Chủ nhật, 19/01/2020, 18:1 GMT+7
ជនជាតិ បាណា សម្តែងស្តារឡើងវិញពិធីឡើងផ្ទះរ៉ុងថ្មី
20:31, 14/01/2020
ដើម្បីអភិរក្សវប្បធម៌ប្រពៃណី នាពាក់កណ្តាលខែ ១១ កន្លងទៅ ជនជាតិ បាណា នៅភូមិ ឌេក្យេង ឃុំ អាយុន ស្រុក ម៉ាងយ៉ាង (ខេត្ត យ៉ាឡាយ) បានរៀបចំការសម្តែងស្ដារឡើងវិញនូវពិធីឡើងផ្ទះរ៉ុងថ្មី។
ក្រោយរយៈពេលជាច្រើនខែសាងសង់ផ្ទះរ៉ុងថ្មី ចាស់ភូមិ ត្រឹម (អាយុ ៦៥ ឆ្នាំ) និងអ្នកជំនួយការងារបាននាំគ្នា រៀបចំពិធីឡើងផ្ទះរ៉ុងថ្មី។ យុវជន យុវនារីនឹងជ្រើសរើសជ្រូក ពពែ មាន់សម្រាប់ធ្វើជាគ្រឿងដង្វាយថ្វាយដល់ព្រះអាទិទេព។
យុវជនសង្ហារនិងឆោមនារីវាយឃ្មោះ ទូងស្គររួមចង្វាក់ស្វ័ងអំណរផ្ទះរ៉ុងថ្មី

ខណៈពេលចាស់ភូមិប្រារព្ធពិធីកិច្ចប្រពៃណីផ្សេងៗ ក្រុមគងឃ្មោះប្រគំបទអបអរសាទរបណ្តើរហើយរាំរែកជុំវិញចាស់ភូមិបណ្តើរ។ បន្ទាប់ពីនោះ ចាស់ភូមិនិងក្រុមគងឃ្មោះបំលាស់ទីចេញមកខាងក្រៅ រួមជាមួយអ្នកភូមិរាំច្រៀងតាម ចង្វាក់ស្វ័ងនិងក្រេបរសជាតិ៖ស្រាពាង សាច់ បាយក្រឡាន។
ចាស់ភូមិ រ៉ាម ឧទ្ទេសនាមវណ្ណកម្មប្រពៃណីទាំងឡាយដែលបានធ្វើឡើង
ដោយអ្នកភូមិ បុង
រួមគ្នាត្រៀមរៀបចំអោយពិធីបុណ្យ

ចូលរួមសប្បាយជាមួយបងប្អូនជនជាតិមានសិប្បករសិប្បការិនីជាង ២០០ រូបនៃភូមិទាំង ៥ ដែលនៅក្បែរៗ គ្នាក្នុងឃុំ អាយុន បានអញ្ជើញមកចូលរួមក្នុងពិធី បុណ្យវប្បធម៌បណ្តាជនជាតិភាគតិចឃុំ អាយុន លើកទីមួយឆ្នាំ ២០១៩។ សិប្បករសិប្បការិនីនិងអ្នកភូមិបានចូលរួមឆ្លាក់រូបសំណាកឈើ ប្រឡងត្បាញកាផា រចនាទម្រង់រូបភាពផ្ទះរ៉ុង ត្បាញសំពត់ កែច្នៃស្រាពាងតាមរូបមន្តប្រពៃណី...៕
អត្ថបទនិងរូបថត៖ យឺទាន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖