Chủ nhật, 08/12/2019, 2:57 GMT+7
កក់ក្តៅរដូវបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ
09:43, 19/11/2019
កន្លងទៅថ្មីៗ នេះ បងប្អូនជនជាតិ ខ្មែរ ជាង ១,៣ លាននាក់នៅ ណាមបូ បានប្រារព្ធពិធីសែនដូនតាឆ្នាំ ២០១៩ ក្នុងបរិយាកាស កក់ក្តៅ សប្បាយរីករាយនៅតាមបណ្តាគ្រួសារ វត្តអារាម ក្នុងភូមិស្រុក ខ្មែរ ដ៏សុខដុមរមនាទាំងឡាយ។ "
សែនដូនតាន" មានន័យថា "ការសែនជូនយាយតា"។ ក្នុងឱកាសបុណ្យសែនដូនតានេះ បងប្អូនជនជាតិ ខ្មែរ តែងតែទៅវត្តស្ដាប់ព្រះសង្ឃសូត្រធម៌បង្សុកូលនិងឧទ្ទិសកុសល ផលបុណ្យជូនជីដូនជីតា បុព្វការី ជន។ 
ពិធី​កិច្ច​ដាក់បាត្រ​ព្រះសង្ឃ​ក្នុង​ឱកាស​បុណ្យ​សែនដូនតា​ឆ្នាំ​ ​២០១៩​ ​នៅ​ ​វត្ត​ជ្រៃ​តា​សូរ​ ​ឃុំ​ ​ងូ​ឡាក​ ​ស្រុក​ ​យ្វៀន​ហាយ​ ​(​ខេត្ត​ ​ត្រា​វិញ​)​

ក្នុងបរិយាកាសដ៏ពិសិដ្ឋ អ្នកទាំងឡាយនាំគ្នាបួង សួងសូមអោយវិញ្ញាណខន្ធបុព្វការីជនដែលបានបាត់បង់ជីវិតទៅហើយ នឹងឆាប់បានទៅកាន់សុខគតិភព។ សកម្មភាពសំខាន់ៗ ក្នុងពិធីនេះ គឺមានបោះបាយបិណ្ឌ សែនជីដូនជីតា សូត្រធម៌ ដាក់បាត្រលោក ជូនដំណើរបុព្វការី ជនដោយទូកក្បូនតូចៗ ដែលច្រើនតែធ្វើពីតួដើមចេក ឬពីស្រទបចេក។
ពិធី​សែនដូនតា​នៅ​ទាំង​បង្កប់​នូវ​អត្ថន័យ​ដាស់តឿន​កូនចៅ​ឱ្យ​មាន​កតញ្ញូតាធម៌​ដឹងគុណ​ចំពោះ​ជីដូនជីតា​ ​ឪពុក​ម្តាយ​
ជូនដំណើរ​ជីដូនជីតា​ ​បុព្វការី​ជន​ដោយ​ទូក​ធ្វើ​ពី​ស្រទបចេក​គឺជា​ពិធី​កិច្ច​ពិសេស​ដាច់ដោយឡែក​ក្នុង​ពិធី​សែនដូនតា​របស់​បងប្អូន​ជនជាតិ​ ​ខ្មែរ​ ​នៅ​ ​ណាម​បូ​

ពិធីសែនដូនតា នៅទាំងបង្កប់នូវអត្ថន័យដាស់តឿនកូន ចៅឱ្យរក្សាសីលធម៌ កតញ្ញូតាធម៌និងដឹងគុណចំពោះជីដូនជីតា ឪពុកម្តាយសន្សំផលបុណ្យកុសល។ 
ក្នុង​ឱកាស​បុណ្យ​សែនដូនតា​ ​ជនជាតិ​ ​ខ្មែរ​ ​ណាម​បូ​ ​តែង​វេច​នំអន្សម​ដើម្បី​ធ្វើជា​តង្វាយ​សែន​ថ្វាយ​ដល់​ជីដូនជីតា​និង​យក​ទៅ​វត្ត​

ពិធីសែនដូនតាក៏ជាឱកាសដើម្បីអោយកូនចៅបានជួបជុំជាមួយក្រុមគ្រួសារ សាច់ញាតិ រឹតចំណងសាមគ្គីភាពរវាងអ្នកជិតខាង៕
អៀន​ថាញ់​ ​-​ ​ចិន្តា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖