Thứ 4, 19/06/2019, 18:5 GMT+7
ដាំមនចិញ្ចឹមដង្កូវនាងផ្តល់ប្រាក់ចំណូលខ្ពស់
16:19, 07/04/2019
ដាំមនចិញ្ចឹមដង្កូវនាងបានក្លាយជារបរកំពុងអភិវឌ្ឍន៍ខ្លាំងនៅឃុំ ឌិញឡាក ស្រុក យីលិញ (ខេត្ត ឡឹមដុង) ពាំនាំមកនូវជីវភាពរស់នៅកាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃជូនប្រជាជននៅទីនេះ។
បច្ចុប្បន្នទូទាំងឃុំមានក្រុមគ្រួសារដាំមនចិញ្ចឹមដង្កូវនាងចំនួន​​ ៣១៥ ជាមួយផ្ទៃដីដាំមនសរុបចំនួន ៤១,៩ ហិកតា។ អាស្រ័យដោយប្រើប្រាស់បណ្ដាពូជមនមានបរិមាណផលខ្ពស់ដូចជា៖ S7 - CB  VA - 201...
ក្រុមគ្រួសារបងស្រី ឡេធីយៀម នៅភូមិ តឹនភូលេខ ២ ឃុំ ឌិញឡាក ស្រុក យីលិញ ចិញ្ចឹមដង្កូវនាងមួយឆ្នាំៗ មានប្រាក់ចំណូលរាប់សិបលានដុង

របរដាំមនចិញ្ចឹម ដង្កូវនាងនៅឃុំ ឌិញឡាក បានផ្តល់ទិន្នផលសម្រេចពី ៤០ - ៦០ គីឡូក្រាមសម្បុកដង្កូវនាងក្នុងមួយប្រអប់ពងដង្កូវនាង។​ ដោយមានតម្លៃសម្បុកដង្កូវនាងពី ១២០.០០០ - ១៣០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រុមគ្រួសារដាំមនចិញ្ចឹមដង្កូវនាងជាច្រើននៅទីនេះមានប្រាក់ចំណូលជាសិ្ថរភាព ខ្ពស់ជាងពី ២ ដល់ ៣ ដងធៀបនឹងការដាំបណ្ដាប្រភេទដំណាំប្រពៃណី។

 
សិប្បកម្មផលិតសូត្រដង្កូវនាង ឡេសៅ នៅឃុំ ឌិញឡាក ស្រុកយីលិញ ទាក់ទាញរាប់សិបពលករនៅមូលដ្ឋាន ក្នុងនោះ មានទាំងកូនក្មួយនៃបងប្អូនជនជាតិ

ក្រៅពីនោះ ការកកើតឡើងនូវ បណ្ដាខ្សែសង្វាក់តំណភ្ជាប់ក្នុងផលិតកម្ម ក្នុងការលក់ចេញនូវផលិតផលសូត្រក៏បាន ជួយប្រជាកសិករស្ងប់ចិត្តជាងនៅពេលផលិត លើកកម្ពស់តម្លៃផលិតផលសូត្រដង្កូវនាងនៃមូលដ្ឋានជាជំហានៗ៕
គីសឺន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖