Chủ nhật, 17/02/2019, 21:58 GMT+7
របរចិញ្ចឹមខ្យងបណ្ដុះគុជ នៅឈូងសមុទ្រ ហាឡុង
11:38, 10/02/2019
របរចិញ្ចឹមខ្យងបណ្ដុះគុជនៅឈូងសមុទ្រ ហាឡុង (ខេត្ត ក្វាងនិញ) បានកកើតឡើងតាំងពីជាង ៤០ ឆ្នាំ។ នេះក៏ជាកន្លែងដែលចិញ្ចឹមខ្យងបណ្ដុះគុជដំបូងបង្អស់នៅតំបន់ប៉ែកឦសានរបស់ប្រទេសវៀតណាម។
ដើម្បីឱ្យបានគុជស្អាតមួយគ្រាប់គឺជាដំណាក់កាលដ៏វែងមួយហើយត្រូវព្យាយាមហ្មត់ចត់ទៀតផង។ តាំងពីការជ្រើសរើសខ្យងគុជ បណ្តុះស្នូល ចិញ្ចឹមខ្យងយកគុជដល់ដំណាក់កាលច្នៃបងើ្កតទៅជាផលិតផល...។
មណ្ឌលចិញ្ចឹមបណ្ដុះគុជនៅឈូងសមុទ្រ ហាឡុង

ខ្យងគុជទាំងឡាយត្រូវបានចិញ្ចឹមអោយធំឡើងក្នុងអំឡុងប្រហែល ១៨ ខែ។ ក្រោយរយៈពេលនេះ ខ្យងគុជនឹងបានបញ្ជូនមកលើគោកដើម្បីបណ្តុះស្នូល ចាប់ផ្តើមដំណាក់កាលបង្កគ្រាប់គុជ។
ផ្ដើមពីគ្រាប់គុជធម្មតាឆ្លងតាមបាតដៃដ៏ចំណានរបស់ជាងនិងបច្ចេកវិទ្យាទំនើបបានបង្កើតឡើងនូវបណ្ដាឈុតអលង្ការគុជដ៏ល្អប្រណិត

ការបណ្តុះគ្រាប់គុជត្រូវបានចាត់ទុកជាដំណាក់កាលសំខាន់បំផុតដើម្បីរំញោចខ្យងគុជអោយបង្កើតចេញជាគ្រាប់គុជ។ នេះគឺជាដំណាក់កាលទាមទារនូវការ ផ្ចិតផ្ចង់និងប៉ិនប្រសប់ពីព្រោះគុណភាពគ្រាប់គុជអាស្រ័យយ៉ាងច្រើនទៅលើបច្ចេកទេសបណ្តុះគ្រាប់គុជសិប្បនិម្មិត។
ដំណាក់កាលគាស់មាត់ខ្យងគុជដើម្បីបណ្តុះស្នូល

ផ្ដើមពីគ្រាប់គុជធម្មតា ឆ្លងតាមបាតដៃដ៏ចំណានរបស់ជាងនិងបច្ចេកវិទ្យាទំនើបបានបង្កើតឡើងនូវបណ្ដាឈុតអលង្ការគុជដ៏ប្រណិតនិងគំរូម៉ូដែលដ៏សម្បូរបែបទៀតផង។
ដំណាក់កាលបណ្តុះគ្រាប់គុជ
 
អញ្ជើញមកទស្សនាមណ្ឌលចិញ្ចឹមខ្យងបណ្ដុះគុជនៅឈូងសមុទ្រ ហាឡុង ភ្ញៀវទេសចរអាចស្វែងយល់តាមចំណង់ចំណូលចិត្តហើយជ្រើសរើសគ្រាប់គុជដ៏ល្អប្រណិតសម្រាប់ខ្លួន។
ភ្ញៀវបរទេសសែង្វ យល់ដោយផ្ទាល់នូវដំណាក់កាលបណ្តុះគ្រាប់គុជ
នៅមណ្ឌលចិញ្ចឹមបណ្ដុះគុជនៅឈូងសមុទ្រ ហាឡុង

បច្ចុប្បន្នទីនេះគឺជាចំណុចមកទស្សនាដ៏ពេញនិយមនៃភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសនិងជាគោលដៅដែលក្រុមហ៊ុនទេសចរណ៍ជាច្រើនបញ្ចូលទៅក្នុងកម្មវិធីធួរទេសចរណ៍ទស្សនាឈូងសមុទ្រ ហាឡុង៕
ឡេអៀនថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ