Thứ 7, 07/12/2019, 18:59 GMT+7
ទិសដៅ​ថ្មី​សម្រាប់​ដំណាំ​ស្វាយ​ ​សឺន​ឡា
10:18, 28/08/2019
ឆ្លៀតប្រើប្រាស់ឧត្តមភាពពីដីធ្លី អាកាសធាតុ ខេត្ត សឺនឡា បានចលនាបងប្អូនជនជាតិ បង្វែរផ្ទៃដីដាំដំណាំហូបផ្លែទាំង ឡាយដែលជាប្រភេទមានគុណភាពអន់មកដាំដំណាំស្វាយនាំចេញតាមវិធី VietGAP ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់វិញ។
បច្ចុប្បន្នទូទាំងខេត្តមានដំណាំស្វាយជាង ៤.០០០ ហិកតា ត្រូវបានដាំប្រមូលផ្តុំនៅតាមបណ្ដាស្រុក៖ មឿងឡា អៀនចូវ ធន់ចូវ សុងម៉ា ម៉ុកចូវ ម៉ាយសឺន ។ល។ 
ថ្នាក់ដឹកនាំ​នៃ​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ ​សឺន​ឡា​ ​សហគ្រាស​នាំចេញ​និងសហករណ៍​ដែល​មាន​ស្វាយ​នាំចេញ​ប្រារព្ធ​ពិធី​ប្រកាស​ផលិតផល​ស្វាយ​នាំចេញ​ឆ្នាំ​ ​២០១៩​

ពូជស្វាយសំខាន់ៗគឺ៖ ស្វាយមូល ស្វាយដំរីសម្បកបៃតងចាស់ ស្វាយក្នុងស្រុក ។ល។ ផ្តល់ទិន្នផលជិត ៤ តោនក្នុងមួយហិកតា ផ្លែផ្អែម សាច់ស្រួយហើយមានក្លិនក្រអូបពិសេសដាច់ដោយឡែក។
ពិធី​កាត់​ខ្សែ​បូរ​នៃ​ការ​ចាប់ផ្ដើម​ចេញដំណើរ​ឡូត៍​ទំនិញ​ផលិតផល​ស្វាយ​នាំចេញ​ទៅកាន់​ទីផ្សារ​ ​សហរដ្ឋអាមេរិក​ ​ចក្រភព​អង់គ្លេស​ ​អូស្ត្រាលី​ ​និង​ ​ចិន​

ដើម្បីអោយបងប្អូនជនជាតិស្ងប់ចិត្តផ្សារភ្ជាប់ទៅនឹងដំណាំស្វាយ ខេត្តនៅថែមទាំងបានអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនសំដៅអភិវឌ្ឍន៍ស្ថិរភាពតំបន់ដាំដំណាំស្វាយទន្ទឹមនឹងនោះ ជំរុញខ្លាំងក្លាការផ្សព្វផ្សាយ តំណភ្ជាប់ការនាំចេញផ្លែស្វាយ។
ដំណាំ​ស្វាយ​ ​សឺន​ឡា​ ​អោយ​ផ្លែ​ធំ​ ​សាច់​ក្រាស់​ ​ក្លិនក្រអូប​ពិសេស​ដាច់ដោយឡែក​

ថ្មីៗនេះ នាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៩ នៅស្រុក អៀនចូវ ខេត្ត សឺនឡា បានប្រារព្ធពិធីប្រកាសផលិតផលស្វាយនាំចេញទៅកាន់ទីផ្សារ សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និង ចិន។ 
អាស្រ័យ​ដោយ​ដាំដំណាំ​ស្វាយ​ចំនួន​ ​៣.៦០០​ ​ដើម​ ​គ្រួសារ​បង​ ​វី​ ​វ៉ាន់​លឿង​ ​នៅ​ភូមិ​ ​ណា​សាយ​ ​ឃុំ​ ​ហួ​ប៉ាំង​ ​ស្រុក​ ​ម៉ុ​ក​ចូវ​ ​បាន​ប្រាក់ចំណូល​ ​១៥០​ ​លាន​ ​ដុង​ក្នុង​មួយឆ្នាំ​

នេះជាលើកដំបូងហើយដែលផ្លែស្វាយនៃភូមិភាគខាងជើងត្រូវបាននាំចេញដោយស្របច្បាប់ទៅកាន់ ទីផ្សារ សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស បានបើកចេញនូវទិសដៅថ្មីជាផ្លូវការសម្រាប់ដំណាំស្វាយ សឺនឡា៕
ង្វៀន​គឿន​ ​-​ ​អាញ់​ទន់​
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ