Thứ 6, 18/10/2019, 6:7 GMT+7
ស្រុកភ្នំ តីយ៉ាង
09:40, 02/09/2019
ស្ថិតនៅជាប់នឹងព្រំដែនវៀតណាម - ឡាវ ស្រុកភ្នំ តីយ៉ាង (តំបន់ដី ភាគខាងលិចនៃខេត្ត ក្វាងណាម) ជាកន្លែងរស់នៅនៃបណ្តាជនជាតិដូចជា៖ កឺទូ គិញ ចិន តៃ។ល។ ក្នុងនោះ ៩៥% ជាបងប្អូនជនជាតិ កឺទូ។ 
ក្នុងអំឡុងពេល ១៥ ឆ្នាំកន្លងទៅ អាជ្ញាធរនិងបងប្អូនបណ្ដាជនជាតិនៅស្រុកតីយ៉ាង បានរួមកម្លាំងកាយ កម្លាំងចិត្តកសាងស្រុកក្រីក្រទៅជាតំបន់ដីពោរពេញដោយកម្លាំងរស់នៃជីវិត...
ជ្រុងមួយនៃស្រុកភ្នំ តីយ៉ាង បន្ទាប់ពី ១៥ ឆ្នាំបង្កើតស្រុកឡើងវិញ

"អាវថ្មី" បន្ទាប់ពី ១៥ ឆ្នាំក្រោយ
ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ ២០០៣ យោងលើមូលដ្ឋាននៃការបំបែកស្រុក ហៀន (ខេត្ត ក្វាងណាម) ទៅជាស្រុកពីរគឺ តីយ៉ាង និង ដុងយ៉ាង ស្រុក តីយ៉ាង រួមមាន ១០ ឃុំ ក្នុងនោះ មាន ៨ ឃុំព្រំដែនជាប់ព្រំប្រទល់ជាមួយប្រទេសជាមិត្តឡាវ។
"នាពេលខាងមុខនេះ យើងខ្ញុំនឹងបន្តការកសាងសម្រេចជាស្ថាពរនិងរៀបចំលំនឹងបណ្តាមណ្ឌលប្រជានិករ ផ្តោតជាសំខាន់លើការវិនិយោគលើមូលដ្ឋានសម្ភារៈ លើកទឹកចិត្តបងប្អូនជនជាតិកសាង "ជនបទថ្មីគំរូ"... ខិតខំតស៊ូអោយទៅជាស្រុកអភិវឌ្ឍន៍ស្ថិរភាពនិងរឹងមាំរបស់ខេត្ត ក្វាងណាម" - លោកប្ហរីវលៀក លេខានៃគណៈកម្មាធិការបក្សស្រុក តីយ៉ាង (ខេត្ត ក្វាងណាម)

ក្នុងអំឡុងពេល ១៥ ឆ្នាំកសាងនិងអភិវឌ្ឍន៍ជាមួយនឹងគោលការណ៍កសាងជនបទថ្មី ស្រុកបានលើកគម្រោងប្លង់មេ រៀបចំតំបន់ប្រជានិករឡើងវិញ ជូនបងប្អូនជនជាតិ កឺទូ ដែលរស់នៅរាយប៉ាយលើភ្នំខ្ពស់ចុះមកប្រមូលផ្តុំ នៅតំបន់ទំនាបខាងក្រោម មានមណ្ឌលលំនៅដ្ឋាននិងមណ្ឌលផលិតកម្មដាច់ដោយ ឡែក។ ផ្លូវគមនាគមន៍ត្រូវបានចាក់បេតុង ងាយស្រួលក្នុងការប្រជុំជីវភាព ធ្វើដំណើរទៅមក។ 
ស្ពានយោលសង់ឆ្លងកាត់ទន្លេជ្រោះឆ្លើយតបបានតម្រូវការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញរបស់បងប្អូនជនជាតិ កឺទូ។ ក្នុងរូបថត៖ ស្ពានយោលភូមិ តាវ៉ាង ឃុំ អាទៀង

មកទល់ពេលនេះ ស្រុកសម្រេចបាន ៨៤/៩៥ ចំណុចស្ថិរនិវាសនដ្ឋានថ្មី រៀបចំស្ថិរភាពលំនៅដ្ឋានជូនបងប្អូនជនជាតិ។ មណ្ឌលស្ថិរនិវាសនដ្ឋានថ្មីភូមិ ពើរ៍នីង (ឃុំ ឡាំង) ត្រូវបានសាងសង់នៅក្បែរផ្លូវគមនាគមន៍អន្តរឃុំតែម្ដង សណ្ឋានដីរាបស្មើ។ ក្លោងទ្វារភូមិបែរទៅរកទិសព្រះអាទិត្យរះ ផ្ទះស្នាក់អាស្រ័យត្រូវបានសាង សង់ តាមរាងពាក់កណ្ដាលរង្វង់មូល ផ្ទះហ្កឿលស្ថិតចំកណ្តាលភូមិ នៅជុំវិញផ្ទះហ្កឿលគឺផ្ទះម៉ង (ផ្ទះនៃបណ្តាវង្សត្រកូល) រីឯបងប្អូនជនជាតិរស់នៅក្នុងបណ្ដាផ្ទះដំបូលប្រក់ដោយស័ង្កសីរឹងមាំស្អាតបាត។ អ្នកភូមិរីក រាយស្វាគមន៍ទទួលយើងខ្ញុំដោយបណ្ដាក្បាច់រាំប្រពៃណី មុខម្ហូបពោរពេញដោយរសជាតិនៃតំបន់ព្រៃភ្នំ។
របរតម្បាញរបស់បងប្អូនជនជាតិ កឺទូ ត្រូវបានអភិរក្ស ថែរក្សានិងអភិវឌ្ឍន៍ទៅជាបណ្តាភូមិរបរប្រពៃណីបង្កមូលដ្ឋានដើម្បីអភិវឌ្ឍន៍ទេសចរណ៍

ចាស់ភូមិប៊ីលឡូប អាយុ ៨០ ឆ្នាំ ជាជនជាតិ កឺទូ នៅភូមិ ពើរ៍នីង លើកដៃចង្អុលទៅជួរភ្នំឆ្ងាយៗ រំភើបចិត្តនឹកឡើងវិញ៖ "ពីមុននេះ បងប្អូនជនជាតិ កឺទូ រស់នៅលើភ្នំលំបាកវេទនាខ្លាំងណាស់! ផ្លូវថ្នល់ឆ្ងាយដាច់ស្រយាល ក្មេងៗ កុមារាកុមារីមិនព្រមទៅសាលារៀន មនុស្សធំធ្វើការពីព្រលឹមទល់ព្រលប់នៅតែ អំពីការកសាងជនបទថ្មីមិនគ្រប់ហូប។ 
១០/១០ ឃុំក្នុងស្រុកបច្ចុប្បន្នក៏មានបណ្តាញអគ្គីសនីជាតិហើយ

ឥឡូវនេះ បានបក្សនិងរដ្ឋយកចិត្តទុកដាក់ មានផ្ទះនៅមាំមួន កូនក្មួយបានចេះដឹងគ្រប់យ៉ាង ជីវភាពរស់នៅរបស់បងប្អូនជនជាតិមានស្ថិរភាពហើយ!"។ អនុវត្តកម្មវិធីគោលដៅជាតិការពីព្រលឹមទល់ព្រលប់នៅតែ អំពីការកសាងជនបទថ្មី ស្រុក តីយ៉ាង ដំណើរការកសាងផែនការ "មណ្ឌលប្រជានិករជនបទថ្មីគំរូ" ជាផែនគ្រឹះដើម្បីឃុំទាំងឡាយក្នុងស្រុកសម្រេចបានបណ្តាលក្ខណៈវិនិច្ឆ័យនៃកា រកសាងជនបទថ្មី។
មជ្ឈមណ្ឌលសុខភាពស្រុក តីយ៉ាង ជាមួយនឹងវេជ្ជបណ្ឌិតទាំងឡាយដែលត្រូវបានបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ គ្រឿងបរិក្ខារបច្ចេកទេសទំនើប បានជួយបងប្អូនជនជាតិ កឺទូ ស្ងប់ចិត្តក្នុងការពិនិត្យ ព្យាបាលជំងឺ

បច្ចុប្បន្ន ១០/១០ ឃុំមានបណ្ដាញអគ្គិសនីជាតិ ទូទាំងស្រុកមាន ២៣ សាលារៀនបំពេញបានតម្រូវការសិក្សារៀនសូត្រនិងអភិវឌ្ឍន៍ ប្រព័ន្ធមជ្ឈមណ្ឌលសុខភាពនិងស្ថានីយ៍សុខភាពឃុំបម្រើល្អនូវតម្រូវការពិនិត្យព្យាបាលជំងឺរបស់បងប្អូនជនជាតិ។ តីយ៉ាង បច្ចុប្បន្នមានឃុំ ២ សម្រេចស្តង់ដារជនបទថ្មីគឺ អាណុង និង ឡាំង។ 
អាស្រ័យដោយមានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ជីវភាពរស់នៅរបស់បងប្អូនជនជាតិកឺទូ នៅមណ្ឌលស្ថិរនិវាសនដ្ឋានថ្មីនៃឃុំ អាសានមានភាពល្អប្រសើរជាងមុនយ៉ាងច្រើន

ក្ដីរំពឹងនៃតំបន់ព្រំដែន
ដោយមានទេសភាពធម្មជាតិអំណោយផល លក្ខខណ្ឌនៃការ ហូបចុក ស្នាក់អាស្រ័យមានស្ថិរភាពអត្តសញ្ញាណវប្បធម៌ជនជាតិត្រូវបានថែរក្សា។ល។ បានក្លាយទៅជាមូលដ្ឋានគ្រឹះដើម្បីមាមីងបងប្អូនជនជាតិ កឺទូ អភិវឌ្ឍន៍ទេសចរណ៍។

ស្រុក តីយ៉ាង មានផែនការទាក់ទាញក្រុមហ៊ុនទេសចរណ៍នានានាំភ្ញៀវទេសចរពី ហូយអាន ដាណាំង អញ្ជើញមកទស្សនាចំណុចទេសចរណ៍វប្បធម៌មួយចំនួននៅលើភូមិសាស្ត្រដូចជា៖ ភូមិប្រពៃណី កឺទូ មណ្ឌលអេកូទេសចរណ៍ ឌិញក្វេ ភូមិវប្បធម៌ពើរ៍នីង ផ្លូវរូងក្រោមដី អា - ស្អ វាលស្រែ តាមជម្រាលភ្នំ ជួរ៍ ព្រៃឈើបេតិកភណ្ឌពើមូ ព្រៃដើមផ្កាកញ្ចុំ។ល។ ក្នុងឆមាសទីមួយឆ្នាំ ២០១៨ ស្រុកបានទទួលភ្ញៀវទេសចរជាង ៤.០០០ លើកនាក់អញ្ជើញមកទស្សនា។
ស្រុក តីយ៉ាង មានសាលារៀន ២៣ នៅគ្រប់កម្រិតសិក្សា ឆ្លើយតបបាននឹងតម្រូវការសិក្សារៀនសូត្ររបស់កូនក្មួយនៃបងប្អូនជនជាតិ កឺទូ
បងប្អូនជនជាតិ កឺទូ នៅភូមិ ពើរ៍នីង ឃុំ ឡាំង សម្តែងក្បាច់រាំទុងទុងយ៉ាយ៉ាប្រពៃណីក្នុងសម្លេងឃ្មោះ ស្គរយ៉ាងគឹកកង រួមចំណែកដល់ការអភិរក្សលក្ខណៈវប្បធម៌ប្រពៃណី

រួមជាមួយការធ្វើសុក្រឹតកម្មហេដ្ឋារចនាសម្ព័ន្ធ ស្រុក តីយ៉ាង នៅមានផែនការវិនិយោគកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចលើភូមិសា ស្រ្ត។ ស្រុកបានដំណើរការដោយជោគជ័យក្នុង កា រអភិរក្សនិងអភិវឌ្ឍន៍បណ្តា ប្រភេទរុក្ខជាតិឱសថ (បាគិច យិនសិនប្រណីត យិនសិន ង៉ុកលិញ) ជំរុញយ៉ាងខ្លាំងក្លាការងារដាំព្រៃឈើនិងការពារព្រៃឈើ។ គ្រួសារជនជាតិ​​ កឺទូ ជាច្រើនមានប្រាក់ចំណូលខ្ពស់និងមានស្ថិរភាពពីប្រភេទរុក្ខជាតិទាំងនេះ។ ជាពិសេស របរត្បាញសំពត់សង្កឹម តម្បាញរវៃប្រពៃណីត្រូវបានអភិរក្ស អភិវឌ្ឍន៍ហើយបានក្លាយទៅជាភូមិរបរប្រពៃណី បង្កការងារធ្វើ បង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិ កឺទូ។ ផ្តើមពីរាល់ការខិតខំប្រឹងប្រែងរបស់បក្ខភាគស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អត្រាក្រុមគ្រួសារក្រីក្រនៅ តីយ៉ាង ថយចុះពី ៧០% ឆ្នាំ២០១០ មកនៅក្រោម ៤៨,៤០%  ឆ្នាំ ២០១៧។
ចំពោះបងប្អូនជនជាតិ កឺទូ លោកអ៊ំ ហូ តែងតែជាបិតាចាស់ព្រឹទ្ធាចារ្យរបស់ជាតិ។
ហេតុដូច្នេះហើយ ផ្ទះណាក៏មានដាក់តាំងរូបថត លោកអ៊ំ ហូ នៅលើទីសក្ការៈបូជា ហើយគោរពបូជាដូចបុព្វការីជន ជីដូនជីតារបស់ខ្លួន
ផ្តើមពីការឧបត្ថម្ភនៃបណ្តាកម្មវិធី គម្រោងលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ បងប្អូនជនជាតិ កឺទូ នៅ តីយ៉ាង បានទទួលទុនកម្ចីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ក្នុងរូបថត៖ ស្វាមីភរិយាបង រ៉ាដាហ៍ញ៉ាង នៅភូមិ អា្រហ្កុង ឃុំ អាទៀងធ្វើបែបបទកម្ចីទុននៅសាខានៃធនាគារគោលនយោបាយសង្គមស្រុក តីយ៉ាង
ឧទ្យាន ថុងញ៉ឹត - ចំណុចលេចធ្លោនៃ វប្បធម៌និងការកម្សាន្តសប្បាយនៅមជ្ឈមណ្ឌល ស្រុក តីយ៉ាង

លោក អារ៉ឹត ប៊្លូយអនុប្រធានគណៈកម្មាធិការប្រជាជនស្រុក តីយ៉ាង បានអោយដឹងថា៖អាស្រ័យដោយមាន ការយកចិត្តទុកដាក់ ការវិនិយោគរបស់បក្សនិងរដ្ឋ បងប្អូនបណ្តាជនជាតិរស់នៅលើភូមិសាស្រ្តមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង រួមចិត្តរួមគំនិតអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើទេសចរណ៍។ល។ ជីវភាពរស់នៅត្រូវបានកែលម្អគួរអោយគត់សម្គាល់ មុខមាត់តំបន់ព្រំដែនមួយ ថ្ងៃកា ន់តែផ្លាស់ប្តូរថ្មី។ ជាមួយនឹងសក្តានុភាព ឧត្តមភាពដែលកំពុងបានដាស់រឭកឡើងតីយ៉ាង ខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០១៨ មាន ១០០% បងប្អូនជនជាតិភាគតិចនឹងបានរស់នៅក្នុងបណ្តាមណ្ឌលប្រជានិករថ្មី។ សង្ឃឹមថាមិនយូរប៉ុន្មាន តំបន់ដីនេះនឹងនាំមកនូវមុខមាត់ថ្មីស្រស់ស្អាតជាង៕
ហ្វាងតឹម - ណាមសឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ