Chủ nhật, 18/08/2019, 6:42 GMT+7
៤០ ឆ្នាំនៃដំណើរសម្រេចបាននូវការផ្លាស់ប្ដូរដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា
10:20, 09/01/2019
ក្នុងរយៈពេល ៤០ ឆ្នាំ បន្ទាប់ពីត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩ ព្រះរាជាណាចក្រកម្ពុជាបានផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជន ដែលបានជម្នះរាល់ការលំបាកស្មុគ្រស្មាញគ្រប់បែបយ៉ាង បង្កើតបានសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កាលពី ៤០ ឆ្នាំមុន ប្រជាជនកម្ពុជាទាំងមូលដែលទើបត្រូវបានរំដោះ ត្រូវស្ថិតក្នុង​គ្រោះ​ទុរភិក្សជាទូទៅដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅក្នុងកាលៈ​ទេសៈ​នោះ ប្រជាជ​ន​កម្ពុជាបានរួមសាមគ្គីគ្នាចិត្តមួយថ្លើមមួយ ខិតខំស្ដារផលិតកម្មនិងជីវភាព​រស់​នៅរបស់​ខ្លួន​ពី​បាតដៃទទេនិងធ្វើឱ្យគ្រប់វិស័យនៃសង្គមជាតិបានរស់ឡើងវិញ។ ហេតុនេះ​ក្នុងរយៈពេល​តែ​ ១០ ​ឆ្នាំប៉ុណ្ណោះ ប្រទេសកម្ពុជាអាចឆ្លងកាត់ពីដំណាក់កាលដែលលំបាកបំផុតមកកាន់ដំណាក់​កាល​ពង្រឹងពង្រីកខ្លួនបានជាជំហានៗ។
ធនាគារជាតិកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩

បន្ទាប់ពីការបោះឆ្នោតជាតិលើកទី ១ នៅឆ្នាំ ១៩៩៣ ក​ម្ពុ​ជា បានបន្តដំណើរទៅមុខយ៉ាងស្វាហាប់ ជាមួយ នឹងភាពអនុគ្រោះថ្មី សម្រេចបានសមិទ្ធផ​ល​​យ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គមជាតិរបស់ខ្លួន។ កម្ពុជាត្រូវបានចាត់ទុកជាប្រទេសដែលមានកំណើន​សេដ្ឋកិច្ចខ្ពស់​លើពិភព​លោ​​កនិងជាខ្លាសេដ្ឋកិច្ចនៅ អាស៊ី ដោយរក្សាកំណើនខ្ពស់ជាមធ្យម​ជាង ៧ ភាគរយ ក្នុងរយៈ​ពេល​ ២ ​ទសវត្សរ៍ចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងតាម​រយៈការរីក​ចម្រើន​យ៉ាងឆាប់រហ័សក្នុង​វិស័យ​ឧ​ស្សា​​ហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេស​ចរណ៍ អចលនទ្រព្យ គមនាគមន៍និង​ការដឹកជញ្ជូន។ ទំហំនៃការវិនិយោគ​ទាំងផ្នែក​សាធារណៈនិងផ្នែកឯកជនមានកើនឡើង​យ៉ាង​ខ្លាំង។

ផ្លូវថ្នល់ ស្ពាន បណ្ដាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាស្ត្រ មន្ទីរពេទ្យ សាលារៀន ត្រូវ​បានស្ដារនិងស្ថាបនាច្រើនស្អេកស្កេះ​ពាស​ពេញផ្ទៃប្រទេស។ រោងចក្រ កសិដ្ឋាន មជ្ឈម​ណ្ឌ​ល​ពាណិជ្ជកម្ម អាគារខ្ពស់ៗ ត្រូវបាន​កសាងកាន់តែច្រើនឡើងៗ ដែលផ្ដល់ការងារជូនប្រ​ជា​ពលរដ្ឋរាប់លាននាក់នៅគ្រប់ទិសទី។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៥៣,២ ភាគរយ ក្នុងឆ្នាំ​ ២០​០​៤ មកនៅត្រឹម ១៣,៥ ភាគរយក្នុងឆ្នាំ ២០១៤ ហើយបន្តធ្លាក់មកក្នុងរង្វង់ ៩ ភាគរយ ក្នុងឆ្នាំ ២០១៨។ កម្ពុ​ជា ​បានចេញ​ផុតពីឋានៈជាប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូល​មធ្យមកម្រិ​ត​​ទាបនៅឆ្នាំ ​២០១៥ និងកំពុងខិតខំពុះពារសម្រេចចក្ខុវិស័យរបស់ខ្លួន​ទៅជាប្រទេសមាន​ចំ​ណូ​​លមធ្យម​កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

កា​រ​សម្រេច​បាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ដែលមានលក្ខណៈ​ធ​ន់​នឹងវិបត្តិ បានធ្វើឱ្យប្រជាជនកម្ពុជា គ្រប់ស្រទាប់ជាន់ថ្នាក់នៅទូទាំងប្រទេសកា​ន់តែមានឱ​កា​ស​ក្នុងការ​ស្វែងរកការងារនិងក្នុងការបង្កើនប្រាក់ចំណូល ដោយក្នុងនោះ មន្ត្រីរាជការនិងកង​ក​​ម្លាំង​ប្រដាប់អាវុធ ទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការ​អនុ​វត្ត​គោ​លនយោបាយរបស់រាជរដ្ឋាភិបាលសំដៅដំឡើងប្រាក់បៀវត្សរ៍ក្នុងគោលដៅជាង ១ លា​ន​​រៀលនៅឆ្នាំ ២០១៨ ចាប់តាំងពីដើមនីតិកាលទី ៥ មក ហើយនិវត្តន៍ជនក៏បានទទួល​នូវការ​បង្កើន​​ប្រាក់សោធននិវត្តន៍ (ក្នុងឆ្នាំ ២០១៨ មានកម្រិតទាបបំផុត ៤៨ ម៉ឺនរៀល) និងរបបតាវកា​លិ​ក​ផ្សេង​ទៀតជាបន្តបន្ទាប់ផងដែរ។

ដូចគ្នានេះដែរ កម្មករ និយោជិតរាប់សែននាក់ដែលកំពុ​ង​​តែប​ម្រើការងារក្នុងវិស័យឯកជន ក៏ទទួលបាននូវឱកាសក្នុងការបង្កើនប្រាក់ចំណូល​របស់​ខ្លួ​ន​ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់​ក​ម្ម​​ករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ដែលនៅ​ឆ្នាំ ២០​១៨ ​​ប្រាក់ឈ្នួលអប្បបរមានេះបានកើនឡើងដល់ចំនួន ១៧០ ដុល្លារអាម៉េរិក ហើយនៅ​ឆ្នាំ ២០​១​៩ នឹងកើនដល់ ១៨២ ដុល្លារ ដោយមិនទាន់គិតដល់ការទទួលនូវអត្ថប្រយោជន៍​បន្ថែម​ផ្សេង​ទៀ​តពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល រួមមានការ​កំណត់ផ្ដល់​ជូន​​នូវរបបថែទាំសុខភាពដល់កម្មករដោយនិយោជកជាអ្នកបង់ថ្លៃជួសនិងការ​ផ្ដល់នូវរបប​ឧ​ប​​ត្ថម្ភមាតុភាពសម្រាប់ការកើតបានកូនមួយ ៤០ ម៉ឺនរៀលជាដើម។

ចំណូលរបស់កសិករ អាជីវករ និងពលករផ្សេងៗ ទៀតក៏បានកើនឡើងដូចគ្នាដែរ។ ជាពិសេសបងប្អូនប្រជាកសិករបានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលតាមរយៈការវិនិយោគដ៏សន្ធឹកសន្ធាប់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទនិងលើការលើកកម្ពស់ ផលិតភាពកសិកម្ម ក៏ដូចជាតាមរយៈការអន្តរាគមន៍ទាន់ពេលខណៈដែលកសិផល (ពិសេស ស្រូវ-អង្ករ) ប្រឈមនឹងការធ្លាក់ថ្លៃនៅលើទីផ្សារអន្តរជាតិ។
ទិដ្ឋភាពព្រះបរមរាជវាំង នៅរាជធានី ភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា

ក្រៅពីនេះ ការដែលរាជ​រដ្ឋាភិ​បាលបាន​ដាក់​ចេញនូវវិធានការ គោលនយោបាយចាំបាច់នានាជាបន្តបន្ទាប់ ក្នុងគោលដៅដោះ​ស្រាយ​ការ​លំបាក ក្ដីកង្វល់និងបណងប្រាថ្នារបស់ប្រជាជន ដូចជាការលុបចោលមិនយកកម្រៃ​ពី​សេ​វា​​សាធារណៈចាំបាច់មួយចំនួន ការបញ្ចុះតម្លៃថាមពលអគ្គិសនីនិងទឹកស្អាត ការលុប ចោល​រប​ប​ពន្ធម៉ៅការ ការដំឡើងកម្រិតអប្បបរមានៃប្រាក់បៀវត្សរ៍ត្រូវជាប់ពន្ធ ការ​លើកលែងពន្ធ​លើ​​មធ្យោបាយដឹកជញ្ជូនសម្រាប់ទោចក្រយានយន្តនិងត្រីចក្រយានយន្ត កម្លាំងក្រោម ១២៥ ​សេ​សេ ការលើកលែងពន្ធប្រថាប់ត្រាក្នុងរង្វង់សាច់ញាតិ ការលុបចោលការបង់ភាស៊ីនិង​ថ្លៃ​ផ្សេ​​ង​ៗ ទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី ការ​អនុញ្ញាតឱ្យអាជីវ​ករ​​ដែលមានតូប រាន ស្តង់ ឬកន្លែងលក់ដូរដទៃទៀតទទួលបានសិទ្ធិ​កាន់កាប់ប្រើប្រាស់និង​អា​ស្រ័យ​ផល ហើយអាចផ្ទេរសិទ្ធិបាន ការលុបចោលពន្ធសត្វឃាតនិងការគ្រប់គ្រងផ្ដាច់មុខ​នៅ​អាជីវ​កម្មសត្តឃាតដ្ឋាន ព្រមទាំងការកែលម្អនិងពង្រីកវិសាល​ភាព​នៃរបបគាំពារនិងសន្តិ​សុខ​​សង្គមជូនដល់មន្ត្រីរាជការគ្រប់ប្រភេទនិងជូនដល់ក្រុមជន​ងាយរងគ្រោះនៅក្នុង​សង្គម​ជា​​ដើម បាននិងកំពុងផ្ដល់ជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ​ទូទៅ ជាពិសេសអ្នកមាន ចំណូ​ល​​ទាប រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យនិងកម្មករនិយោជិត ក៏ដូច​ជាដល់អ្នកប្រកបអាជីកម្មតូតាចផងដែរ។

លើសពីនេះ​ទៅទៀត រាជរដ្ឋាភិបាលក៏បាន​ប​ង្កើ​ន​ចំណាយយ៉ាងច្រើនទៅលើការលើកកម្ពស់គុណភាពនិងការពង្រីកវិសាលភាពនៃសេវាសា​ធា​រណៈ ទាំងតាមរយៈចំណាយចរន្តថវិការជាតិនិងទាំងតាមរយៈចំណាយវិនិយោគ​សាធារ​ណៈ​ ដើម្បីធ្វើឱ្យការផ្ដល់សេវាសាធារណៈ មានភាពកាន់តែ​ប្រសើរឡើងនិងកាន់តែខិតជិត​នឹ​ង​​​ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

ចំពោះកិច្ចការអន្តរ​ជាតិ បច្ចុប្បន្នព្រះរាជាណាចក្រ​កម្ពុ​ជា មានចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អ​ជាមួយគ្រប់ប្រទេសដោយមិនប្រកាន់​របប​ន​យោបាយ ហើយបានធ្វើឱ្យមានទំនាក់ទំនងជា​ប្រក្រតី​ជាមួយអង្គការអន្តរជាតិនានាទាំងក្នុង​ក្រប​ខណ្ឌតំបន់ក៏ដូចពិភពលោក ដែលបាន​នាំមកនូវការគាំទ្រនិងជំនួយ ឧបត្ថម្ភយ៉ាងច្រើន​ស​ម្រា​​ប់ការអភិវឌ្ឍ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឡើងថ្លែង សុន្ទកថា បើកអង្គមីទ្ទិញអបអរសាទររម្លឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាជ័យជម្នះ ៧ មករា (១៩៧៩ - ២០១៩) នាព្រឹកថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៩ នៅភ្នំពេញ

កម្ពុជា ដែលពីមុនត្រូវ​គេហ៊ុមព័ទ្ធ ឯកោ និងត្រូវគេប្រមាថ ឥឡូវនេះបានធ្វើ​ស​មាហរណកម្មពេញលេញ​ជាមួយ​សហគមន៍អន្តរជាតិនិងស្មើសិទ្ធិជាមួយបណ្ដាប្រទេស​ក្នុង​រា​ល់​កិច្ចការអន្តរជាតិ។ កម្ពុជាដែល​ធ្លាប់ជាប្រទេសទទួលកងទ័ពរក្សាសន្តិភាពរបស់អង្គការ​ស​ហ​​ប្រជាជាតិ បានក្លាយជាប្រទេស​​ដែល​បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព​របស់ខ្លួន​ទៅជួយ​ថែ​​រ​ក្សាសន្តិភាពនៅប្រទេសមួយ​ចំនួនវិញ ក្នុងក្របខណ្ឌប្រតិបត្តិការនៃអង្គការសហប្រជា​ជាតិ​។​

កម្ពុជា បានសម្រេចការចុះ​បញ្ជីប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និង​បេតិកភណ្ឌអរូបី​ជាច្រើន​ទៀតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ព្រះរាជាណាចក្រកម្ពុ​ជា​បានភ្ជាប់ទំនាក់ទំនង​ជាមួយ ​បណ្ដាប្រទេសក្នុងពិភពលោកចំនួន ១៧២ ប្រទេស បង្កើត​គ​ណៈ​​កម្មការអន្តររដ្ឋាភិបាលចំនួន ២ បង្កើតគណៈកម្មការចម្រុះទ្វេភាគីជាមួយប្រទេសចំនួន ១២ និងកិច្ចពិគ្រោះយោបល់​នយោ​បាយ​ជាមួយប្រទេសចំនួន ១៨។ កម្ពុជា មានស្ថានតំណាងនៅ​បរ​ទេ​សចំនួន ៥៦ (ស្ថានទូត ២៤ ស្ថានតំណាងអចិន្ត្រៃយ៍ ៤ ស្ថានអគ្គកុងស៊ុល ១០ និងស្ថាន​កុង​​ស៊ុលកិត្តិយស ១៨ ហើយកំពុង​ពង្រីកបន្ថែមទៀត)។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល កម្ពុជា បានខិត​ខំដោះ​ស្រាយបញ្ហាព្រំដែនជា​មួយប្រទេសជិតខាង តាមរយៈការចរចារដោយផ្អែកលើមូល​ដ្ឋា​ន​រដ្ឋ​ធម្មនុញ្ញ ច្បាប់ជាតិ ច្បាប់​អន្តរជាតិនិងឯសារគិត្តិយុត្តិពាក់ព័ន្ធនានា ធានានូវអធិបតេយ្យនិ​ង​​បូរណភាពទឹកដីនៃកម្ពុជា និងកសាងនូវខ្សែបន្ទាប់ព្រំដែនជាមួយប្រទេសជិតខាងប្រកប​ដោ​យសន្តិភាព មិត្តភាពសហ​ប្រតិបត្តិការនិងការអភិវឌ្ឍ។
ទិដ្ឋភាពទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន។ រូបថត៖  freshnewsasia.com

ជារួម ឆ្លងតាមបណ្ដាសមិទ្ធផលដ៏វិសេសវិសាលនេះ បានបង្ហាញច្បាស់ថា រយៈពេល ​៤០ ​ឆ្នាំ​កន្ល​ង​ទៅនេះ ផ្ដើមចេញពីជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជា បានសម្រេចនូងការផ្លាស់​ប្ដូរ​សង្គមយ៉ាងធំធេង ដែលពុំអាចនឹកស្មានដល់។ កម្ពុជា បានក្លាយពីវាលពិឃាតនៃរបប​ប្រ​ល័​យ​​ពូជ​សាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិនិងការបែងចែកទឹកដីនិង​ពី​គំ​នរ​ផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ និតិរដ្ឋនិ​ងអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅប្រកបដោយក្ដីសង្ឃឹម​យ៉ាង​​សុ​ខ​ដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយនិងម្លប់ដ៏ត្រជាក់នៃ​អង្គព្រះមហាក្សត្រ​ជា​ទី​ស​ក្ការៈ​​ដ៏ខ្ពង់ខ្ពស់បំផុត៕
ប្រភពព័ត៌មាន៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖