Thứ 3, 22/10/2019, 10:53 GMT+7
ត្បាញចចូត - របរជួយអោយក្រុមគ្រួសារជនជាតិ ខ្មែរ ជាច្រើនរួចផុតពីភាពក្រីក
15:59, 03/01/2019
រស់នៅក្នុងតំបន់ដីជ្រាបជាតិ ជូរ ប្រៃ បងប្អូនជនជាតិ ខ្មែរ នៅឃុំ ភូ - មី ស្រុក យ៉ាងថាញ់ (ខេត្ត កៀនយ៉ាង) បានចេះរបៀបធ្វើឲ្យដើមចចូតក្លាយទៅជាផលិតផលប្រើប្រាស់និងផលិតផលវិចិត្រសិល្បៈគ្រប់ប្រភេទដូចជា៖ កន្ទេលក្រហម កន្ទេលចចូតកន្ត្រកដាក់អីវ៉ាន់ កាបូប មួក។ល។ រួមចំណែកដល់ការបង្កើនប្រាក់ចំណូលបន្ថែម។
ឃុំ ភូ - មី មានផ្ទៃដីជាង ៨.០០០ ហិកតា មានមនុស្សប្រហែល ៦.០០០ នាក់ ក្នុងនោះ ភាគច្រើនសុទ្ធតែ ប្រកបរបរត្បាញចចូត។ នៅតាមបណ្ដាភូមិដែលមានគ្រួសារប្រកបរបរតម្បាញនេះច្រើនដូចជា៖ ភូមិត្រាផត ធន់អាន គិញមើយ។ល។
សហករណ៍ ក-បាង នៅភូមិ ត្រាផត ឃុំ ភូ - មី បច្ចុប្បន្នមានជាង ២០ សមាជិក មួយខែៗ អាចនឹងផលិតបានរាប់ពាន់ផលិតផលគ្រប់ប្រភេទ

បងប្អូនជនជាតិទទួលបានការឧបត្ថម្ភកម្ចីទុនអាទិភាពដើម្បីវិនិយោគលើការទិញវត្ថុធាតុដើមគ្រឿងម៉ាស៊ីន ហើយត្រូវបានអាជីវកម្មចុះកិច្ចសន្យាប្រមូលទិញផលិតផលទាំងស្រុង។ល។
បន្ទាប់ពីបានច្រូតកាត់ពីបណ្តាស្រែលិចទឹកប្រៃ ចចូតត្រូវបានដឹកជញ្ជូនដោយទូកទៅកាន់បណ្តាសិប្បកម្មផលិតចេញជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃនិងផលិតផល
វិចិត្រសិល្បៈពីដើមចចូតនៅឃុំ ភូ - មី
ដំណាក់កាលហាលសម្ងួតចចូត
ផលិតផលដែលធ្វើពីដើមចចូតភាគច្រើនគឺកន្ទេលក្រហម កន្ទេលចចូត
ធ្នើរដាក់អីវ៉ាន់ កាបូប មួក។ល។
ការកៀបច្រៀកចចូតជាសរសៃស្តើង

បច្ចុប្បន្ននេះមួយថ្ងៃៗ មាមីងបងប្អូនផលិតបានពី ៣ ដល់ ៤ ផលិតផលបានប្រាក់ចំណូលប្រហែល ១០០.០០០ ដុងក្នុងមួយថ្ងៃ៕
ត្រឹនវៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ