Thứ 4, 18/09/2019, 2:45 GMT+7
ស្រុក ម៉ុកចូវ អភិវឌ្ឍទេសចរណ៍សហគមន៍
09:07, 06/08/2019
ជាមួយនឹងទេសភាពធម្មជាតិស្រស់ស្អាត បរិស្ថានបរិសុទ្ធ មុខម្ហូបជនជាតិពិសេសដាច់ដោយឡែកបច្ចុប្បន្ន ម៉ុកចូវ គឺជាចំណុចទេសចរណ៍មួយក្នុងចំណោមចំណុចទេសចរណ៍ដ៏ទាក់ទាញបំផុតនៅតំបន់តីបាក់។ ផ្ដើមពីឧត្តមភាពនេះ ស្រុក ម៉ុកចូវ បានជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍទេសចរណ៍ សហគមន៍ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ...
ជាមួយនឹងទេសភាពធម្មជាតិដ៏សម្បូរបែប បរិស្ថានស្អាតបរិសុទ្ធអាកាសធាតុត្រជាក់ស្រួលព្រមជាមួយ នឹងមុខម្ហូបជនជាតិដ៏ពិសេសដាច់ដោយឡែក មណ្ឌលទេសចរណ៍ជាតិ ម៉ុកចូវ ខេត្ត សឺនឡា គឺជាចំណុចទេសចរណ៍មួយក្នុងចំណោមចំណុចទេសចរណ៍ដ៏ទាក់ទាញបំផុតនៅតំបន់ តីបាក់។​ 
មកដល់ភូមិ អាង ចំណុះឃុំ ដុងសាង ស្រុក ម៉ុកចូវ ភ្ញៀវទេសចរអាចដើរដោយថ្មើរជើងជុំវិញបឹង ដើរកំសាន្តក្នុងព្រៃធាក់ទាលើទឹក... សម្របខ្លួនទៅនឹងធម្មជាតិ


ឆ្លៀតយកនូវឧត្តមភាពនេះ ស្រុក ម៉ុកចូវ ត្រូវបានជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍទេសចរណ៍ សហគមន៍ តាមរយៈនោះ បានរួមចំណែកការពារបរិស្ថានទេសភាពពិពិធកម្មប្រភេទរូបភាពសេវាកម្មទន្ទឹមនឹងនោះ បង្កើនចំណូលជូនបងប្អូនបណ្ដាជនជាតិក្នុងតំបន់។
មកដល់ ម៉ុកចូវ នារដូវផ្លែព្រូនទុំ (ខែ ឧសភា ដល់ខែ មិថុនា តាមសុរិយគតិ)
ភ្ញៀវទេសចរអាចចូលរួមប្រមូលផលផ្លែព្រូនជាមួយអ្នកភូមិ

​ពង្រីកនូវឧត្តមភាពពីបណ្ដាជម្រាលភ្នំត្រងិលនិងជ្រលងភ្នំរាបស្មើ បងប្អូនជនជាតិបានបង្កើតកសិដ្ឋានចិញ្ចឹមគោរឺតទឹកដោះកសិដ្ឋានដាំដំណាំ វាលផ្កា បាក់វីត (Buckwheat) ផ្កាស្ពៃ ចម្ការតែជាច្រើន កន្លែង។ ក្រៅពីនោះ ក្រុមគ្រួសារជាច្រើនថែមទាំងសាងសង់ថ្មីជួសជុល ឆ្លៀតទាញយកផលពីផ្ទះប្រពៃណីនានាដើម្បីធ្វើផ្ទះសំណាក់សហគមន៍ឬបើកភោជនីយដ្ឋាន ធើ្វបណ្តាមុខមូ្ហបប្រចាំតំបន់បម្រើភ្ញៀវទេសចរ។
ចំណុចទេសចរណ៍មួយក្នុងចំណោមចំណុចទេសចរណ៍ថ្មីទាំងឡាយនៅ ម៉ុកចូវ ដែលទាក់ ទាញភ្ញៀវទេសចរយ៉ាងចើ្រនកុះករគឺកសិដ្ឋានស្តបើរី Chimi នៅដងព្រៃស្រល់នៃភូមិ អាង ឃុំ ដុងសាង

រហូតមកដល់ពេលនេះ ម៉ុកចូវ មានចំនួន ១៤៤ កន្លែងមូលដ្ឋានស្នាក់អាស្រ័យ ភាគច្រើនគឺសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះសំណាក់សហគមន៍រួមមាន ១.៣៤២ បន្ទប់ ២.៧៣៩ គ្រែដេក។
ចម្ការតែនៅលើភ្នំត្រងិលត្រូវបានដាំជារាងបេះដូងបង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាតនៅទីរួមស្រុកកសិដ្ឋាន ម៉ុកចូវ

ភ្ញៀវទេសចរអញ្ជើញមកដល់ ម៉ុកចូវ នឹងបានសាកល្បងជាក់ស្តែងទៅក្នុងដំណើររស់នៅ រួមជាមួយបងប្អូនជនជាតិបេះផ្លែឈើ ដាំបន្លែស្អាត សង្កេតមើលរបៀបកែច្នៃបណ្ដាផលិតផលពីទឹកដោះគោ សម្របខ្លួនទៅនឹងចង្វាក់ "ស៊្វែ" របស់ជនជាតិ ថៃ បណ្ដាចង្វាក់ចម្រៀងប្រជាប្រិយបុរាណដេកក្នុងផ្ទះប្រពៃណីដែលសង់ខ្ពស់ផុតពីដី ដេកលើពូករកា ភ្លក់រសជាតិមុខម្ហូបពិសេសនៃតំបន់ព្រៃភ្នំ៖ សាច់ក្របីព្យួរលើធ្នើរចង្ក្រាន ត្រីជ្រោះអាំង សាច់កូនគោចៀន (សាច់កូនគោខ្ចីបៅតែទឹកដោះមេ មិនទាន់ចេះស៊ីស្មៅ ផ្សំគ្រឿងតាមរបៀបរបស់បងប្អូនជនជាតិ) បាយដំណើបបញ្ចពណ៌ បន្លែព្រៃ... ហើយមិនអាចបំភ្លេចបានឡើយនូវក្លិនដ៏ប្រហើររបស់ស្រាពោតមេដំបែស្លឹកឈើ។

តំបន់ខ្ពង់រាប ម៉ុកចូវ ពោរពេញដោយពន្លឺព្រះអាទិត្យជាមួយនឹងដងផ្លូវផ្កានានា

ជាពិសេស បណ្ដាក្រុម គ្រួសារដែលប្រកបរបរទេសចរណ៍សហគមន៍ត្រូវបានបង្កលក្ខខណ្ឌអោយចូលរួមបណ្តាវគ្គហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈនិងបំណិនទេសចរណ៍។ 
ទេសចរណ៍ ម៉ុកចូវ នាំមកអោយភ្ញៀវទេសចរនូវការសាកល្បងជាក់ស្តែង
ដេកនៅផ្ទះសហគមន៍សង់ខ្ពស់ផុតពីដី

ដើម្បីបង្កើនបន្ថែមចំណូល បងប្អូនជនជាតិថែមទាំងបន្តរក្សានិងអភិវឌ្ឍរបរតម្បាញប្រពៃណីជាមួយផលិតផលដ៏ជក់ចិត្តជាច្រើនដូចជា៖ កន្សែងពាវ (piêu) អាវសំពត់សង្កឹម កាបូបយួរវាំងនន កន្សែងដៃជាដើម។
គុហា យ៉ឺយ (ប្រចៀវ) គឺជាចំណុចទេសចរណ៍មួយក្នុងចំណោមចំណុចទេសចរណ៍លេចធ្លោទាំងឡាយរបស់មណ្ឌលទេសចរណ៍ជាតិ ម៉ុកចូវ

វិស័យទេសចរណ៍សហគមន៍បានរួមចំណែកមិនតិចទេដល់កំណើនសេដ្ឋកិច្ចទូទៅរបស់ ម៉ុកចូវ។ គ្រាន់តែក្នុងឆមាសទី ១ ឆ្នាំ ២០១៧ ចំនួនភ្ញៀវទេសចរមកដល់ទីនេះសម្រេចបានប្រមាណជា ៥៩០.០០០ លើក ផលចំណូលសង្គមប៉ាន់ប្រមាណសម្រេចបាន ៥៣១ ពាន់លានដុងរួមចំណែកកាត់បន្ថយក្រុមគ្រួសារក្រីក្រចុះនៅ ១៣%។
ប្រជាជនទីរួមស្រុក ម៉ុកចូវ ថែទាំសួនផ្កាទទួលភ្ញៀវទេសចរមកទស្សនា

ដើម្បីអោយវិស័យទេសចរណ៍ ម៉ុកចូវ អភិវឌ្ឍស័ក្ដិសមទៅនឹងសក្តានុពលហើយក្លាយជាចំណុចលេចធ្លោរបស់វិស័យទេសចរណ៍តំបន់ តីបាក់ ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៧ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ 588 / QĐ - TT g ស្តីពីការអនុម័តភារកិច្ចលើកគម្រោងប្លង់មេរួម កសាងតំបន់ទេសចរណ៍ជាតិ ម៉ុកចូវ ខេត្ត សឺនឡា ដល់ឆ្នាំ ២០៣០។
មកដល់ ម៉ុកចូវ ភ្ញៀវទេសចរទស្សនាកសិដ្ឋានគោរឺតទឹកដោះ ទស្សនាដោយផ្ទាល់
ពីរបៀបផលិតនូវបណ្តាផលិតផលធ្វើពីទឹកដោះគោ

តាមរយៈនោះ តំបន់ទេសចរណ៍ជាតិ ម៉ុកចូវ មានផ្ទៃដីធម្មជាតិសរុប ២០៦.១៥០ ហិកតា ស្ថិតនៅលើភូមិសាស្រ្តស្រុក ២ គឺ ម៉ុកចូវ និងវ៉ឹនហូ ដោយតម្រង់ទិសដៅអភិវឌ្ឍឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍ចម្បងមួយរួមមាន ៣ មជ្ឈមណ្ឌល៖មជ្ឈមណ្ឌលសម្រាកលម្ហែកាយ ម៉ុកចូវ មជ្ឈមណ្ឌលអេកូទេសចរណ៍ ម៉ុកចូវ មជ្ឈមណ្ឌលលេងកម្សាន្ដ ម៉ុកចូវ។
បរិយាកាសភូមិឋានដ៏កក់ក្ដៅជាមួយបណ្តារាត្រីអុជភ្លើងបោះជំរំ ជួបប្រាស្រ័យ
ច្រៀងរាំជាមួយអ្នកភូមិ
 
គោលដៅដល់ឆ្នាំ ២០២០ មណ្ឌលទេសចរណ៍ជាតិ ម៉ុកចូវ នឹងទទួលភ្ញៀវទេសចរជាង ១,២ លានលើកនាក់ ដល់ឆ្នាំ ២០៣០ នឹងទទួលភ្ញៀវទេសចរប្រហែលជា ៣ លានលើកនាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសសម្រេចបានប្រហែលជា ៥០.០០០ លើកនាក់ ខំប្រឹងប្រែងអោយចំណូលសរុបពីភ្ញៀវទេសចរសម្រេចបានប្រហែលជា ១.៥០០ ពាន់លានដុងនៅឆ្នាំ ២០២០ និងចំនួន ៦.០០០ ពាន់លានដុងនៅឆ្នាំ ២០៣០៕
ហ៊ឺវហាយ - ង៉ុកយុង - អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ