Thứ 3, 12/11/2019, 20:3 GMT+7
សំណើ​គម្រោង​ស្រាវជ្រាវចំនួន​ ​៤៤​ ​ត្រូវ​បាន​ប្រគល់​ជូន​ពានរង្វាន់​ច្នៃ​ប្រតិដ្ឋ​ឆ្នាំ​ ​២០១៩
23:04, 06/06/2019
នាយប់​នៃ​ថ្ងៃទី​ ​៦​ ​ខែ​ ​មិថុនា​ ​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ ​ហូជីមិញ​ ​បាន​ប្រារព្ធ​ពិធី​ប្រកាស​និង​ប្រគល់​ជូន​ពានរង្វាន់​ច្នៃ​ប្រតិដ្ឋ​ឆ្នាំ​ ​២០១៩​។​ ​សមាជិក​ការិយាល័យ​នយោបាយ​ ​លេខា​នៃ​គណៈកម្មាធិការ​បក្ស​ទីក្រុង​ ​ហូជីមិញ​ ​លោក ង្វៀន​ធៀន​ញ៉ឹន​ ​អនុប្រធាន​រដ្ឋ​ ​លោកស្រី​ ​ដាំង​ធី​ង៉ុ​ក​ធិញ​ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​។​
តាមរយៈនោះ ពានរង្វាន់នេះត្រូវបានប្រគល់ជូនបណ្តាសំណើគម្រោងចំណុះវិស័យទាំង ៧ រួមមាន៖ សេដ្ឋកិច្ច - សង្គមកិច្ច ការពារជាតិ - សន្តិសុខ វប្បធម៌ - សិល្បៈ កំណែរទម្រង់រដ្ឋបាល សារគមនាគមន៍ សង្គមកិច្ច ការផ្តើមអាជីពច្នៃប្រតិដ្ឋនិងវិទ្យាសាស្រ្តមូលដ្ឋាន។ ក្នុងចំណោម សំណុំឯកសារ ៤៤ ត្រូវបានទទួលពានរង្វាន់ៗ លេខ ១ មាន ៤ ពានរង្វាន់ លេខ ២ មាន ១៥ ពានរង្វាន់និងលេខ ៣ មាន ២៥ ពានរង្វាន់។
លេខា​នៃ​គណៈកម្មាធិការ​បក្ស​ទីក្រុង​ ​ហូជីមិញ​ ​លោក​ ​ង្វៀន​ធៀន​ញ៉ឹន​ ​អញ្ជើញប្រគល់​ជូន​ពានរង្វាន់​ដល់​អ្នក​ដែល​បាន​បង្កើត​ផលិតផល​ទាំងឡាយ​។​ ​រូបថត​៖​ ​ត្រឹ​ន​ស៊ន់​ទិញ​ ​-​ ​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​ 

លោក ង្វៀនថាញ់ផុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ ប្រធានគណៈកម្ម ការរៀបចំពានរង្វាន់ច្នៃប្រតិដ្ឋ បានអោយដឹងថា៖ នេះគឺជាឆ្នាំដំបូងរៀបចំពានរង្វាន់សម្រាប់បន្តបញ្ជាក់សក្ដានុភាពនៃការច្នៃប្រតិដ្ឋ ផ្លាស់ប្តូរថ្មីឥតឈប់ឈរ លើកសរសើរ លើកតម្កើងចំពោះស្ថាប័ន អង្គភាព អាជីវកម្ម បុគ្គលជាជនជាតិវៀតណាមទាំងឡាយនៅក្នុងនិងក្រៅប្រទេសដែលមានសំណើគម្រោង ផលិតផល សេវាកម្មច្នៃប្រតិដ្ឋ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុង តាមរយៈនោះលើកទឹកចិត្ត ដាស់ស្មារតីប្រឡងប្រណាំង វប្បធម៌ច្នៃប្រតិដ្ឋ ចូលរួមចំណែកក្នុងការសម្រេចរួចរាល់សន្ទស្សន៍ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមកិច្ចនានាបានឆាប់រហ័ស។ បន្ទាប់ពីពេលបំផុសចលនាបាន ៥ ខែ ទីក្រុងទទួលបានសំណុំឯកសារជាង ១០០ ចុះឈ្មោះចូលរួម ហើយបានសង្កេតឃើញមាន សំណើគម្រោង ផលិតផល សេវាកម្មច្នៃប្រតិដ្ឋចំនួន ៤៤ ដែលលេចធ្លោជាងគេ។
លេខា​នៃ​គណៈកម្មាធិការ​បក្ស​ទីក្រុង​ ​ហូជីមិញ​ ​លោក​ ​ង្វៀន​ធៀន​ញ៉ឹន​ ​អញ្ជើញប្រគល់​ជូន​ពានរង្វាន់​ដល់​អ្នក​ដែល​បាន​បង្កើត​ផលិតផល​ទាំងឡាយ​។​ ​រូបថត​៖​ ​ត្រឹ​ន​ស៊ន់​ទិញ​ ​-​ ​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​ 

អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​ប្រគល់​ជូន​ពានរង្វាន់​ ​លេខា​នៃ​គណៈកម្មាធិការ​បក្ស​ទីក្រុង​ ​ហូជីមិញ​ ​លោក​ ​ង្វៀន​ធៀន​ញ៉ឹន​ ​បាន​អោយ​ដឹង​ថា​៖​ ​រយៈពេល​កន្លងទៅ​ ​ទីក្រុង​បាន​រៀបចំការប្រកួត​ពានរង្វាន់​ច្នៃ​ប្រតិដ្ឋ​មួយចំនួន​ចំពោះ​វិស័យ​នី​មួយ​ៗ​។​ ​មកដល់​ខែ​ ​កក្កដា​ ​ឆ្នាំ​ ​២០១៨​ ​គណៈកម្មាធិការ​បក្ខ​ភាគ​ទីក្រុង​បាន​ចាត់ទុកថា​ក្នុង​បរិបទ​នៃ​ការ​ខ្វះ​ប្រភព​ធនធាន​ហិរញ្ញវត្ថុ​ ​ដីធ្លី​ ​ធនធានមនុស្សប្រកបដោយ​ប្រពៃណី​ច្នៃ​ប្រតិដ្ឋ​គឺជា​ធនធាន​ដ៏​ធំ​បំផុត​។​ ​ហើយការបំផុស​ចលនា​ ​ប្រគល់​ជូន​ពានរង្វាន់​ច្នៃ​ប្រតិដ្ឋ​ឆ្នាំ​ ​២០១៩​ ​សម្រាប់​លើក​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាល់​សមូហភាព​ ​បុគ្គល​ក្នុងអំឡុងពេលជា​ច្រើន​ឆ្នាំ​កន្លងទៅ​បាន​នាំមក​នូវ​ការ​អភិវឌ្ឍ​សម្រាប់​ទីក្រុង​ ​ព្រមទាំងសង្ឃឹមថា​ ជាមួយនឹងប្រពៃណី​ច្នៃ​ប្រតិដ្ឋ​របស់​ប្រជាជន​​ ​ទិន្នផល​ពល​ក​កម្ម​នឹង​កើនឡ់ើង​ខ្ពស់​ជាង​ថែមទៀត​។​
 
"​ការ​ច្នៃ​ប្រតិដ្ឋ​គឺជា​តម្រូវការ​យ៉ាង​បន្ទាន់​នៅក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ​របស់​ទីក្រុង​។​ ​នា​ពេល​ខាងមុខ​ ​ទីក្រុង​ ​ហូជីមិញ​ ​នឹង​ស្វែងរក​បទពិសោធន៍​របស់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ដូចជា​ប្រទេស​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​អាល្លឺម៉ង់​ ​។​ល​។​ ​ធ្វើអោយ​ទំនាក់ទំនង​រវាង​ភាគី​ទាំង​បី​គឺ​៖​ ​រដ្ឋ​ ​សហគ្រាស​និង​អ្នក​វិទ្យា​សា​ស្រ​ កាន់តែ​ស្អិតល្មួត​ពីមួយថ្ងៃទៅមួយថ្ងៃ ​មានប្រសិទ្ធភាព​ថែមទៀត​ ​ពង្រឹង​សក្ដានុភាព​ច្នៃ​ប្រតិដ្ឋ​របស់​មនុស្ស​ម្នា​ក់ៗ​.​.​.​.​"​ ​-​ ​លេខា​នៃ​គណៈកម្មាធិការ​បក្ស​ទីក្រុង​ ​ហូជីមិញ​ ​លោក​ ​ង្វៀន​ធៀន​ញ៉ឹន​ ​បាន​សង្កត់ធ្ងន់​ដូច្នេះ​៕​
ត្រឹនស៊ន់ទិញ
ប្រែសម្រួលដោយ៖ ជ័យពិសិដ្ឋ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ