Thứ 2, 06/04/2020, 12:35 GMT+7
អភិរក្សរបរធ្វើស្គរនៅភូមិ ប៊ិញអាន
17:44, 27/12/2019
ភូមិរបរប្រពៃណី ប៊ិញអាន ស្ថិតនៅឃុំ ប៊ិញឡាង ស្រុក តឹនទ្រូ (ខេត្ត ឡុងអាន) ត្រូវបានចាត់ទុកជាភូមិធ្វើស្គរដ៏យូរលង់ហើយល្បីឈ្មោះជាងគេនៅភូមិភាគខាងត្បូង។ យោងតាមសិប្បករវ័យ ចំណាស់ៗ របរធ្វើស្គរនៅភូមិ ប៊ិញអាន ត្រូវបាន ផ្តួចផ្តើមឡើងដោយលោកតា ង្វៀនវ៉ាន់ទី ជិត ២០០ ឆ្នាំមកហើយ។
ដើម្បីអោយចេញជាផលិតផលមួយ ជាងធ្វើស្គរត្រូវតែឆ្លងកាត់ជិត ២០ ដំណាក់កាលស្មុគស្មាញនិងល្អិតល្អន់ ចាប់តាំងពីការធ្វើប្រព្រឹត្តកម្មនិងដាសស្បែកក្របី ហាលឈើ ពត់បង្កោងចម្រៀកឈើ ដាប់ឈូសរនុកស្គររហូតដល់ផ្គុំឈើមួយបន្ទះៗ ជាធុងស្គរ រឹតផ្តៅ។ល។ 
បង ង្វៀនវ៉ាន់អាន (ទឺអាន) ជាជំនាន់ទី ៥ នៅភូមិរបរធ្វើស្គរ ប៊ិញអាន

ក៏ព្រោះតែបច្ចេកទេសផ្គុំឈើដ៏ប៉ិន ប្រសប់ជាមួយនឹងរូបមន្តសម្ងាត់ នៃការរសកស្បែកបានបង្កើតឡើងនូវភាពខុសគ្នារបស់ស្គរនីមួយៗ នៃភូមិរបរ។ 
ស្គរ ប៊ិញអាន ល្បីឈ្មោះដល់ច្រើនទីកន្លែងអាស្រ័យដោយបច្ចេកទេសល្អិតល្អន់ ឆ្លងកាត់ ជិត ២០ ដំណាក់កាលដើម្បីបង្កើតបានជាផលិតផលសម្រេច

នៅភូមិ ប៊ិញអាន នាពេលបច្ចុប្បន្ននេះមានសិប្បករធ្វើស្គរល្បីៗ ជាច្រើនដែលត្រូវបានអ្នករាល់គ្នាដឹងឮដល់កេរ្តិ៍ឈ្មោះដូចជា លោក ណាំមេន លោក អ៊ូតលឿង លោក ង្វៀន វ៉ាន់បា។ល។
ស្គរទាំងអស់ដែលត្រូវបានធ្វើឡើងដោយសិប្បករនៅភូមិ ប៊ិញអាន
សុទ្ធតែស្អាតវិសេសវិសាលសំឡេងលាន់រន្ទឺ ប្រើបានយូរ

ទូទាំងភូមិមានសិប្បកម្មផលិត ស្គរទ្រង់ទ្រាយគ្រួសារប្រមា ណជា ២០ សុទ្ធតែជាកូនចៅរបស់លោកតា ង្វៀន វ៉ាន់ទី ក្នុងមួយ ឆ្នាំៗ ផ្គត់ផ្គង់ចេញទៅទីផ្សារក្នុងនិង ក្រៅប្រទេសជាង ១.០០០ ស្គរគ្រប់ប្រភេទ៕
អត្ថបទនិងរូបថត៖ ប៊ូយយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ