Thứ 4, 19/02/2020, 19:35 GMT+7
មុខរបរដំដែករបស់ជនជាតិ ម៉ុង នៅ ត្រាមតូវ
14:43, 13/12/2019
ក៏ដូចជាសហគមន៍បណ្តាប្រជានិករប្រកបរបរកសិកម្មដទៃទៀតដែរ ជនជាតិ ម៉ុង នៅស្រុក ត្រាមតូវ (ខេត្ត អៀនបាយ) តែងតែដំដែកដោយខ្លួនឯងផ្ទាល់ ធ្វើបណ្ដាឧបករណ៍កសិកម្មដូចជា៖ ចប ផាលនង្គ័ល...សម្រាប់បម្រើការប្រជុំជីវភាពប្រចាំថ្ងៃ។
ជនជាតិ ម៉ុង ច្រើនតែធ្វើឡដំដែកដោយដីមាត់ឡរាងក្រហូងចុះដើម្បីអាច ដាក់ធ្យូងចូល។ ជាពិសេស ធ្យូងសម្រាប់ដុតក្នុងឡគឺមិនមែនជាធ្យូងថ្មទេប៉ុន្តែជាធ្យូងនៃឈើមួយប្រភេទនៅក្នុងព្រៃ។ 
កាំបិត ផាលនង្គ័ល... ដែលត្រូវបានច្នៃបង្កើតឡើងដោយបាតដៃរបស់ជនជាតិ ម៉ុង មិនត្រឹមតែមុតល្អប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់ធន់បានយូរទៀតផង

លក្ខណៈពិសេសដោយឡែកដំបូងបង្អស់ក្នុងបច្ចេកទេសដំដែករបស់ជនជាតិ ម៉ុង
គឺជាការគួបផ្សំរវាងដែកនិងដែកថែប

ពេលដុត ជាងដែកត្រូវរក្សាសីតុណ្ហភាពអោយ បានស្មើបន្ទាប់មក ដាក់ដែកចូលឡដុតអោយក្រហមរួច យកដាក់លើទម្រ ហើយ ប្រើញញួរដំបង្កើតជារូបរាង។ 
ឆាបអោយមុតនិងខាត់អោយផលិតផលភ្លឺរលោង

នៅពេលដែលដែកត្រជាក់គេ ក៏ដាក់ទៅក្នុងឡដុតហើយដំជាបន្ត។ ដំណាក់កាលនេះធ្វើទៅធ្វើមករហូតដល់ពេលចេញជាផលិតផលជាទីពេញចិត្ត។
កាំបិតត្រូវបានសំលៀងដោយថ្មជ្រោះដើម្បីមានភាពមុតល្អ
រឹងនិងធន់បានយូរ

ទោះបីយ៉ាងសាមញ្ញក៏ពិត មែនប៉ុន្តែជាមួយបាតដៃដ៏ប៉ិនប្រសប់និងបណ្តា "រូបមន្តសម្ងាត់" ដោយឡែក ជនជាតិ ម៉ុង នៅ ត្រាមតូវ បានផលិតចេញនូវបណ្ដាផលិតផលដែលមានគុណភាពខ្ពស់។
កាំបិតនីមួយៗ ជនជាតិ ម៉ុង ត្រូវចំណាយពេល
ដើម្បីដំ
ពី ៣ ទៅ ៤ ម៉ោង

នេះគឺជាលក្ខណៈវប្បធម៌មួយក្នុងចំណោម លក្ខណៈវប្បធម៌ដ៏ល្អឯកនិងដ៏ជក់ចិត្តនៅ រាល់ពេលដែលភ្ញៀវទេសចរអញ្ជើញមកកាន់ដែនដីនេះ៕
ហ្វាងតឹម - ណាមសឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ