Thứ 3, 12/11/2019, 20:16 GMT+7
បា៉ពិញតូប មុខម្ហូបថ្ងែបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ថៃ
23:12, 21/05/2019
ប៉ាពិញតូប គឺជាមុខម្ហូបត្រីអាំងប្រពៃណីពិសេសដ៏ល្អឯក តែងតែមានវត្តមាននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឬក៏នៅក្នុងពិធីបុណ្យនានារបស់ជនជាតិ ថៃ នៅតំបន់ពាយ័ព្យ "តីបាក់"។

គ្រឿងផ្សំសំខាន់នៃមុខម្ហូបនេះជាធម្មតាគឺត្រីកាបឬត្រីគល់រាំងស្រស់ទាំងមូល។ បន្ទាប់ពី លាងជ្រះ ត្រីត្រូវបានប្រឡាក់នឹងគ្រឿងទេសន៍ពិសេសដូចជា៖ ម្រេចព្រៃគ្រាប់ michelia tonkinensis ខ្ញី ខ្ទឹមស ជីរ... ចិញ្ជ្រាំ អោយល្អិតលាយផ្សំចូលគា្នហើយប្រឡាក់អោយសព្វលើខ្លួននិងញាត់ចូលក្នុងពោះត្រី។ 
បើចង់បានត្រីឆ្ងាញ់ ជនជាតិ ថៃ អាំងតី្រដោយធ្យូងឧស

បន្ទាប់មកជនជាតិ ថៃ នឹងបត់ត្រីជាពីរតាមរយៈទទឹងរួចកៀបក្នុងចនា្ទសឬត្បៀតនឹង បន្ទះឫស្សីស្រស់ហើយអាំងអោយស្មើនៅលើធ្យូងឧស។ ពេលត្រីឆ្អិន ត្រីត្រូវបានដោះចេញ រៀបដក់លើចានទាប។ 
ត្រីត្រូវបានធ្វើអោយជ្រះ ប្រឡាក់គ្រឿងទេសន៍ហើយកៀបក្នុងតម្បុតឫស្សីដើម្បីអាំង

ក្លិនឈ្ងុយរបស់ត្រីឆ្អិននិងក្លិនក្រអូបនៃគ្រឿងទេសន៍គ្រប់ប្រភេទតែងតែមានភាពទាក់ទាញ​ពិសេស។ 
ក្នុងស្ពកសែននៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ថៃ មិនអាចខ្វះមុខម្ហូបត្រីអាំង ប៉ាពិញតូប បានឡើយ

ប្រសិនបើអ្នកណាធ្លាប់ពិសាមុខម្ហូប ប៉ាពិញតូបម្តងជាមួយនឹងបាយដំណើបឬបាយខ្សាយរបស់ជនជាតិ ថៃ ថែមស្រាហឹរៗមួយក្រេបនាពេលអាកាសធាតុរាងត្រជាក់បន្តិចប្រាកដជាមិនអាចបំភ្លេចបានឡើយ៕
អាញ់ដាវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖