Thứ 3, 26/03/2019, 14:52 GMT+7
បង្កកម្លាំងស្ទុះឡើងសម្រាប់ភូមិរបរប្រពៃណី
16:56, 22/02/2019
យោងតាមលទ្ធផលនៃការពិនិត្យអង្កេតរបស់មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត ត្រាវិញ ជាមួយរាល់ប្រភពទុនអនុវត្តគ ម្រោងអភិរក្សនិងអភិវឌ្ឍន៍ភូមិរបរប្រពៃណី ខេត្ត ត្រាវិញ បានឧបត្ថម្ភអោយភូមិរបរសិប្បកម្មរបស់បងប្អូនជនជាតិខ្មែរទាំង ៣ នៅស្រុក ត្រាគូ រួមមាន៖ ភូមិរបរដាយអាន ភូមិ របរ ហាមយ៉ាង និងភូមិរបរត្បាញកន្ទេល ហាមតឹន អភិវឌ្ឍន៍ផលិតកម្ម។
ជាក់ស្តែង ខេត្ត ត្រាវិញ បានវិនិយោគជាង ៩,៦ ពាន់លានដុងដើម្បីកសាងសំណង់ផ្លូវបេតុងចំនួន ៩ ដែលមានប្រវែង ៨,២ គីឡូម៉ែត្របម្រើដល់ការដឹកជញ្ជូន ផ្តោះប្តូរការលក់ដូរទំនិញនៃបណ្តាភូមិរបរ ឧបត្ថម្ភអោយ គ្រួសារផលិតកម្មអាជីវកម្ម ទ្រីកាញ ទិញគ្រឿងម៉ាស៊ីននិងវត្ថុធាតុដើម។
គម្រោងអភិរក្សនិងអភិវឌ្ឍន៍ភូមិរបរប្រពៃណីនៃខេត្ត ត្រាវិញ បានបង្កនូវកម្លាំងស្ទុះ ឡើងសម្រាប់ភូមិរបរសិប្បកម្មដែលធ្វើដោយដៃរបស់បងប្អូនជនជាតិ ខ្មែរនៅក្នុងខេត្ត

ភូមិរបរត្បាញកន្ទេលនៅ ហាមតឹន បច្ចុប្បន្ននេះមានប្រហែលជា ៤០០ គ្រួសាររស់ដោយ របរត្បាញកន្ទេលប្រពៃណី ឆ្លងតាមរយៈនោះដោះស្រាយការងារធ្វើជូនពលករជាង ១.០០០ នាក់

បង ថាច់ជីណា នៅ ភូមិ ត្រាត្របេ ឃុំ ហាមយ៉ាង គឺជាជាងឈើជំនាញខាងធ្វើគ្រឿងឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារបានអោយដឹងអាស្រ័យដោយការ ជួយឧបត្ថម្ភរបស់រដ្ឋ ចាប់ពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្នមានគ្រួសារជាច្រើនបានចងសម្ព័ន្ធភាពរួមគ្នាបង្កើតជាក្រុមសហការផលិតចំណូលជាមធ្យមរបស់ជាងម្នាក់ៗ សម្រេចបានពី ២០០.០០០ ដល់ ២៥០.០០០ ដុងក្នុងមួយថ្ងៃ។
គម្រោងអភិរក្សនិងអភិវឌ្ឍន៍ភូមិរបរប្រពៃណីនៅខេត្ត ត្រាវិញ បានរួមចំណែក
ជួយដល់រាប់រយជាងឈើជាជនជាតិ ខ្មែរ ដែលប្រកបរបរធ្វើគ្រែឫស្សីនៅឃុំ
ហាមយ៉ាង ស្រុក ត្រាគូ មានជីវភាពប្រសើរជាង

បច្ចុប្បន្ននេះ ភូមិរបរទាំង ៣ នៅស្រុក ត្រាគូ ទាក់ទាញបានពលករជាង ៣.២០០ នាក់ សមត្ថភាពផលិតកន្ទេលកក់ក្នុងមួយឆ្នាំៗ ប្រមាណ ៥០.០០០ គូផលិត គ្រឿងប្រើប្រាស់ក្នុងគ្រួសារជាង ៣០.០០០ គ្រឿងផលិតផលនិងវត្ថុអនុស្សាវរីយ៍តូចៗ ដែលមានរូបសណ្ឋានជាគ្រឿង ប្រើប្រាស់ក្នុងគ្រួសារជិត ៥០០.០០០ ដែលកំពុងបាន ភ្ញៀវទេសចរនិយមចូលចិត្ត៕
ភុកសឺន - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ