Thứ 5, 14/11/2019, 8:44 GMT+7
ខ្ទឹមក្រហម វិញចូវ
16:16, 01/10/2019
ខ្ទឹមក្រហមគឺជាដំណាំប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ត្រូវបានដាំភាគច្រើននៅទីរួមខេត្ត វិញចូវ ឥឡូវនេះបានពង្រីកទូលាយទៅបណ្តាស្រុក ត្រឹនដេ គូឡាវយុង មីស្វៀន ... ក្នុងរដូវកាលឆ្នាំ ២០១៨ - ២០១៩ ផ្ទៃដីដាំខ្ទឹមក្រហមក្នុងទូទាំងខេត្តគឺ ៦.៥០០ ហិកតា បរិមាណផលប្រមាណជា ១២០.០០០ តោនក្នុងមួយរដូវ។
អាស្រ័យដោយសមស្របជាមួយនឹងប្រភេទដីល្បាយខ្សាច់ប្របមាត់សមុទ្រទើប ខ្ទឹមក្រហមឆាប់ផ្តល់ផល (គ្រាន់តែក្នុងរយៈពេល ៣ ខែ ប៉ុណ្ណោះ) ផងហើយផ្តល់ទិន្នផលខ្ពស់ គុណភាពល្អផង។
ខ្ទឹមក្រហមគឺជាដំណាំពិសេសប្រចាំតំបន់របស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង

ខ្ទឹមក្រហម វិញចូវ ត្រូវបានប្រើសម្រាប់ធ្វើជាអាហារ ឱសថដោយសារប្រភេទដំណាំនេះផ្ទុកនូវខ្លឹមប្រេងជាច្រើន ដែលមានប្រយោជន៍សម្រាប់សុខភាព។ ជាមួយនឹងទិន្នផលពី ១៥ ដល់ ២០ តោនក្នុងមូយហិកតា តម្លៃលក់ចេញពី ៤,៥ ដល់ ៥ លានដុងក្នុងមួយតោន អ្នកដាំខ្ទឹមក្រហមនៅ វិញចូវ ទទួលបានចំណូលពី ៨០ ដល់ ៩០ លានដុងក្នុងមួយរដូវ។
រដូវកាលផលិតខ្ទឹមក្រហម វិញចូវ ខ្លី បង្វិលជុំរហ័ស រួមចំណែកបង្កើតចំណូលស្ថិរភាពជូនបងប្អូនមាមីងប្រជាកសិករនៅតំបន់ស្រុកសមុទ្រនៃខេត្ត សុកត្រាំង

ដើម្បីអភិវឌ្ឍន៍ដោយស្ថិរភាពប្រភេទដំណាំពិសេសប្រចាំតំបន់នេះ ខេត្ត សុកត្រាំង បានបង្កលក្ខណៈងាយស្រួលដល់បណ្ដាសហគ្រាស ចូលរួមផលិត ចែកចាយ នាំចេញខ្ទឹមក្រហម ទន្ទឹមនឹងនោះ ណែនាំបងប្អូនជនជាតិពីបច្ចេកទេសដាំដុះក្នុងផ្ទះសំណាញ់ ដាំតាមស្តង់ដារ VietGAP... ផ្តើមពីនោះ បង្កឱកាសបង្កើនចំណូលជូនបងប្អូនមាមីងប្រជាកសិករនៅតំបន់សមុទ្រ សុកត្រាំង។
បែងចែកប្រភេទខ្ទឹមក្រហម វិញចូវ

ថ្មីៗ នេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីសម្គាល់ ភូមិសាស្ត្រអោយផលិតផលខ្ទឹមក្រហម វិញចូវ៕
ទ្រុងហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ