Thứ 4, 19/06/2019, 18:1 GMT+7
ផ្លែម្រាមដៃព្រះឃុំ ដាក់សើ នាអំឡុងថ្ងៃជិតចូលឆ្នាំថ្មី
14:21, 04/04/2019
ផ្លែម្រាមដៃព្រះគឺជាផលិតផលកសិកម្មស្ថិតក្នុងចំណោម "ផលិតផលពិសេសប្រចាំតំបន់" របស់ឃុំ ដាក់សើ ស្រុក ហ្វាយឌឹក (ហាណូយ)។ ផ្លែម្រាមដៃព្រះដាំនៅឃុំ ដាក់សើមានរាងរៅស្អាតរីកកញ្ឆាញធំនិងតម្រៀបជាច្រើនជាន់ មានអត្ថន័យជាព្រះហស្តព្រះពុទ្ធទ្រទ្រង់ការពារអោយមនុស្សលោក។
ជាមួយនឹងទស្សនាទាននាំមកនូវសេចក្តីសុខសាន្តចម្រុងចម្រើនដល់ម្ចាស់ផ្ទះ មនុស្សជាច្រើនទិញផ្លែម្រាមដៃព្រះ ដា ក់សើ មកដាក់តាំងលើហ៊ឹងជាមួយបំណងប្រាថ្នា ទទួលបាននូវគ្រប់ប្រការដ៏ល្អប្រសើរ។
ឃុំ ដាក់សើ ស្រុក ហ្វាយឌឹក (ហាណូយ) មានគ្រួសារប្រជាជន
ប្រមាណ ៥០០ គ្រួដាំដើមម្រាមដៃព្រះ

ផ្លែម្រាមដៃព្រះ ដាក់សើ ស្អាតបំផុតទទួលបានផលចំណេញច្រើនបំផុតនៅឱកាសចុងឆ្នាំ ជាពិសេសឱកាសបុណ្យចូលឆ្នាំថ្មី។ ឆ្នាំនេះមានប្រជាជនប្រមាណ ៥០០ គ្រួសារនៅ ដាក់សើដាំដើមម្រាមដៃព្រះលើផ្ទៃក្រឡាជាង ២៥០ ហិកតា។ តាមការប៉ាន់ប្រមាណរបស់មាមីងប្រជាកសិករ នៅទីនេះ ជាមធ្យមក្នុងមួយចម្ការម្រាមដៃព្រះ (ប្រហែល ៣.៦០០ ម៉ែត្រការ៉េ) បន្ទាប់ពីផាត់ប្រាក់ចំណាយ ទទួលបានប្រាក់ចំណូលពី ៥០០ - ៧០០ លានដុងក្នុងមួយឆ្នាំអោយម្ចាស់ចម្ការ។
អាស្រ័យដោយសមស្របនឹងដីស្របនឹងអ្នកថែទាំ ផ្លែម្រាមដៃព្រះ ដាក់សើ
ស្អាត ធំហើយមានម្រាមច្រើន

យោងតាមប្រជាកសិករ ដាក់សើ ដំណាំម្រាមដៃព្រះក្នុងមួយចម្ការៗ ប្រមាណ
៣.៦០០ ម៉ែត្រការ៉េបន្ទាប់ពីផាត់ប្រាក់ចំណាយទៅទទួលប្រាក់ចំណូលបានពី
៥០០ - ៧០០ លានដុងក្នុងមួយឆ្នាំ

កន្លងទៅថ្មីៗ នេះ ឆ្លងតាមរយៈមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ហាណូយ ដំណាំម្រាមដៃព្រះ ដាក់សើ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញាផ្តល់វិញ្ញាបនបត្រចុះបញ្ជីកាផ្លាក សញ្ញាសមូហភាព បង្កកម្លាំងចលករ ដើម្បីប្រជាកសិករដាក់សើ បន្តការអភិវឌ្ឍនិងពង្រីកទូលំទូលាយប្រភេទដំណាំដ៏មាន តម្លៃនេះ៕
 សុងហ៊ុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ