Thứ 5, 22/08/2019, 1:36 GMT+7
ក្វានបា សម្រស់ដ៏ស្រស់ស្អាតទាក់ទាញចិត្តភ្ញៀវទេសចរ
15:04, 12/05/2019
ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលទីក្រុង ហាយ៉ាង ប្រមាណ ៥០ គីឡូម៉ែត្រនាប៉ែកខាងជើង ស្រុកតំបន់ខ្ពស់ ក្វានបា (ខេត្ត ហាយ៉ាង) ត្រូវបានប្រៀបប្រដូចនឹង "ដាឡាត នៃភូមិភាគខាងជើង" ជាច្រកចូលនៃឧទ្យានភូគព្ភសាស្ត្រសកលលោកខ្ពង់រាបថ្ម ដុងវ៉ាន់។ 
ក្វានបា មានអាកាសធាតុត្រជាក់ស្រួល ធម្មជាតិស្រស់ស្អាតជាមួយនឹងរមណីយដ្ឋានដ៏ល្បីល្បាញជាច្រើនដូចជា៖ កុងទ្រើយក្វានបា ខ្លោងទ្វារកំពែង កានទី រូងភ្នំ ឃោមី...។ ជាពិសេស គឺរមណីយដ្ឋានភ្នំភ្លោះ "នូយដូយ" ស្ថិតនៅក្បែរផ្លូវជាតិលេខ ៤C។ នៅកណ្តាលតំបន់ភ្នំរលករលេញលេចឡើងកូនភ្នំពីរមានរាងរៅដូចដើមទ្រូងរបស់យុវនារីធ្វើអោយភ្ញៀវទេសចរភ្ញាក់ផ្អើលចំពោះសម្រស់ដែលធម្មជាតិអំណោយផល។ 
រមណីយដ្ឋានភ្នំភ្លោះនូយដូយបានធ្វើអោយភ្ញៀវទេសចរភ្ញាក់ផ្អើលនឹងសម្រស់ដ៏ស្រស់ស្អាតអំណោយផលពីធម្មជាតិ។ រូបថត៖ អានថាញ់ដាត

ក្វានបា នៅទាក់ទាញភ្ញៀវទេសចរដោយសហគមន៍ជនជាតិនៅទីនេះមានឃ្លាំងវប្បធម៌ប្រជាប្រិយដ៏សម្បូរបែបជាមួយនឹងរឿងព្រេង ទេវកថា ចម្រៀងប្រជាប្រិយ... ចង្វាក់គែនរបស់ជនជាតិ ម៉ុង ចង្វាក់នៃចម្រៀង ថែន ចាប៉ី ទិញ របស់ជនជាតិ តៃ... បណ្តាភូមិវប្បធម៌ដូច ជា៖ ភូមិវប្បធម៌ ហ៊ើបទៀន នៅឃុំ លុងតាម ភូមិវប្បធម៌ជនជាតិ តៃ នៅទីរួមស្រុក តាម ស៊ើន... បណ្តាមុខម្ហូបពិសេសប្រចាំតំបន់ដូចជា៖ ស្រាពោត ថាញ់វ៉ឹន មាន់អាំង បាយដំណើបពណ៌ស្វាយ ត្រីទឹកជ្រោះ...។  
កុងទ្រើយក្វានបា ជាច្រកដំបូងបង្អស់ចូលទៅឧទ្យានភូគព្ភសាស្ត្រសកលលោក ខ្ពង់រាបថ្មដុងវ៉ាន់ស្ថិតនៅចំណុចខ្ពស់បំផុតនៃខ្សែផ្លូវបត់បែនតាមជម្រាលភ្នំ ពីហាយ៉ាងឡើងទៅក្វានបា។  រូបថត៖ អានថាញ់ដាត
ភូមិវប្បធម៌ណាំដាំស្ថិតនៅមជ្ឈមណ្ឌលឃុំក្វានបាជាភូមិដំបូងបង្អស់អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅស្រុក ក្វានបា។ក្នុងរូបថត៖ភូមិវប្បធម៌ ណាំដាំជាមួយនឹងផ្ទះសំណាក់ជាច្រើនតាមបែបhomestay បម្រើភ្ញៀវទេសចរ។ រូបថត៖ អានថាញ់ដាត
ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកទស្សនា ទិញដូរនៅភូមិតម្បាញសំពត់សង្កឹមលុងតាម ចំណុះឃុំលុងតាម ស្រុក ក្វានបា។ រូបថត៖ អានថាញ់ដាត

ទេសភាពដ៏ស្រស់ស្អាតរួមជាមួយនឹងបណ្តាទំនៀម ទម្លាប់របស់សហគមន៍ជនជាតិនៅទីនេះបានបំពេអារម្មណ៍ភ្ញៀវទេសចរនាពេលធ្វើដំណើរឡើងភ្នំ ក្វានបា៕
ហ៊ឺវហាយ - មិញតឹម - អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ