Chủ nhật, 29/03/2020, 10:30 GMT+7
ផលិតផលពិសេសប្រចាំតំបន់ផ្លែទន្លាប់សម្ងួតដោយខ្យល់
16:26, 27/02/2020
ប្រសិនបើមានឱកាសធ្វើដំណើរតាមផ្លូវជាតិលេខ ២៧ ត្រង់កំណាត់ផ្លូវឆ្លងកាត់បណ្ដាឃុំ ស៊ន់ទ្រឿង ត្រាយម៉ាត នៅម្ដុំវត្ត តៅ ទីក្រុង ដាឡាតនិង ទីរួមស្រុក ដ្រាន ស្រុក ដឺនយឿង (ខេត្ត ឡឹមដុង) ក្នុងអំឡុងថ្ងៃ នេះ ភ្ញៀវទេសចរនឹងបាន ឃើញចម្ការទន្លាប់កំពុងស្ថិតក្នុងរដូវទុំក្រហមព្រមៗ គ្នាគ្រប់ទីកន្លែងហើយបរិយាកាសប្រមូលផលសែនមមាញឹក។
ដើម្បីសម្ងួតដោយខ្យល់ ផ្លែទន្លាប់បន្ទាប់ពីប្រមូលផលនឹងបានយកទៅលាងសំអាត សម្លាប់មេរោគ ព្យួរនៅក្នុងផ្ទះកញ្ចក់ គម្លាតពីគ្នាប្រហែល ២០ ដល់ ២៥ សង់ទីម៉ែត្រ ដើម្បីឱ្យខ្យល់ធម្មជាតិសម្ងួតបន្តិចម្ដងៗ។ 
ផ្លែទន្លាប់ត្រូវបានប្រមូលផលហើយយកទៅដាក់ក្នុងឡសម្ងួតមិនបាច់ចាំពេលទុំ

បន្ទាប់ពី ២០ ដល់ ២៥ ថ្ងៃ ផ្លែទន្លាប់រួញតូចបន្តិចម្តងៗដោយសារការខ្សោះជាតិទឹក ប៉ុន្តែនៅតែរក្សាបាននូវជាតិស្ករខាងក្នុង។ ជាមធ្យមអោយតែ ៦ គីឡូក្រាម ផ្លែស្រស់នឹងផ្តល់ ១ គីឡូក្រាមផ្លែក្រៀម។ នៅពេលបរិភោគ ភ្ញៀវទេសចរនឹងមានអារម្មណ៍ឃើញមានរសជាតិទន់ល្មួត ស្វិតល្មម ផ្អែមល្ហឹម ហើយជាពិសេសគឺ រសក្លិនដោយឡែករបស់ផ្លែទន្លាប់នៅតែរក្សាដូចដើម។
អំឡុងពេលកែច្នៃ កាត់ ចិត ព្យួរហាលខ្យល់ផ្លែទន្លាប់នៅក្នុងផ្ទះកញ្ចក់ត្រូវបានធានា អនាម័យ សុវត្ថិភាពម្ហូបអាហារ

យោងតាមលោក ម៉ាយស៊ន់ឡុង ប្រធានសហករណ៍សេវាកម្មកសិកម្មចម្រុះដឹតឡាងកូវដឹត តាំងពីឆ្នាំ ២០១៧ ដោយ មានការឧបត្ថម្ភពីអ្នកឯកទេសដាំទន្លាប់ ជប៉ុន គណៈកម្មាធិការប្រជាជនទីក្រុង ដាឡាត បានបើកវគ្គហ្វឹកហ្វឺនអំពី របៀបធ្វើទន្លាប់ក្រៀមជូនកសិករ។
ប្រជាជននៅក្នុងតំបន់រួមគ្នាកសាងពាណិជ្ជសញ្ញាផលិតផលទន្លាប់សម្ងួតដោយខ្យល់

ក្រោយពីជោគជ័យទាំងឡាយនាគ្រាដំបូង បង ឡុង បានចលនា ២៨ គ្រួសារ ប្រជាជនក្នុងតំបន់រួមគ្នាបង្កើតសហករណ៍ ទន្ទឹមនឹងនោះ កសាងពាណិជ្ជសញ្ញាផលិតផលទន្លាប់សម្ងួតដោយខ្យល់៕
ដាំងទន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ