Thứ 3, 22/10/2019, 10:33 GMT+7
ពិធីបុណ្យ យិនស៊ិន ង៉ុកលិញ លើកទី ៣ ឆ្នាំ ២០១៩
08:41, 09/10/2019
សំដៅផ្សព្វផ្សាយពីសក្ដានុភាពរបស់យិនស៊ិន ង៉ុកលិញ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌល តាក់ប៉ គណៈកម្មាធិការប្រជាជនស្រុក ណាមត្រាមី (ខេត្ត ក្វាងណាម) បានប្រារព្ធពិធីបុណ្យ យិនស៊ិន ង៉ុកលិញ លើកទី ៣ ឆ្នាំ ២០១៩។ 
ពិធីបុណ្យមានសកម្មភាពផុលផុសជាច្រើនដូចជា៖ កម្មវិធីសិល្បៈ "ភ្លឺ ចិញ្ចាច ង៉ុកលិញ" ដោយមានការអញ្ជើញចូលរួមពីសិល្បករសិល្បការិនីជាង ១៤០ រូបមកពីបណ្តាភូមិនៃស្រុក ណាមត្រាមី សម្ដែងឧបករណ៍តន្រ្តីចាប៉ីទឹក ចាប៉ីថ្ម សម្ដែងគងឃ្មោះ ត្បាញសំពត់សង្កិម ល្បែងប្រជាប្រិយដ៏ល្អឯកទាំងឡាយរបស់បងប្អូនជនជាតិ សេដាំង...។ 
បងប្អូនជនជាតិ សេដាំង នៅស្រុក ណាមត្រាមី បានរៀបចំការសម្ដែងបង្ហាញឡើងវិញនូវពិធីដង្ហែនិមិត្តរូបយិនស៊ិន ង៉ុកលិញ
កម្មវិធីសម្តែងសិល្បៈនៅរាត្រីបើកពិធីបុណ្យយិនស៊ិន ង៉ុកលិញ លើកទី ៣ ឆ្នាំ ២០១៩

បងប្អូនជនជាតិនៅស្រុក ណាមត្រាមី រីករាយនាំយកមើមយិនស៊ិន ង៉ុកលិញ មកលក់នៅនឹងពិធីបុណ្យ
ពិធីបុណ្យ យិនស៊ិន ង៉ុកលិញ លើកទី ៣ ឆ្នាំ ២០១៩ បានទាក់ទាញភ្ញៀវទេសចរជាង ២.៥០០ លើកនាក់មកទស្សនា ទិញដូរដោយបានផលចំណូលជាង ១០,៥ ពាន់លានដុង ដោយឡែកមុខទំនិញមើមយិនស៊ិនលក់បានប្រមាណ ១១០ គីឡូក្រាម

ចូលរួមក្នុងពិធីបុណ្យ ភ្ញៀវទេសចរនៅមានឱកាសបានគន់មើលមើមយិនស៊ិន ង៉ុកលិញ ល្អស្អាតបំផុត ក៏ដូចជាមានឱកាសស្វែងយល់បណ្ដារមណីយដ្ឋានធម្មជាតិ ចំណុចទេសចរណ៍ដ៏អស្ចារ្យ ថ្មីប្លែករបស់ដែនដី ណាមត្រាមី៕
ដូទ្រឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖