Chủ nhật, 08/12/2019, 1:35 GMT+7
ម្រេច ឡេជី
10:51, 25/11/2019
អាស្រ័យដោយដាំដុះ ថែទាំដោយប្រើជីសរីរាង្គទាំងស្រុងទើបពាណិជ្ជសញ្ញាម្រេច ឡេជី របស់ឃុំ ណាមយ៉ាង ស្រុក ដាក់ឌ័រ (ខេត្ត យ៉ាឡាយ) តែងតែបានអតិថិជនជឿទុកចិត្ត ទទួលយក។
ឃុំ ណាមយ៉ាង មានក្រុមគ្រួសារប្រជាជនជិត ២.០០០ គ្រួដាំដំណាំម្រេច ឡេជី ក្នុងនោះ មានប្រមាណ ៣០ ហិកតា បរិមាណផលជាង ៦០ តោនក្នុងរដូវកាលឆ្នាំ ២០១៨-២០១៩ សម្រេចស្តង់ដារសរីរាង្គរបស់ អាមេរិក និង អឺរ៉ុប ដោយអង្គការផ្ដល់វិញ្ញាបនបត្រអន្តរជាតិ Control Union ដែលមានវត្តមានជាង ៧០ ប្រទេសបញ្ជាក់ទទួលស្គាល់។

គុណភាពម្រេច ឡេជី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានបងប្អូនជនជាតិយកចិត្តទុកដាក់

 ម្រេច ឡេជី មាន ៤ ប្រភេទគឺ៖ ម្រេចក្រហម ម្រេចស ម្រេចខ្មៅនិងម្រេចបៃតង។ មិនត្រាំទឹក មិនប្រើសារធាតុគីមី បានសម្ងួតដោយម៉ាស៊ីនអ៊ីនហ្វ្រារ៉េដ... ដូច្នេះហើយ ម្រេច ឡេជី តែងតែរក្សាបានពណ៌ធម្មជាតិ រសជាតិឈ្ងុយឆ្ងាញ់និងមានតម្លៃលក់ខ្ពស់បង្គួរពី ៣០០.០០០ ដល់ ៣៥០.០០០ ដុងក្នុងមួយគីឡូក្រាមខណៈពេលដែលតម្លៃម្រេចធម្មតាគឺប្រហែល ៤៣.០០០ ដុងក្នុងមួយគីឡូក្រាម។
ម្រេច ឡេជី ត្រូវបានបេះដោយដៃដើម្បីរក្សាគុណភាពម្រេច

ភ្ញៀវទេសចរបរទេសទស្សនាចម្ការម្រេចស្អាត ឡេជី នៅឃុំ ណាមយ៉ាង ស្រុក ដាក់ឌ័រ

ម្រេច ឡេជី កំពុងបញ្ជាក់ច្បាស់ពាណិជ្ជសញ្ញារបស់ខ្លួនបន្តិចម្តងៗ នៅលើទីផ្សារ

បង ងោវ៉ាន់ទៀន ប្រធានក្រុមតំណភ្ជាប់ផលិតកម្មនិងអាជីវកម្មម្រេចស្អាត ស្ថិរភាពនៃឃុំ ណាមយ៉ាង បានមានប្រសាសន៍ថា៖ "អាស្រ័យដោយជ្រើសរើសពូជល្អ ប្រើប្រាស់ជីសរីរាង្គទើបម្រេចស្អាតរបស់ក្រុមតំណភ្ជាប់បច្ចុប្បន្នមិនគ្រប់ផ្គត់ផ្គង់អោយទីផ្សារ"៕
អត្ថបទនិងរូបថត៖ ហុងដៀប
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ