Thứ 7, 25/05/2019, 12:14 GMT+7
ការប្រកួតបាល់ទាត់ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019
U22 វៀតណាម​នៅ​តែ​រក្សា​តំណែង​កំពូល​តារាង​ក្រោយ​លត់ U22 ទី​ម័​រ​ខាងកើត
11:19, 21/02/2019
ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 ​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ (កម្ពុជា) កាលពី​ថ្ងៃ​ទី​ ១៩ ខែ កុម្ភៈ កន្លង​មកនេះ ក្រុម​ U22 វៀតណាម នៅ​តែ​អាច​រក្សា​តំណែង​កំពូល​តារាង​ក្នុង​ពូ​ល ​A ​ដដែល​បន្ទាប់​ពី​លត់​ក្រុម​ទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល​បច្ចេកទេស​ ៤-០​។
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ (U22) វៀតណាម ​ ប្រកួត​ ២ ​លើក​ឈ្នះ​ទាំង ​២​ លើក​មាន ​៦​ ពិន្ទុ កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​តារាង​ប្រចាំ​ពូ​ល ​A ​ជា​បណ្ដោះអាសន្ន​។ 
ការដណ្ដើមបាល់រវាងកីឡាករនៃក្រុមទាំងពីរ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ក្នុងការប្រកូតលើក​ទី​ ១​ ក្រុម​ U22​ វៀតណាម បាន​យកឈ្នះ​ក្រុម​U 22​ ​ហ្វ៊ី​លី​ពី​ន​ ២-១ ​និង​លើក​ទី​ ២ ​នេះ​បាន​យកឈ្នះ​ក្រុម​ U22 ​ទី​ម័​រ​ខាងកើត​ ៤-០ ។ តាម​រយៈ​លទ្ធផល​នេះ ធ្វើ​ឱ្យ​ក្រុម ​U22 ​វៀតណាម​កក់​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​គ្មាន​បារម្ភ ។

នៅ​ថ្ងៃ​ដដែល ក្រុម​ U22 ​ថៃ​បាន​យកឈ្នះ​ក្រុម​ U22 ​ហ្វ៊ី​លី​ពី​ន​ ៣-០ ។ ក្រុម​ U22​ ថៃ​ប្រកួត ​២​ លើក​ឈ្នះ​ទាំង​ពីរ​លើក​ មាន ​៦​ ពិន្ទុ​ ខណៈ​លើក​ទី ​១​ ឈ្នះ​ក្រុម​ U22​ ទី​ម័​រ​ខាងកើត​ ១-០ ។

ទោះបី​យ៉ាងណា​ក្រុម ​U22​ ថៃ​ឈរ​ក្នុង​តំណែង​លេខ​ ២ ​ក្នុង​ពូ​ល​ប៉ុណ្ណោះ​ដោយសារ​ក្រុម​ U22​ វៀតណាម មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​។ 
យ៉ាងណា​ក៏​ដោយ​ក្រុម​ទាំង ​២​ សុទ្ធតែ​មានឱកាស​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដូច​គ្នា​។

សម្រាប់​​ការ​ប្រកួត​នៅ​ថ្ងៃ ២១ កុម្ភៈ ​ក្រុម​ U22 ​វៀតណាម ត្រូវ​ជួប​ក្រុម​ U22 ​ថៃ ខណៈ​ក្រុម​ U22​ ទី​ម័​រ​ខាងកើត ត្រូវ​ជួប​ក្រុម​ U22 ​ហ្វ៊ី​លី​ពី​ន​៕
ដោយ៖ បឹងបួ (តាម kohsantepheapdaily.com)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖