Chủ nhật, 29/03/2020, 1:10 GMT+7
ការផ្ទុះរាលដាលជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវបង្កដោយ nCoV៖
WHO ដាក់ឈ្មោះថ្មីអោយ nCoV ថា "Covid-19"
16:36, 12/02/2020
កាលពីថ្ងៃទី ១១ ខែ កុម្ភៈ អង្គការសុខភាពពិភពលោក (WHO) ប្រកាស ថា "Covid-19" នឹងជាឈ្មោះថ្មីនៃ វីរុសកូរ៉ូណា (virus corona) ប្រភេទថ្មីបង្កអោយរលាកផ្លូវដង្ហើមស្រួចស្រាវ ត្រូវបានរកឃើញដំបូងអង្អស់នៅប្រទេស ចិន នាថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃអង្គារនេះ បានប្រកាសអំពីការដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណា ប្រភេទថ្មី ដែលកន្លងមកមានត្រឹមឈ្មោះសម្គាល់ បណ្តោះអាសន្នថា 2019-nCoV។ 
រូបភាពប្រភេទថ្មីរបស់ វីរុសកូរ៉ូណា បង្កការផ្ទុះរាលដាលជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវត្រូវបាន WHO ដាក់ឈ្មោះអោយថា Covid-19។ រូបថត៖ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន វៀតណាម

យោងតាមលោក Tedros ក្នុងនោះ Co និង Vi គឺតំណាងឲ្យពាក្យ "កូរ៉ូណាវីរុស" (Coronavirus) ឬ "វីរុសកូរ៉ូណា"។​ រីឯ D តំណាងឲ្យពាក្យថា "ជំងឺតាត្បាត " (Disease) ហើយលេខ 19 តំណាងឲ្យឆ្នាំ ២០១៩ ជាពេលដែលវីរុសកូរ៉ូណាថ្មីនេះត្រូវបានរកឃើញជាលើកដំបូង។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រកាសអំពីការដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណា គឺ "Covid-19"។ ប្រភពរូបថត៖ រស្មីកម្ពុជា

លោកប្រមុខអង្គការ WHO បានគូសបញ្ជាក់ថា៖ ឈ្មោះផ្លូវការ "Covid-19" នេះ គឺមិនមានភ្ជាប់ទៅនឹងទីតាំងភូមិសាស្ត្រ សត្វ ក្រុមបុគ្គល ឬជាតិសាសន៍ណាមួយឡើយ ដែលវាជាកត្តាប្រសើរបំផុត ហើយងាយស្រួលហៅថែមទៀតផង គឺ "ខូវីដ - ១៩"៕ 

ជ័យពិសិដ្ឋ 
(តាមទីភ្នាក់ងារព័ត៌មានវៀតណាម រស្មីកម្ពុជា)

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖