Thứ 4, 13/11/2019, 14:39 GMT+7
ទិសដៅថ្មីនៃបងប្អូនជនជាតិនៅតំបន់ខ្ពស់ឃុំ ស៊ិញលុង
10:36, 17/10/2019
ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ទម្រង់រូបភាពសេដ្ឋកិច្ចចម្រុះ ជាពិសេសគឺទម្រង់រូបភាពចញ្ចឹមសត្វគួបផ្សំនឹងដាំដំណាំហូបផ្លែកំពុងក្លាយជាទិសដៅថ្មីក្នុងកិច្ចការបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់បងប្អូនជនជាតិនៅតំបន់ខ្ពស់ឃុំ ស៊ិញលុង ស្រុក ដុងវ៉ាន់ ខេត្ត ហាយ៉ាង។ 
បច្ចុប្បន្ន ឃុំ ស៊ិញលុង មានគ្រួសារចំនួន ៧៤០ គ្រួដោយមានមនុស្សប្រមាណ ៦.៤០០ នាក់ ភាគច្រើនគឺបងប្អូនជនជាតិ ម៉ុង។ ទូទាំងឃុំមានគ្រួសារចំនួន ២០% ចូលរួមអនុវត្តទម្រង់រូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ចចម្រុះ ទទួលបានការជួយឧបត្ថម្ភទុនកម្ចី ណែនាំបច្ចេកទេសចិញ្ចឹមនិងដាំដុះ។
បង ឡូវស៊ិញស៊ុង នៅភូមិ សាទុងជឺ ឃុំ ស៊ិញលុង ស្រុក ដុងវ៉ាន់ ថែទាំហ្វូងគោរបស់គ្រួសារ

អាស្រ័យហេតុនោះ ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនបានរួចផុតពីភាពក្រីក្រនិងឈានឡើងធ្វើមានធ្វើបាន។ តួយ៉ាងដូចគ្រួសារបង ស៊ិញមីគើ នៅភូមិ ម៉ាត្រេ ក្រុមគ្រួសារបង ឡូវស៊ិញស៊ុង នៅភូមិ សាទុងជឺ...។ គ្រួសារទាំងពីរនេះអាស្រ័យដោយចិញ្ចឹមគោ ពពែ ព្រាបនិងដាំដំណាំហូបផ្លែមានប្រាក់ចំណូលឡើងដល់រាប់ រយលានដុងក្នុងមួយឆ្នាំ។
អាស្រ័យដោយដំណើរការអនុវត្តយ៉ាងប្តូរផ្តាច់នូវបណ្ដាទម្រង់រូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសគឺទម្រង់រូបភាពសេដ្ឋកិច្ចចម្រុះ អត្រាគ្រួសារក្រីក្រនៅឃុំ ស៊ិញលុង បានធ្លាក់ចុះខ្លាំង
ទម្រង់រូបភាពសេដ្ឋកិច្ចចម្រុះផ្សារភ្ជាប់ផលិតកម្មលក្ខណៈពាណិជ្ជកម្មទីផ្សារបានជួយអោយរាប់រយគ្រួសារបងប្អូនជនជាតិនៅតំបន់ខ្ពស់នៃខេត្ត ហាយ៉ាង រួចផុតពីភាពក្រីក្រ ឈានឡើងធ្វើមានធ្វើបានជាជំហានៗ។ ក្នុងរូបថត៖ បង ស៊ិញមីគើ នៅភូមិ ម៉ាត្រេ ឃុំ ស៊ិញលុង ស្រុក ដុងវ៉ាន់ ថែទាំចម្ការសារី

យោងតាមលោក ឡូវមីជើ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ស៊ិញលុង អាស្រ័យដោយដំណើរការយ៉ាងប្តូរផ្តាច់នូវបណ្ដាទម្រង់រូបភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសគឺទម្រង់រូបភាពសេដ្ឋកិច្ចចម្រុះអត្រាគ្រួសារក្រីក្ររបស់ឃុំបានធ្លាក់ចុះខ្លាំង បច្ចុប្បន្ននៅប្រមាណ ៦១% (ឆ្នាំ ២០១៧ អត្រាគ្រួសារក្រីក្រជាង ៩៦%)៕
អត្ថបទនិងរូបថត៖ ង្វៀនជៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ