Chủ nhật, 08/12/2019, 1:41 GMT+7
ពង្រីកតួនាទីរណសិរ្សក្នុងការកសាងជនបទថ្មីនិងទីក្រុងស៊ីវីល័យ
11:01, 13/11/2019
ដោយមានរបៀប វិធីធ្វើល្អៗ ជាច្រើន គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក ង្វៀនប៊ិញ (ខេត្ត កាវបាំង) បានពង្រីកតួនាទីស្នូលក្នុងការផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិអនុវត្តល្អកិច្ចចលនា "ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវីល័យ"។
ដើម្បីបង្កនូវឥទ្ធិពលនិងកម្លាំងសាយភាយ គណៈកម្មាធិការរណសិរ្ស មាតុភូមិស្រុក ង្វៀនប៊ិញ បានគួបបញ្ចូលបណ្ដាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋានជាមួយចលនា "ង្វៀនប៊ិញ រួមកម្លាំងកសាងជនបទថ្មី"។ 
គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក ង្វៀនប៊ិញ តែងតែចលនាប្រជាជនអោយចេះជួយគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។ រូបថត៖ ត្រឹនវៀត

ពីរបៀបធ្វើនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនបានចលនាបងប្អូនជនជាតិបរិច្ចាគដីជាង ៩.៨០០ ម៉ែត្រការ៉េ ទឹកប្រាក់ជាង ៤ ពាន់លានដុងនិងថ្ងៃពលកម្មប្រមាណជា ៨០.០០០ ដើម្បីកសាងផ្លូវគមនាគមន៍ អគារវប្បធម៌ភូមិ រក្សាផ្លូវច្រកល្ហកក្នុងភូមិបៃតង - ស្អាត - ស្រស់បំព្រង...។ 
គណៈកម្មាធិការរណសិរ្សមាតុភូមិស្រុក ង្វៀនប៊ិញ និងបណ្ដាអង្គការមហាជន
នៅលើភូមិសាស្រ្តបានចលនាបងប្អូនជនជាតិឲ្យរួមកម្លាំងកសាងផ្លូវគមនាគមន៍។ រូបថត៖ ជូហៀវ
កសិករភូមិ ង្វៀនប៊ិញ ជម្រុញខ្លាំងយន្តូបនីយកម្មទៅក្នុងការបង្កបង្កើនផល
កសិកម្ម។ រូបថត៖ ជូហៀវ

បណ្ដាតំបន់ប្រជានិករអនុវត្តល្អរបៀបរស់នៅស៊ីវីល័យ ១៦៤/២១០ ភូមិមានផ្ទះវប្បធម៌ អត្រាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលសម្រេចបានជាង ៩០%…។
កម្មាភិបាលនៃគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ ថេយុក ចលនាប្រជាជននៅភូមិ បាននុង ១ ឲ្យប្រតិបត្តិល្អនូវគោលការណ៍គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។ រូបថត៖ ជូហៀវ

តាមលោកស្រី ណុងធីប៊ិចធុយ អនុប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិស្រុក ង្វៀនប៊ិញ នាពេលខាងមុខ គណៈកម្មាធិការរណសិរ្សមាតុភូមិនឹងបន្តការលើកទឹកចិត្តដល់ប្រជាជនគ្រប់ជាន់ថ្នាក់អោយមានការច្នៃប្រឌិតក្នុងពលកម្ម អភិវឌ្ឍន៍ការផលិតនិងធ្វើអាជីវកម្ម ឈានឡើងធ្វើមានធ្វើបានដោយត្រឹមត្រូវ ទន្ទឹមនឹងនោះសកម្មចូលរួមកសាងជីវភាពរស់នៅថ្មី រក្សានិងពង្រីកអត្តសញ្ញាណជនជាតិ៕
អត្ថបទ៖  ជូហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ