Thứ 3, 19/11/2019, 11:30 GMT+7
ខេត្ត ឡាងសឺន ជំរុញខ្លាំងក្លាការលុបបំបាត់ភាពក្រីក្រ
18:24, 13/03/2019
ឡាងសឺន គឺជាខេត្តតំបន់ភ្នំ តំបន់ព្រំដែនមួយ ដែលមានអត្រាបងប្អូនជនជាតិភាគតិចស្មើនឹង ៨៥%។ អាស្រ័យដោយប្រាក់ចំណូលភាគច្រើនគឺបានមកពីការផលិតកសិ-រុក្ខកម្ម ទើបចំនួនក្រុមគ្រួសារក្រីក្រនៅច្រើនបង្គួរ ស្មើនឹងអត្រាជិត ៧០% នៃចំនួនក្រុមគ្រួសារបងប្អូនជនជាតិភាគតិច។
ដើម្បីកែលម្អនិងលើកកម្ពស់ជីវ ភាពរស់នៅនៃបងប្អូនជនជាតិភាគតិចទន្ទឹមនឹងបណ្តា គោលនយោបាយ រួម ខេត្ត ឡាងសឺន បានដំណើរការនូវគោលនយោបាយពិសេសដាច់ដោយ ឡែកជាច្រើន ផ្តល់ប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ដូចជា៖ ជួយឧបត្ថម្ភការអភិវឌ្ឍផលិតកម្មចំពោះបងប្អូនជនជាតិភាគតិចក្នុងតំបន់លំបាកលំបិន ឧបត្ថម្ភការអភិវឌ្ឍហ្វូងក្របីគោនិងកែលម្អហ្វូងគោ ឧបត្ថម្ភដល់ការអភិវឌ្ឍការដាំដំណាំហូបផ្លែនិង ដើមឈើរុក្ខកម្ម កម្មវិធីជួយក្រុមគ្រួសារក្រីក្រមាន អាសយដ្ឋាន។ល។
អាស្រ័យដោយកម្មវិធីកម្ចីទុនសម្រាប់ក្រុមគ្រួសារផលិតធ្វើអាជីវកម្មនៅតំបន់លំបាកលំបិនគ្រួសាររបស់បង ហ្វាងវ៉ាន់ឌៀន នៅភូមិ ផាយដែង ឃុំ យ៉ាឡុក ស្រុក ជីឡាំង បានជំរុញយ៉ាងខ្លាំងក្លាការថែទាំនិងធ្វើអាជីវកម្មផ្កាចន្ទន៍ នាំមកនូវប្រាក់ចំណូលស្ថិរភាពហើយរួចផុតពីភាពក្រីក្រ

អាស្រ័យដូច្នេះ ឆ្នាំ ២០១៧ អត្រាក្រុមគ្រួសារក្រីក្ររបស់ខេត្តបានថយចុះ ៣,៣% ហើយឆមាសទីមួយឆ្នាំ ២០១៨ អត្រានេះបន្តថយចុះ ១,៥% ប្រហាក់ប្រហែលនឹង ២.៧០០ គ្រួ។
ពីទន្លាប់ចំនួន ៥០០ ដើម គូលែនចំនួន ១០០ ដើមឆ្នាំ ២០១៧ គ្រួសារបងស្រី ណុងម៉ាយធូ នៅភូមិ លូថាំ ឃុំ ហ្វាងវៀត ស្រុក វ៉ាន់ឡាងបានប្រាក់ចំណូល ៦០ លានដុង
អាស្រ័យដោយទុនកម្ចីដោះស្រាយការងារធ្វើគ្រួសារបង ង៉ូយ៉ាទឺ នៅមណ្ឌលលេខ ២ ទីរួមស្រុក ណុងទ្រឿង ស្រុក ឌិញឡឹប បានធ្វើអាជីវកម្មព្រៃស្រល់យកជ័រលើផ្ទៃក្រឡា ២ ហិកតា ជីវភាពគ្រួសារបែរជាមានលំនឹងជាងមុន
ដោយសារទុនកម្ចី ៥០ លានដុងពីកម្មវិធីឧបត្ថម្ភក្រុមគ្រួសារផលិតធ្វើអាជីវកម្មនៅតំបន់លំបាកលំបិនគ្រួសារបងស្រី ដាំងធីង៉ឹន នៅឃុំ ឌិញឡឹបស្រុក ឌិញឡឹប វិនិយោគក្នុងការចិញ្ចឹមពពែទ្រង់ទ្រាយធំ មួយឆ្នាំៗ លក់ចេញទៅទីផ្សាររាប់សិបក្បាល

ពីឥឡូវដល់ឆ្នាំ ២០២០ ខេត្ត ឡាងសឺន ខិតខំប្រឹងប្រែងមួយឆ្នាំៗនឹងជួយជ្រោមជ្រែងឧបត្ថម្ភ ពី ៣.០០០ ក្រុមគ្រួសារក្រីក្រឡើងទៅសកម្មចលនាបណ្ដាអង្គការ បុគ្គលជួយជ្រោមជ្រែងយ៉ាង ហោចបំផុតក្នុងមួយឆ្នាំពី ១ ដល់ ២ ក្រុមគ្រួសារអោយរួចផុត ពីភាពក្រីក្រ។ បច្ចុប្បន្នខេត្ត ឡាងសឺន មានអត្រាគ្រួសារក្រីក្រថយចុះជាមធ្យមជាង ៣% ក្នុងមួយឆ្នាំ៕
គីសឺន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ