Thứ 3, 20/08/2019, 1:10 GMT+7
វិធីល្អៗ ជាច្រើនក្នុងការកសាងជនបទថ្មីនៅខេត្ត ងេអាន
18:53, 17/07/2019
ដោយបានកំណត់ថាការកសាងជនបទថ្មីគឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏ សំខាន់ដែលរួមចំណែកក្នុងការផ្លាស់ប្តូរមុខមាត់ជនបទ លើកកម្ពស់ជីវភាពរស់នៅរបស់ បងប្អូនជនជាតិ មានភូមិឋានមួយចំនួនមិនតិចទេក្នុងខេត្ត ងេអាន មានរបៀបធ្វើយ៉ាងច្នៃប្រឌិតអាស្រ័យដោយអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវរាល់ប្រភពធនធាននៅមូលដ្ឋាន។
នៅតំបន់ប៉ែកខាងលិច ខេត្ត ងេអាន ស្រុក តឿងយឿង ទោះបីជាស្រុកលំបាកលំបិនក៏ ដោយ ប៉ុន្តែបានសម្រេចចិត្តជូនរង្វាន់ជា ទឹកប្រាក់អោយបណ្ដាភូមិឋានដែលសម្រេចបានស្តង់ដារជនបទថ្មី។ ស្រុក តឹនគី បែរជាជួយឧបត្ថម្ភជាស៊ីម៉ងត៍តាមសន្ទស្សន៍នៅពេលភូមិឋាននានាសម្រេចជាស្ថាពរគោលដៅខំប្រឹងប្រែងកសាងជនបទថ្មី...។
ងេអាន មានវិធីល្អៗ ជាច្រើនក្នុងការកសាងជនបទថ្មីដូចជា៖ ជូនរង្វាន់ជាទឹកប្រាក់ ជួយឧបត្ថម្ភជាគ្រឿងសម្ភារៈសំណង់... បានរួមចំណែកបង្កនូវការស្រុះចិត្ត ស្រុះគំនិតខ្ពស់តាំងពីបណ្តាគណៈកម្មាធិការបក្ស អាជ្ញាធររហូតដល់បងប្អូនជនជាតិ

អាស្រ័យដូច្នោះលើភូមិសាស្ត្របណ្តាស្រុកនៅប៉ែកខាងលិចនែខេត្ត ងេអានបច្ចុប្បន្នមានឃុំចំនួន ៥១/២០៣ (ស្មើនឹងអត្រា ២៥,១២% នៃចំនួនឃុំទូទាំងខេត្ត) បានសម្រេចស្តង់ដារជនបទថ្មី ក្នុងនោះមានឃុំលំបាកលំបិនចំនួន ៣ ចំណុះស្រុក ៣០a (ស្រុកស្ថិតក្នុងកម្មវិធី ជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្រឆាប់ និងចីរភាពចំពោះ ៦១ ស្រុកក្រីក្រ) សម្រេចបានស្តង់ដារជនបទថ្មី។ ហេដ្ឋារចនាសម្ព័ន្ធ មុខមាត់របស់ភូមិឋានក្នុងតំបន់មានការផ្លាស់ប្តូរជាច្រើន ជីវភាពរស់នៅរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់យ៉ាងច្បាស់ក្រឡែត។
កំណត់បញ្ហាគន្លឹះក្នុងការកសាងជនបទថ្មីគឺត្រូវលើកកម្ពស់ប្រភពចំណូលឲ្យប្រជាជនទើបខេត្ត ងេអាន បានយកចិត្តទុកដាក់កសាងទម្រង់រូបភាពជាច្រើនដែលអនុវត្តវិទ្យាសាស្រ្ត - បចេក្ច ទេសទៅកុ្នងផលិតកម្មផ្តល់ប្រសិទ្ធភាពដ៏ពិតប្រាកដ

ក្រោយរយៈពេលជាង ៧ ឆ្នាំអនុវត្តកម្មវិធីគោលដៅជាតិស្តីអំពីការកសាងជនបទថ្មី កសិកម្មជនបទ ងេអាន បានឈាននូវជំហានដ៏លេចធ្លោបំផុត ជាប់ចំណាត់ថ្នាក់លេខ ៥ ទូទាំងប្រទេសក្នុងការកសាងជនបទថ្មី

ខេត្ត ងេអាន ខិតខំដល់ឆ្នាំ ២០២០ មានភូមិឋានចំណុះបណ្តាស្រុកនៅតំបន់ភ្នំប្រមាណពី ១០០-១២០ សម្រេចស្តង់ដារជនបទថ្មី។ ខេត្តក៏បានដាក់ឲ្យដំណើរការគម្រោងកសាងជនបទ ថ្មីផ្សារភ្ជាប់នឹង សន្តិសុខការពារជាតិនៅឃុំជាប់ព្រំដែនទាំង ២៧ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ធានាការពារជាតិ - សន្តិសុខ៕
ង្វៀនវ៉ាន់ញ៉ឹត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ