Thứ 4, 18/09/2019, 1:50 GMT+7
ខេត្ត ឡាយចូវ អភិវឌ្ឍទេសចរណ៍សហគមន៍
08:38, 02/08/2019
ដើម្បីពង្រីកសក្តានុភាពទេសចរណ៍ ឆ្ពោះទៅរកការបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រអោយបងប្អូនជន ជាតិដែលរស់នៅលើភូមិសាស្ដ្រ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត ឡាយចូវ បានអភិវឌ្ឍខ្លាំងបណ្តាផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែក ជាពិសេស គឺការធ្វើអាជីវកម្មនៅបណ្តាចំណុចវប្បធម៌ទេសចរណ៍ សហគមន៍។
មកដល់ពេលនេះ ឡាយចូវ បានដាក់អោយដំណើរការភូមិវប្បធម៌ទេសចរណ៍សហគមន៍ចំនួន ៩ នៅតាមបណ្តាស្រុក៖ ស៊ីនហូ តាមឌឿងផុងថូ និងទីក្រុង ឡាយចូវ ព្រមទាំងដំណើរការកសាងបន្ថែម ភូមិវប្បធម៌ទេសចរណ៍សហគមន៍ចំនួន ៥ ផ្សេងៗ ទៀត។
ជ្រុងមួយនៃភូមិ ឡាវចាយ ១ ភូមិវប្បធម៌ទេសចរណ៍
សហគមន៍ចំណុះឃុំ ឃុនហា ស្រុក តាមឌឿង
 

មកដល់ទីនេះ ភ្ញៀវទេសចរនឹងបានបណ្ដែតសោតារម្មណ៍ទៅ នឹងចង្វាក់ភ្លេងប្រជាប្រិយពោរពេញដោយមនោសញ្ចេតនា រមទម្យរបស់ជនជាតិ ឡាវ ហើយបានសម្របខ្លួនទៅនឹងចង្វាក់រាំ ស្វែរ បុរាណរបស់ជនជាតិ ថៃ-ស ទាំង ៣៦ ឬពិធីបុណ្យដ៏ល្អឯកផ្សេងទៀតរបស់ជនជាតិ ម៉ុង...។ 
ផ្សារណាត់ សី៊នសូ៊យហូ ឃុំ សី៊នសូ៊យហូ មិនតឹ្រមតែជាកនែង្ល ជួញដូរបុ៉ណ្ណោះទេ នៅថែមទាំងជាទីដៅទេសចរណ៍សហគមន៍នៃស្រុក ផុងថូ ទៀតផង

ចំណុចទេសចរណ៍សហគមន៍ កននឿកភៀងទៀន នៅភូមិ ណាឃឿង ឃុំ បាន-ប ស្រុក តាមឌឿង

ភ្ញៀវទេសចរនិងបងប្អូនជនជាតិនាំគ្នាចូលរួមពិធីប្រឡងឡើងដើមឫស្សីក្នុងពិធីបុណ្យ ហ្កូវតៅនាដើមនិទាឃរដូវឆ្នាំ ២០១៩
 
អាស្រ័យដោយការអភិវឌ្ឍទេសចរណ៍សហគមន៍ ជីវភាពរស់នៅខាងសម្ភារៈនិងខាងស្មារតីរបស់បងប្អូនបណ្តាជនជាតិនៅ ឡាយចូវឥឡូវនេះត្រូវបានកែលម្អឡើង តម្លៃវប្បធម៌ប្រពៃណី ជាច្រើនត្រូវបានអភិរក្សនិងពង្រីកថែមទៀត៕
 គ្វីទ្រុង - គ្វីទ្រុង - វៀតហ្វាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖