់បន្ថយ​ភាព​​ខុសគ្នា​រវាង​ កម្ពុជា​ និង​ ថៃ​ ​ដែល​បាន​ប្រឆាំង​គ្នា​អស់​រយៈពេល​ជា​ច្រើន​សតវត្ស​មក​ហើយ​ដែរ​។​ ​សម្ភារៈ​បង្រៀន​របស់​យើង​ផ្តល់​ព័ត៌មាន​ដល់​សិស្សា​នុសិស្ស​ កម្ពុជា​ អំពី​ប្រវត្តិសាស្ត្រ ​ខ្មែរក្រហម​ ​ហើយ​វា​ផ្តល់​ឲ្យ​សិស្ស​និង​គ្រូ​ៗ​នូវ​ឱកាស​ដើម្បី​និយាយ​និង​សួរ​សំណួរ​ដល់​អតីត​កម្មាភិបាល​ខ្មែរក្រហម​។​ ​យើង​ក៏បាន​ផ្សព្វផ្សាយ​ជូន​ប្រជាជន​ កម្ពុជា ​អំពី​ជម្លោះ​រវាង​ប្រទេស​ កម្ពុជានិង​ប្រទេស ​ថៃ​ ​ថា​តើ​ជំលោះ​បែបនេះ​ផ្តល់​ផល​ប៉ះពាល់​ដល់​សហគមន៍​នៅក្នុង​ប្រទេស ​ថៃ ​យ៉ាងច្រើន​ដូចជា​នៅ​ក្នុង​ប្រទេស ​កម្ពុជា​ ដែរ​ឬទេ​។​ ​ការងារ​ចំបង​របស់​យើង​ ​គឺ​ដឹកនាំ​មនុស្សជាតិ​ឲ្យរួប​រួមគ្នា​សម្រាប់​ ​គោលដៅ​រួម​នៃ​សន្តិភាព​។​ ​យើង​មាន​អតីត ​ខ្មែរក្រហម​ នៅក្នុង​សហគមន៍​ដែល​បាន​​ចូលរួម​​នៅក្នុង​វគ្គ​អប់រំ​របស់​យើង​ដល់​សិស្សានុសិស្ស​និង​គ្រូបង្រៀន​ ​ហើយ​យើង​ក៏​បើកឲ្យ​មាន​ការពិភាក្សា​យ៉ាង​ទូលំទូលាយ​លើ​ប្រធានបទ​ដែល​ទាក់ទង​នឹង​សន្តិភាព​ក្នុង​ប្រទេស​និង​តំបន់​។​

​សន្តិភាព​មិនមែន​ត្រូវតែ​មានន័យថា​មាន​អ្នកឈ្នះ​និង​អ្នក​ចាញ់​នោះ​ឡើយ​។​ ​សន្តិភាព​ ​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​ការ​ចងចាំ​និង​យុត្តិធម៌​ ​តាមរបៀប​ដូចគ្នា​នៅពេល​ដែល​ការផ្សះផ្សា​ ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ទន្លេ​ ​ភ្នំ​ ​និង​និមិត្តសញ្ញា​ដ៏​ទៃ​ទៀត​នៃ​វប្បធម៌​ជាតិ​និង​ជាតិ​។​ ​ការស្វែងរក​និមិត្ត​សញ្ញា​ឲ្យបាន​សមស្រប​ទៅ​នឹង​ថ្នាក់​មូលដ្ឋាន​ដើម្បី​កសាង​សាមគ្គីភាព​គឺ​ពិតជា​មាន​សារៈសំខាន់​ដូចជា​ការស្វែងរក​និមិត្តសញ្ញា​ដ៏​ត្រឹមត្រូវ​មួយ​នូវ​ក្នុង​កម្រិត​យុទ្ធសាស្ត្រ​។​

​វា​មិនមែន​គឺជា​រូប​ខ្ញុំ​ទេ​ ​ដែល​អាច​និយាយ​បាន​ថា​អ្វី​គឺជា​គោលគំនិត​និង​និមិត្តសញ្ញា​ដ៏​ត្រឹមត្រូវ​មួយ​ ​ដើម្បី​ណែនាំ​ ​បំផុសគំនិត​និង​ដឹកនាំ​ការងារ​សមូហភាព​ ​ដែល​ត្រូវ​ធ្វើ​នៅ​ឧបទ្វីប ​កូរ៉េ ​ឬនៅ​កន្លែង​ផ្សេង​ៗ​ ​ក្នុង​ពិភពលោក​។​ ​ប៉ុន្តែ​ ​យើង​ចាំបាច់​ត្រូវ​គិត​អំពីអ្វី​ដែល​អាច​បំផុសគំនិត​ ​និង​លើកទឹកចិត្ត​ដល់​មនុស្ស​ ​លើ​កម្រិត​មូលដ្ឋាន​មួយ​នៅក្នុង​ផ្នែក​នៃ​យុទ្ធសាស្ត្រ​​សាកល​។​ ​យុទ្ធសាស្ត្រ​សាកល​ដើម្បី​​ប្រឈមមុខ​និង​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​ ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កំណត់​លក្ខខណ្ឌ​ទូទៅ​និង​ផ្តល់​ឪ​កាស​សម្រាប់​កិច្ចប្រតិបត្តិ​ការ​និង​សហប្រតិបត្តិ​ការ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​សូម្បីតែ​សាកលលោក​របស់​យើង​បញ្ហា​ទាំងអស់​និង​ដំណោះស្រាយ​​របស់​យើង​ត្រូវ​បាន​ជំរុញ​ ​នៅក្នុង​កម្រិត​មូលដ្ឋាន​។​ ​ប្រសិនបើ​យើង​ទទួលស្គាល់​ថា​មនុស្ស​ម្នា​ក់ៗ​ ​មាន​សក្តា​នុ​ពល​ក្នុង​ការ​ជះឥទ្ធិពល​ទៅលើ​ការ​ផ្លាស់​ប្តរនោះ​ ​ទាំង​បុគ្គល​នឹង​សហគមន៍​ ​ត្រូវតែ​មាន​ចំណែក​មួយ​យ៉ាង​សំខាន់​ចំពោះ​យុទ្ធសាស្ត្រ​សាកល​នី​មួយ​ៗ​។​

​នៅ​មជ្ឈមណ្ឌល​ឯកសារ​ កម្ពុជា​ ​សកម្មភាព​ថ្នាក់​មូលដ្ឋាន​ ​គឺ​មាន​អា​ទិ​ភាពជា​ងរ​បៀ​ប​វារៈ​អន្តរជាតិ​ ​និង​សាកលលោក​។​ ​ភាព​ជោគជ័យ​នៃ​សកម្មភាព​ណាមួយ​​មិនថា​អ្នកមាន​ធនធាន​យ៉ាងណាក៏ដោយ​ ​នឹង​តែង​តែ​ពឹងផ្អែក​លើ​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ ​ថ្នាក់ដឹកនាំ​និង​សាមី​ខ្លួន​ផ្ទាល់​៕​
ប្រភពព័ត៌មាន៖ រស្មីកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖