Thứ 4, 24/04/2019, 8:51 GMT+7
ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ពីការដាំឈូកក្នុងរដូវទឹកជំនន់នៅខេត្ត ដុងថាប
16:29, 01/02/2019
ងាយដាំ មិនសូវមានដង្កូវជំងឺ ទុនវិនិយោគតិច បន្ស៊ាំបានល្អនឹងតំបន់ដីទាបគ្រហិកគ្រហុក ជាពិសេសគឺនៅតំបន់ជន់លិចទឹកជំនន់ ទើបបានជាច្រើនឆ្នាំកន្លងទៅដំណាំឈូកត្រូវបានមាមីងបងប្អូនប្រជាកសិករ ដុងថាប ជ្រើសរើសធ្វើជាដំណាំអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុមគ្រួសារ។
បច្ចុប្បន្ន មាមីងបងប្អូនដាំឈូកបានជាង ១៦៧ ហិកតា ច្រើនបំផុតគឺនៅបណ្ដាស្រុក៖ ថាបមឿយ កាវឡាញ់ តាមណុង និង ថាញ់ប៊ិញ ទិន្នផលជាមធ្យមសម្រេចបានប្រហែល ៧,៣ តោនផ្លែឈូកខី្ចនិងពី ៨ - ១០ តោនក្រអៅឈូកកុ្នងមួយហិកតា។ 
ការប្រមូលផលឈូកយកផ្លែឈូកខី្ចនៅឃុំ តឹនមី ស្រុក ថាញ់ប៊ិញ

ជាមួយនឹងតម្លៃលក់ផែ្លឈូកខី្ចពី ១២.០០០ - ១៥.០០០ ដុងកុ្នងមួយគីឡូក្រាម ក្រអៅឈូកពី ១៥.០០០ - ២០.០០០ ដុងក្នុងមួយគីឡូក្រាម គិតជាមធ្យមក្នុងមួយហិកតាដាំឈូករដូវទឹកជំនន់ មាមីងបងប្អូនចំណេញបានពី ៥០ - ១០០ លានដុង ខ្ពស់ជាងដាំស្រូវពី ៣ - ៤ ដង។
តាំងពីយូរមកហើយ មាមីងបងប្អូនប្រជាកសិករនៅតំបន់ជន់លិចទឹកជំនន់នៃខេត្ត
ដុងថាប បានជ្រើសរើសឈូកធ្វើជាដំណាំអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ
បណ្ដាផលិតផលដែលបានកែច្នៃ ច្នៃប្រតិដ្ឋពីឈូកដូចជា៖ តែឈូក ផ្ទាំងគំនូរពីឈូក។ល។ ឥឡូវនេះ បានក្លាយទៅជា "ផលិតផលពិសេសប្រចាំតំបន់"ដ៏ល្បីឈ្មោះនៅខេត្ត ដុងថាប

ខេត្ត ដុងថាប មិនតឹ្រមតែដាំឈូកយកផ្លែឈូកខី្ច យកក្រអៅឈូកបុ៉ណ្ណោះទេនៅទាំងយកស្លឹកធ្វើតែហើយផលិតជាច្រើនប្រភេទអាហារ ភេសជ្ជៈ គ្រឿងកែសម្ផស្សទៀតផង។​ បណ្ដាផលិតផលដែលបានកែច្នៃអំពី​ឈូកដូចជា៖ស្រា ហុងសែនទឺវ ឈូកឆ្អើរសម្ងួត តែបណ្តូលគ្រាប់ឈូក ទឹកដោះឈូក ម្សៅសណែ្តកសៀងគ្រាប់​ឈូក ម្សៅសណែ្តកខៀវគ្រាប់ឈូក អង្ករសំរូបគ្រាប់ឈូក។ល។ បានក្លាយទៅជាផលិតផល ពិសេសប្រចាំតំបន់ដ៏ល្បីឈ្មោះរបស់ខេត្ត ដុងថាប៕
ង្វៀនវ៉ាន់ទ្រី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ