Thứ 4, 24/04/2019, 8:59 GMT+7
រដូវក្រូចពោធិ៍សាត់លើតំបន់ដី កាវផុង
08:19, 29/03/2019
រដូវក្រូចពោធិ៍សាត់ទុំនៅស្រុក កាវផុង (ខេត្ត ហ្វាប៊ិញ) ត្រូវចំឱកាសបុណ្យចូលឆ្នាំថី្ម។ អំឡុងពេលនេះ កូ្រចពោធិ៍សាត់ កាវផុង ទុំផ្អែមហើយតឹងណែនជោរដោយទឹកដម។ អាស្រ័យដោយកិត្យានុភាពគុណភាពក៏ដូចជាពាណិជ្ជសញ្ញា ក្រូចពោធិ៍សាត់ កាវផុង ឆ្នាំនេះរក្សាបានតម្លៃ នៅកម្រិតខ្ពស់ ពី ២០.០០០ - ២៦.០០០ ដុងក្នុងមួយគីឡូក្រាម។
មកទស្សនាកសិដ្ឋានក្រូចពោធិ៍សាត់របស់គ្រួសារបង ឡេវ៉ាន់ណា នៅក្រុមលេខ ១ អនុសង្កាត់ លេខ ២ ទីរួមស្រុក កាវផុង បានដឹងថា៖ គ្រួសារបងមានចម្ការក្រូចពោធិ៍សាត់ ៣ ហិកតាដែលដាំតាមស្តង់ដារ VietGAP ផ្តល់ផលផ្លែជិត ៩០ តោន។
ក្រូចពោធិ៍សាត់គឺជាដំណាំចម្បង ដំណាំដែលជួយបងប្អូនមាមីងកសិករនៅ កាវផុង
មានជីវភាពសម្បូរសប្បាយឡើង

ក្នុងឱកាសដើមឆ្នាំថ្មី ជាមួយតម្លៃលក់ចេញជាមធ្យម ២៦.០០០ ដុងក្នុងមួយគីឡូក្រាម គ្រួសារបងចំណូលបានរាប់ពាន់លានដុង។ បច្ចុប្បន្ននេះ ទូទាំងស្រុកមានជាង ៥.០០០ គ្រួសារចូលរួមដាំក្រូចពោធិ៍សាត់ គ្រួសារដែលដាំតិចបំផុតក៏រាប់រយដើមដែរ គ្រួសារដាំច្រើនគឺដល់ ទៅរាប់ពាន់ដើម។
គ្រួសារបង ឡេវ៉ាន់ណា នៅក្រុមលេខ ១ អនុសង្កាត់លេខ ២ ទីរួមស្រុក កាវផុង ដាំក្រូចពោធិ៍សាត់ ៣ ហិកតាតាមស្តង់ដារ VietGAP ជារៀងរាល់ឆ្នាំប្រមូលផលក្រូច
បាន ៩០ តោន

ក្រូចពោធិ៍សាត់ស្នូលលឿងកាវផុង - ពាណិជ្ជសញ្ញាត្រូវបានកំណត់ នាំមកនូវផល
ប្រយោជន៍សេដ្ឋកិច្ចខ្ពស់ជូនបងប្អូនមាមីងនៅទីនេះ

យោងតាមលោក ប៊ូយវ៉ាន់ដុង អនុប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក កាវផុង ដើម្បីបន្តកំណត់ពាណិជ្ជសញ្ញានៅលើទីផ្សារ ព្រមទាំងជួយអ្នកដាំដំណាំក្រូចពោធិ៍សាត់មានជីវភាពសម្បូរសប្បាយជាង ស្រុកខិតខំប្រឹងប្រែងនៅរដូវកាលខាងមុខ ១០០% ផ្ទៃដីដាំកូ្រចពោធិ៍សាត់នៅលើភូមិសាស្រ្តនឹងសម្រេចបានស្តង់ដារ VietGA P៕
 ហ៊ឺវហាយ - អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖