Thứ 3, 26/03/2019, 15:22 GMT+7
ថែរក្សាឧបករណ៍តន្ត្រីជនជាតិនៅ ដាក់ឡាក់
16:06, 15/03/2019
ឧបករណ៍តន្ត្រីជា "ចំណីអារម្មណ៍" មិនអាចខ្វះបានក្នុងពិធីកិច្ច ពិធីបុណ្យប្រពៃណីផ្សេងៗ ការប្រជុំជីវភាពគ្រួសារ... ក្នុងសហគមន៍បណ្តាជនជាតិភាគតិចនៅ ដាក់ឡាក់ និយាយដោយឡែកនិងនៅតំបន់ព្រៃភ្នំ តីង្វៀន ដ៏ធំល្វឹងល្វើយនិយាយរួម។
ដោយបានធ្វើអំពីវត្ថុធាតុដ៏ សាមញ្ញពីធម្មជាតិដូចជា៖ ឫស្សីព្រៃ ឫស្សីពក ឫស្សីពីងពង់ ផ្លែ ឃ្លោកស្ងួត ស្នែងក្របី... ឬធ្វើដោយឈើនិងស្បែកក្របី បងប្អូនបណ្តាជនជាតិភាគតិចនៅដាក់ឡាក់ បចុ្ចប្បន្នជាម្ចាស់កម្មសិទ្ធនៃកំណប់ឃ្លាំងឧបករណ៍តន្តី្រមួយដ៏សម្បូរបែបរួមមាន៖ គងឃ្មោះ ស្គរ ខ្លុយ គែន ត្រែស្នែងក្របី ចាប៉ីទ្រឹង ឌិញណាំ...។
 
នារីជនជាតិ អេដេ នៅក្រុង បួនម៉ាធួតសម្តែងឧបករណ៍តន្រ្តី ឌិញទូត

សិល្បករប្រជាជន អ៊ីសានអាលីអូ - អ្នកដែលលេងខ្លុយដោយប្រើដៃទះពីរោះជាងគេក្នុងក្រុមសិល្បៈភ្លេងជនជាតិខេត្ត ដាក់ឡាក់

ក្នុងនោះ ល្អឯកបំផុតគឺគងឃ្មោះរួមជាមួយនឹងលំហវប្បធម៌គងឃ្មោះ តីង្វៀន ត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNE SCO ) ទទួលស្គាល់ជា "វណ្ណកម្មដ៏ល្អឯកដែលបានតំណាលទុកតៗ មកនិងជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ" នាឆ្នាំ ២០០៥។

សិល្បករឆ្នើម វូឡឹន ឧទ្ទេសនាមនឹងកម្មាភិបាលផ្នែកវប្បធម៌
ខេត្ត ដាក់ឡាក់ របៀបលេងចាប៉ី ទ្រឹង
ចំពោះជនជាតិ អេដេ គងឃ្មោះជារតនៈវត្ថុផ្សារភ្ជាប់នឹងដំណើរជីវិតនៃមនុស្សម្នាក់ៗ

ទោះបីនៅជួបប្រទះនឹងការ លំបាកជាច្រើនបុ៉នែជា្ត រៀងរាល់ឆ្នាំនា ខេត្ត ដាក់ឡាក់ នៅតែ អញើ្ជញសិប្បករ សិប្បការីដែលមានបទពិសោធចូលរួមចៃ្នបងើ្កតឧបករណ៍តន្ត្រីបង្ហាត់បង្រៀនរបៀបប្រើឧបករណ៍តន្ត្រីជនជាតិ ឆ្លងតាមរយៈនោះរួមចំណែកអភិរក្ស ពង្រីកសិល្បៈតន្ត្រីប្រពៃណីរបស់សហគមន៍បណ្តាជនជាតិ វៀតណាម៕
ផាមគឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖