Chủ nhật, 18/08/2019, 5:31 GMT+7
តំបន់ចម្ការដំណាំតែដ៏ចំណាស់នៅលើកំពូលភ្នំ តាលៀនសឺន
10:54, 27/03/2019
តំបន់ចម្ការដំណាំតែ ដ៏ចំណាស់នៅលើកំពូលភ្នំ តាលៀនសឺន មានផ្ទៃដីប្រមាណ ៣៤ ហិកតា បែងចែកលើ ៥ ភូមិ៖ លុងទ្រូហូពេន តាឡែង ១ តាឡែង ២ ផ-ឡាវចាយ និង លុងថាន ឡាវចាយចំណុះភូមិសាស្រ្ត ឃុំ តាឡែង ស្រុក តាមដឿង (ខេត្ត ឡាយចូវ)។
ស្ថិតនៅកមិ្រតកម្ពស់ ១.៧០០ - ២.៩០០ ម៉ែត្រប្រៀបទៅនឹងកម្រិតទឹកសមុទ្រ អ័ព្ទគ្រប ដណ្តប់ពេញមួយឆ្នាំ ដើមតែនៅទីនេះមានកម្ពស់ពី ៥ - ២០ ម៉ែត្រ តួដើមធំ ទំហំគម្របស្លឹកតូច បែកមែកច្រើន។
បងប្អូនជនជាតិនៅឃុំ តាឡែងស្រុក តាមដឿង (ខេត្ត ឡាយចូវ) ប្រមូលផលតែយូរឆ្នាំនៅ តាលៀនសឺន

តំបន់ចម្ការដំណាំតែដ៏ចំណាស់នៅលើកំពូលភ្នំ តាលៀនសឺន បានរួមចំណែកបង្កការងារធ្វើជូនពលករប្រមា ណ ៦៥០ នាក់នៅមូលដ្ឋាន

តាម ប្រជាជននៅឃុំ តាឡែង ដំណាំតែ មួយដើមៗ ផ្តល់ ត្រួយស្រស់ប្រមាណ ៤០០ គីឡូក្រាមក្នុងមួយឆ្នាំ។ អាស្រ័យដោយរសជាតិចត់ល្មម ពណ៌ទឹកខៀវថ្លាគួរឲ្យគាប់ភ្នែក ក្នុងមួយគីឡូក្រាមតែ ស្រស់ត្រូវបានក្រុម ហ៊ុនភាគហ៊ុនវិនិយោគអភិវឌ្ឍន៍តែ តាមឌឿង ប្រមូលទិញនឹងតម្លៃ ៥០.០០០ ដុងក្នុងមួយគីឡូក្រាម តែស្ងួតមានតម្លៃ ៦០០.០០០ - ៧០០.០០០ ដុងក្នុងមួយគីឡូក្រាម បង្កការងារធ្វើអោយពលករនៅមូលដ្ឋានប្រមាណ ៦៥០ នាក់។
តាមប្រជាជននៅឃុំ តាឡែងដើមតែមួយដើមៗ ផ្តល់
ត្រួយស្រស់ប្រមា ណ ៤០០ គីឡូក្រាមក្នុងមួយឆ្នាំ

ដើម្បីជាជំហានៗ កសាងពាណិជ្ជសញ្ញាដំណាំតែដ៏ចំណាស់នៅ តាឡែង រួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ស្រុក តាមឌឿងនិងក្រុមហ៊ុន ភាគហ៊ុនវិនិយោគអភិវឌ្ឍន៍ដំណាំតែ តាមឌឿង មានផែនការបើកទូលាយ បង្កើតបណ្ដា  តំបន់ឯកវប្បកម្មតែផ្សារភ្ជាប់ទៅនឹងការលើកគម្រោងប្លង់មេ កសាងហេដ្ឋារចនាសម្ព័ន្ធ កែច្នៃ និងចែកចាយផលិតផល...៕
មិញអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ