Chủ nhật, 29/03/2020, 9:40 GMT+7
បងប្អូនជនជាតិ ខ្មែរ ណាមបូ រីករាយអំណរពិធីបុណ្យអកអំបុក
15:04, 15/02/2020
អកអំបុកគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ៣ របស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ដែលតែងតែបានប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មីខែកត្តិក ជារៀងរាល់ឆ្នាំ។ 
ឆ្នាំ ២០១៩ កន្លងទៅ ពិធីបុណ្យបានប្រារព្ធឡើងនៅតាមបណ្ដាខេត្តដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅកុះករជាមួយនឹងសកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍ដ៏វិសេសវិសាលជាច្រើន។
ក្រុមទូកនៃវត្ត កំពង់ទឹកចាស់ ខេត្ត សុកត្រាំង (អាវពណ៌លឿង) ដណ្ដើមបានជ័យលាភីជើងឯកវិញ្ញាសាបុរសនៃព្រឹត្តិការណ៍ប្រណាំងទូក-ង ខេត្ត សុកត្រាំង លើកទី ៤ នៅតំបន់ វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០១៩

ពិធីបុណ្យអកអំបុកឆ្នាំ ២០១៩ នៅខេត្ត សុកត្រាំង ត្រូវបានប្រារព្ធឡើងជាមួយនឹងសកម្មភាពដ៏សម្បូរបែប ផុលផុសជាច្រើនដូចជា៖ សមោសរសិល្បៈមហាជននិងបង្ហាញម៉ូដសម្លៀកបំពាក់ ខ្មែរ មហោស្រពគ្រឿងភោជនាហារតាមដងវិថី មហោស្រពទស្សនីយភាពល្ខោនយូកេនិងរបាំរបស់បងប្អូនជនជាតិ ខ្មែរ...។
សម្តែងសិល្បៈ ខ្មែរ លើវេទិកាប្របដងទន្លេ កាយលើន បម្រើប្រជាជនចូលរួម​ពិធីបុណ្យអកអំបុកឆ្នាំ ២០១៩ នៅខេត្ត គៀនយ៉ាង

ផុលផុសបំផុត គឺព្រឹត្តិការណ៍ប្រណាំងទូក-ង ខេត្ត សុកត្រាំង លើកទី ៤ តំបន់វាលទំនាបទន្លេ គឺវឡុង ដោយមាន ៥៩ ទូកសម្រាប់កីឡាករទាំងបុរសនិង នារីចូលរួមប្រកួតចម្ងាយ ១.២០០ ម៉ែត្រនិង ១.០០០ ម៉ែត្រ។
ពុទ្ធសាសនិក ខ្មែរ ដង្ហែក្បួនជុំវិញស្រះគូ អំណរពិធីបុណ្យអកអំបុកឆ្នាំ ២០១៩

សម្ដែងបង្ហាញឡើងវិញទស្សនីយភាពអំពីភូមិរបរសិប្បកម្មធ្វើអំបុកប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

នៅខេត្ត ត្រាវិញ ដែលជាមូលដ្ឋានមានបងប្អូនជនជាតិ ខ្មែរ រស់នៅជាង ៣២០.០០០ នាក់ ពិធីបុណ្យអក អំបុកឆ្នាំ ២០១៩ ក៏ត្រូវបានចាត់តាំងដោយមានសកម្មភាពដ៏សម្បូរបែបជាច្រើនដូចជា៖ ផ្សារណាត់ជម្រុញពាណិជ្ជកម្មឆ្ពោះទៅរកទិសដៅនាំចេញកសិផល នៃតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្នាំ ២០១៩ ពិធីប្រឡងបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរ មហោស្រពគ្រឿងភោជនាហារ ណាមបូ ខេត្ត ត្រាវិញ លើកទី ២ រួមជាមួយសកម្មភាពប្រណាំងទូក-ង ល្បែងប្រជាប្រិយផ្សេងៗ...៕
អត្ថបទនិងរូបថត៖  ទ្រុងហៀវ - ឡេសែន - ភុកថាញ់ - អៀនថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ