Thứ 4, 17/07/2019, 23:19 GMT+7
លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក រិះគន់សម្ដីររបស់នាយករដ្ឋមន្ត្រី លីសៀនឡុង ពាក់ព័ន្ធដល់ វៀតណាម និង កម្ពុជា
16:31, 23/06/2019
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចជំនួបកំពូល អាស៊ាន លើកទី ៣៤ នៅប្រទេស ថៃ តាមសំណើរបស់ភាគី សិង្ហបុរី កាលពីថ្ងៃទី ២២ ខែ មិថុនា លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀនឡុង។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បានរិះគន់សម្ដីរកាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ របស់នាយករដ្ឋមន្រ្តី សិង្ហបិរី លោក លីសៀនឡុង ដែលលើកឡើងពីរឿងទាក់ទងដល់ វៀតណាម និង កម្ពុជា នៅអំឡុងកាលពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨០។ 
លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ង្វៀនស៊ន់ភុក ទទួលជួបនាយករដ្ឋមន្ត្រីលោក លីសៀនឡុង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បញ្ជាក់ថា ប្រវត្ដិសាស្ដ្របានបង្ហាញថា ការចាត់ទុកទាំងនោះរបស់ភាគី សិង្ហបុរី អំពីតួនាទីរបស់ វៀតណាម ក្នុងសម័យកាលនោះគឺមិនត្រឹមត្រូវទេ ហើយការរំលឹកឡើងវិញនូវរាល់បុរេនិច្ឆ័យទាំងនេះបង្កផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់ វៀត ណាម និង កម្ពុជា ជាពិសេសគឺសាច់ញាតិរបស់កងទ័ពស្ម័គ្រចិត្ត វៀតណាម រាប់សែននាក់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីនាំមកនូវសន្តិភាព ជួយរំដោះប្រជាជន កម្ពុជា ចេញពីរបបខ្មែរក្រហម ដ៏សាហាវឃោឃៅ កដូចជាដំណើរការកសាងប្រទេសជាតិពោរពេញទៅដោយទុក្ខលំបាកវេទនាក្រោយនោះ។ 
 
លោកនាយករដ្ឋមន្ត្រី លីសៀនឡុង បានដោះសារថា សិង្ហបុរី មិនមានចេតនាបញ្ឈឺចិត្តដល់ វៀតណាម ទេ នេះគ្រាន់តែជាការរំឭកឡើងវិញនូវទុក្ខសោកដ៏ឈឺចាប់មួយក្នុងប្រវត្តិសាស្ត្រ ឥណ្ឌូចិន ដើម្បីសង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាពនិងវិបុលភាពសព្វថ្ងៃនេះ​មិន​មែនបាន​មក​ដោយ​ឯកឯងឡើយ ហើយបរិបទបច្ចុប្បន្ននេះទាមទារអោយ អាស៊ាន បន្តរក្សាសាមគ្គីភាព ផ្សារភ្ជាប់ទំនាក់ទំនងនិងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត។
 
លោកនាយករដ្ឋមន្ត្រី លីសៀនឡុង ក៏បានសង្កត់ធ្ងន់ថា សិង្ហបុរី គោរពនិងអោយតម្លៃខ្ពស់លើទំនាក់ទំនងមិត្តភាពប្រកបដោយទំនុកទុកចិត្តជាមួយ វៀតណាម វាយតម្លៃខ្ពស់នូវតួនាទីនិងការចូលរួមចំណែកដ៏មានសារៈសំខាន់របស់ វៀតណាម តាំងពីដើមរហូតមកទល់បច្ចុប្បន្ននេះក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនិងអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជានៅក្នុងដំណើរការកសាងសហគមន៍ អាស៊ាន ដ៏រឹងមាំ សាមគ្គីភាពនិងឈរដោយកម្លាំងខ្លួនឯងដោយមិនចាំបាច់ពឹងលើកម្លាំងពីខាងក្រៅ។
 
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានអោយតម្លៃខ្ពស់ចំពោះជំនួយនេះ ដែលបានជួយឱ្យភាគីទាំងពីរ​កាន់តែ​យល់​គ្នា​ជាង ឯកភាពជាឯកច្ឆន្ទលើស្មារតីឆ្ពោះទៅរកអនាគតដោយ ផ្តោតលើការជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត វៀតណាម - សិង្ហបុរី នៅលើគ្រប់វិស័យ។

ជាមួយនឹងការដែល វៀតណាម ទទួលតួនាទីជាប្រធាន អាស៊ាន នាឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ នីតិកាល ២០២០ ដល់ ២០២១ ភាគីទាំងពីរបានឯកភាពជាឯកច្ឆន្ទថានឹងបន្តពង្រឹងការផ្តោះប្តូរ ពិគ្រោះយោបល់និងសហការគ្នាលើគោលជំហរស្ដីអំពីបញ្ហាទាំងឡាយក្នុងតំបន់និងអន្តរជាតិដែលភាគ្គីទាំងពីរមានការយកចិត្តទុកដូចគ្នា ជាពិសេសគឺការរក្សារឹងមាំសាមគ្គីភាព មតិឯកភាពនិងទស្សនៈរបស់ អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍នៅក្នុងតំបន់និងលើពិភពលោក។
ប្រែសម្រួលដោយ៖  ជ័យពិសិដ្ឋ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖