Thứ 4, 17/07/2019, 23:31 GMT+7
តែ តឹនគឿង- ផលិតផលពិសេសប្រចាំតំបន់ ថាយង្វៀន
10:32, 26/06/2019
ឃុំ តឹនគឿង ទីក្រុង ថាយង្វៀន (ខេត្ត ថាយង្វៀន) បច្ចុប្បន្នមានផ្ទៃដីដាំតែជិត ៤០០ ហិកតា ផ្តល់ទិន្នផលពី ១១ ដល់ ១៥ តោនក្នុងមួយហិកតា។ ដើម្បីលើកកម្ពស់គុណភាពតែ ឃុំ តឹនគឿង បានបង្កើត ៥ ក្រុមសហករណ៍ផលិតតែសុវត្ថិភាព តាមស្តង់ដារ VietGAP ។
ជាមួយតម្លៃលក់ចេញពី ២៥០.០០០ ដល់ ១.៥០០.០០០ ដុងក្នុងមួយគីឡូក្រាម ដំណាំតែ បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅឱ្យគ្រួសារជន រួមជាតិជាច្រើនដែលរស់នៅទីនេះ។
 
ក្រេបរសជាតិតែពិសេសប្រចាំតំបន់នៅ តឹនគឿង ក្នុងពិធីបុណ្យ "រសពិដោរនៃនិទាឃរដូវ - តំបន់តែពិសេសប្រចាំតំបន់ តឹនគឿង" នៅខែ កុម្ភៈ ឆ្នាំ ២០១៨
 
តែ តឹនគឿង មានច្រើនប្រភេទហើយពេញនិយមខ្លាំងនៅលើទីផ្សារ

ភ្ញៀវទេសចរបរទេសមកទស្សនាតំបន់ដាំតែពិសេសប្រចាំតំបន់ តឹនគឿង

ដើម្បីបន្តការអភិវឌ្ឍពាណិជ្ជសញ្ញាតែ តឹនគឿង ជាមួយលក្ខណៈវិនិច្ឆ័យធានាគុណភាពខ្ពស់ ស្អាតនិងសុវត្ថិភាព ថាយង្វៀន មានគោលនយោបាយជាច្រើនដើម្បីជួយឧបត្ថម្ភដល់ប្រជា ជន ក្នុងការផ្លាស់ប្តូរពូជតែ បណ្តុះបណ្តាល ហ្វឹកហាត់ ផ្ទេរភាពជឿនលឿននៃវិទ្យាសាស្រ្ត អភិវឌ្ឍន៍ភូមិរបរដាំដំណាំតែ កសាងតំបន់ផលិតកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់... ទន្ទឹមនឹងនោះ បង្កើនការងារអនុវត្តបទបញ្ញត្តិគ្រប់គ្រងនិងប្រើប្រាស់ការណែនាំសម្គាល់ភូមិសាស្ត្រសម្រាប់ផលិតផល "តំបន់តែ តឹនគឿង"៕
ក្វឹនត្រាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ