Thứ 4, 18/09/2019, 15:59 GMT+7
ទឹកក្នុងវប្បធម៌របស់ជនជាតិ យ៉ារ៉ាយ
08:37, 25/04/2019
ក៏ដូចជាជនជាតិដទៃទៀតនៅ តីង្វៀន ជនជាតិ យ៉ារ៉ាយ នៅពេលដែលជ្រើសរើសដីដើម្បីបង្កើតភូមិការងារដំបូងបង្អស់គឺត្រូវទៅស្វែងរកប្រភពទឹកដើម្បីធានាក្នុងការប្រជុំជីវភាព។ 
ទឹកគឺជាលក្ខខណ្ឌសម្រាប់ជ្រើសរើសដីបង្កើតភូមិ។ ដូចេ្នះហើយ ប្រភពទឹកគឺពិតជាមានតម្លៃថ្លៃថ្លាណាស់ចំពោះជនជាតិ យ៉ារ៉ាយ...។
ជនជាតិ យ៉ារ៉ាយ ធ្វើដើម នេវតុបតែងក្នុងពិធីបង្កើតកំពង់ទឹក

ប្រភពទឹកបង្កប់ (ទឹកហូរចេញពីគន្លាតថ្មភ្នំ)សម្បូរហូរហៀរ ថ្លាឆ្វង់ បង្ហាញពីភាពស្តុកស្តម្ភរុងរឿងនៃភូមិដ្ឋាន។ ទឹកហូរចេញពីគន្លាតភ្នំរាងឧណ្ហៗ នៅរដូវរងា ត្រជាក់នៅរដូវក្តៅ។
បន្ទាប់ពីជ្រើសបានទីកន្លែងយកទឹក ចាស់ភូមិចាប់ផ្តើមដំណើរការធ្វើពិធីកិច្ចបង្កើតកំពង់ទឹក សែនកំពង់ទឹក។ នេះក៏ជាឱកាសសម្រាប់ជនជាតិ យ៉ារ៉ាយ រួមគ្នារៀបចំសម្អាតកំពង់ទឹកផ្លាស់ទទឹកចាស់ដោយទទឹកថ្មី ជួសជុលផ្លូវដើរទៅយកទឹក...។

លោក ង្វៀនក្វាងទ្វេ ប្រធានការិយាល័យគ្រប់គ្រង បេតិកភ័ណ្ឌវប្បធម៌ (មន្ទីរវប្បធម៌- កីឡានិងទេសចរណ៍ខេត្ត យ៉ាឡាយ) ឲ្យដឹងថា ទោះបីមានបណ្ដាប្រភពទឹកដូចជា៖ ទឹកអណ្តូង ទឹកម៉ាស៊ីនហើយក្ដី ក៏ប៉ុន្តែជនជាតិ យ៉ារ៉ាយ នៅតែរក្សាទម្លាប់ទៅយកទឹកដែលហូរចេញពីគន្លាត ភ្នំមកប្រើប្រាស់។ 
ទឹកហូរចេញពីគន្លាតភ្នំសម្បូរហូរហៀរ ថ្លាឆ្វង់ បង្ហាញពីភាព
ស្តុកស្តម្ភ រុងរឿងនៃភូមិឋាន
ប្រភពទឹកគឺពិតជាមានតម្លៃថ្លៃថ្លាចំពោះជនជាតិ យ៉ារ៉ាយ

សកម្មភាពសហគមន៍នេះរួមជាមួយនឹងពិធីសែនកំពង់ទឹកបានបង្កើតជាអត្តសញ្ញាណដាច់ ដោយឡែករបស់ជនជាតិយ៉ារ៉ាយ នៅក្នុងកំណប់វប្បធម៌ តីង្វៀន៕
ហុងដៀប
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖