Chủ nhật, 19/01/2020, 17:46 GMT+7
ច្រៀង បាត្រាវ ទម្រង់សិល្បៈចម្រៀង ប្រជាប្រិយដ៏ល្អឯកនៅដែនដី ក្វាង
20:35, 09/01/2020
ច្រៀង បាត្រាវ គឺជាទម្រង់សិល្បៈប្រជាប្រិយច្រៀងផងរាំផង ដែលមានលក្ខណៈពិធីការនៃពិធីបុណ្យរបស់មាមីងបងប្អូនប្រជានេសាទតំបន់ប្របមាត់សមុទ្រខេត្ត ក្វាងណាម។
ខ្លឹមសារនៃបទចម្រៀង បាត្រាវលើកសរសើរគុណបំណាច់នៃត្រីកាអុង (ជាពាក្យហៅដោយគោរពដែលប្រជា ជនតំបន់សមុទ្រប្រសិទ្ធនាមអោយត្រីបាឡែន) ពណ៌នាអំពីដំណើរការធ្វើពលកម្មដ៏លំបាកលំបិន ស្មារតីក្លាហាន សុទិដ្ឋិនិយម សាមគ្គីភាពរបស់ប្រជានេសាទសម្រាប់បួងសួងសុំអោយពេញមួយឆ្នាំពេលចេញទៅ លំហសមុទ្របានក្តីសុខសាន្ត ទូកបែពេញព្រៀបដោយបង្គានិងត្រី។
បង ង្វៀនថាញ់ទ្រុង ជាអ្នកបានបងប្អូនប្រជានេសា ទនៅឃុំតាមថាញ់ ទីក្រុង តាមគី (ក្វាងណាម)ជ្រើសរើសធ្វើមេក្បាលទូកជាអ្នកច្រៀងសំខាន់ក្នុងពិធីបុណ្យ កូវងឺ (បួងសួង
សុំភោគផលសមុទ្រ) ឆ្នាំ ២០១៧

គ្រឿងសម្លៀកបំពាក់របស់មេក្បាលទូកធម្មតាជាអាវផាយខ្មៅតែមានពេលខ្លះក៏ប្រើសម្លៀកបំពាក់មានពណ៌ចម្រុះស្រស់ឆើតឆាយ ខែងរ៉ែងដូចជាមេទ័ពមួយរូប

សិល្បៈសម្តែងនិងច្រៀង បាត្រាវគឺជាការគួបផ្សំយ៉ាងស៊ីចង្វាក់រវាងភ្លេង ទំនុកចម្រៀងនិងកាយវិការរាំរបស់សមាជិកទាំងអស់រួមមាន៖មេក្បាលទូក មេកាប៊ីននិងមេចង្កូតជាមួយអ្នករាំប្រមាណជា ១០ ដល់ ១៦ នាក់ ដែលគេហៅថាកូន ត្រាវ។ ឧបករណ៍ភ្លេងរួមមានទ្រ ស្គរ ត្រែនិងក្រាប់។
ក្រុមច្រៀង បាត្រាវ ឃុំ តាមថាញ់ ទីក្រុង តាមគី ធ្វើពិធីចូលទូក

អ្នកចាស់វស្សាធ្វើពិធីសែនថ្វាយត្រីកាអុង (ប្រសិទ្ធនាមរបស់ត្រីបាឡែន) មុនពេលប្រារព្ធពិធីច្រៀង បាត្រាវ

ច្រៀង បាត្រាវ នៅនឹងពិធីបុណ្យ កូវងឺនៅឃុំ តាមថាញ់ ទីក្រុង តាមគី

តម្លៃនៃខ្លឹមសារនៅក្នុងទំនុកនៃបទចម្រៀង បាត្រាវ គឺជាផ្ទាំងគំនូរមួយដ៏ស្រស់ស្អាតឥតខ្ចោះ សម្ដែងដោយសិល្បករសិល្បការិនីជាអ្នកនេសាទ "វ៉ានចាយ" នាកណ្ដាលលំហសមុទ្រដ៏ធំល្វឹងល្វើយ៕

ដូទ្រឿង

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ