Thứ 5, 18/07/2019, 0:36 GMT+7
ភូមិរបរអ៊ឹកធឹកឈានចូលនិទាឃរដូវ
11:43, 21/04/2019
និយាយដល់សម្រស់នៃនិទាឃរដូវនាអំឡុង ថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីនៅខេត្ត ដុងថាប ប្រហែល ជាបរិយាកាសដ៏អ៊ឹកធឹកបំផុត នោះគឺនៅបណ្ដា ភូមិរបរ។
បច្ចុប្បន្ន ខេត្ត ដុងថាប មានភូមិរបរសិប្បកម្មប្រមាណជា ៤០ កន្លែងដែលត្រូវបានទទួលស្គាល់ ក្នុងនោះ មានភូមិរបរប្រពៃណី ១៨ ដោយមានក្រុមគ្រួសារជាង ៥.៦០០ ចូលរួម ទាក់ទាញពលករប្រមាណជា ១២.០០០ នាក់។ ផលិតផលរបស់ភូមិរបរ ទាំងនេះសម្បូរបែបបង្គួរដូចជា៖ ត្បាញរវ៉ៃ កែច្នៃស្បៀងអាហារ គ្រឿងភោជនាហារ ដាំផ្កាតែងលម្អ ផលិតផលហត្ថកម្មវិចិត្រសិល្បៈ...។
ការដាំផ្កាតែងលម្អនៅទីក្រុង សាដែក (ខេត្ត ដុងថាប)គឺជាមុខរបរមួយក្នុងចំណោមបណ្ដាមុខរបរ ដែលត្រូវបានអភិរក្សនិងពង្រីកតម្លៃក្នុងប៉ុន្មានឆ្នាំខាងមុខនេះ

លោក ង្វៀនហ៊ឺវលី នាយករងនៃមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ដុងថាប បានឲ្យដឹង ថា ផ្អែកទៅលើសក្តានុភាពនៃការ អភិវឌ្ឍរបស់ភូមិរបរទាំងឡាយ ខេត្តបាន ដាក់ចេញនូវផែនការអភិរក្សនិងពង្រីកតម្លៃ បេតិកភ័ណ្ឌវប្បធម៌អរូបីមុខរបរសិប្បកម្ម ភូមិរបរប្រពៃណីក្នុងដំណាក់កាល ២០១៨ - ២០២០។ 
ភូមិរបរធ្វើជ្រុញ ឌិញអាន ស្រុក ឡឹបវ៉ (ខេត្ត ដុងថាប) បែរជាអ៊ូអរជាមួយសម្លេងអារ សម្លេងដាប់ឈើនាអំឡុងថ្ងៃដើមឆ្នាំថ្មី

ភូមិរបរត្បាញកន្ទេល ឌិញអៀន ស្រុក ឡឹបវ៉ (ខេត្ត ដុងថាប) តែងតែកុះករជាមួយសកម្មភាពត្បាញនិងលក់ដូរកន្ទេល

ទូកដឹកជញ្ជូនកក់ វត្ថុធាតុដើមចម្បងសម្រាប់ត្បាញកន្ទេលត្រូវបានដាក់លក់នៅកំពង់ផ្សារនៃឃុំ ឌិញអៀន ស្រុក ឡឹបវ៉ (ខេត្ត ដុងថាប)

ជាក់ស្តែង ខេត្ត ដុងថាប ផ្តោតទៅ លើការអនុវត្តការអភិរក្សនិងពង្រីកតម្លៃចំពោះមុខរបរ ភូមិរបរប្រពៃណីទាំង ៦ រួមមាន៖របរត្បាញកន្ទេល ឌិញអៀន (ស្រុក ឡឹបវ៉) របរស្ថាបនាទូក ឡុងហូវ (ស្រុក ឡាយវុង) របរត្បាញកន្សែងបង់ក (ស្រុក ហុងងឺ) របរផលិតម្សៅដាំផ្កាតែងលម្អ (ទីក្រុង សាដែក) របរត្បាញដោក (ទីក្រុង កាវឡាញ់)៕
 ជឿងដាយ - ហៀវមិញវូ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖