Chủ nhật, 15/09/2019, 17:31 GMT+7
ខ្ទឹមស លីសឺន
11:18, 03/09/2019
ខ្ទឹមស លីសឺន ត្រូវបានដាំនៅបណ្តាឃុំ៖ អានវិញ អានហាយ អានប៊ិញ ចំណុះស្រុកកោះ លីសឺន (ខេត្ត ក្វាងង៉ាយ)។ ប្រជាជននៅកោះ លីសឺន ប្រើដីក្រហមនៃភ្នំភ្លើងលាយបញ្ចូលជាមួយខ្សាច់ម៉ត់ដែលមាននៅតាមឆ្នេរសមុទ្រសម្រាប់ដាំខ្ទឹមស។
ខ្ទឹមស លីសឺន គឺជាប្រភេទខ្ទឹមសដ៏មានតម្លៃ មានក្លិនក្រអូបស្រួល រសផ្អែមបន្ថើរ មិនសូវហឹរ។ មិនត្រឹម តែប្រើសម្រាប់កែច្នៃម្ហូបអាហារធ្វើអោយរសក្លិនកាន់តែឈ្ងុយឆ្ងាញ់ជាងប៉ុណ្ណោះទេ ខ្ទឹមស លីសឺន នៅអាចត្រាំនឹងទឹកខ្មេះ ស្ករឬទទួលទានស្រស់តែម្តង។ 
ខ្ទឹមសលីសឺនគឺជាប្រភេទខ្ទឹមសដ៏មានតម្លៃមានក្លិនឈ្ងុយរសផ្អែមបន្ថើរ មិនសូវហឹរ។ រូបថត៖ សុងហ៊ុង
ខ្ទឹមសលីសឺនគឺជាផលិតផលពិសេសប្រចាំតំបន់សម្រាប់ភ្ញៀវទេសចរទិញធ្វើជាកាដូនៅពេលដែលមានឱកាសមកដល់ខេត្តក្វាងង៉ាយម្ដងៗ។ រូបថត៖ សុងហ៊ុង

ជាពិសេស ខ្ទឹមស លីសឺន មានគុណប្រយោជន៍ក្នុងការព្យាបាលជំងឺ (ទប់ស្កាត់ជរាភាព កាត់បន្ថយសម្ពាធ ឈាម បង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងបណ្ដាកោសិកាមហារីក...) ម៉្លោះហើយ ត្រូវបានអតិថិជននិយមចូលចិត្តយ៉ាងខ្លាំង។
ជារៀងរាល់ឆ្នាំប្រជាជននៅកោះលីសឺនបង្កបង្កើនផលខ្ទឹមសបានតែរដូវហើយខ្ទឹមសត្រូវបានចាត់ទុកថាជាដំណាំគោលដៅនាំមកនូវចំណូលចម្បងសម្រាប់ប្រជាជននៅកោះលីសឺន។ រូបថត៖ សុងហ៊ុង
ចម្ការខ្ទឹមសទាំងឡាយលាតសន្ធឹងរហូតដល់ប្របមាត់សមុទ្រ។ រូបថត៖ សុងហ៊ុង

បច្ចុប្បន្ន លីសឺន មានផ្ទៃដីដាំដំណាំខ្ទឹមសជាង ៣០០ ហិកតា។ ឆ្នាំ ២០១៩ បរិមាណផលខ្ទឹមសស្ងួតសម្រេចបានជាង ១.២០០ តោន។ ជាមួយកម្រិតតម្លៃប្រហែល ៣០.០០០ ដុងក្នុងមួយគីឡូក្រាមខ្ទឹមសស្រស់ (ប្រភេទតូច) ៥០.០០០ ដុងក្នុងមួយគីឡូក្រាម (ប្រភេទធំ) ខ្ទឹមសបានក្លាយទៅជាដំណាំគោលដៅដែលនាំមកនូវប្រភពចំណូលចម្បងអោយប្រជាជនរស់នៅស្រុកកោះ លីសឺន៕
ដូធុយ - សុងហ៊ុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ