Thứ 2, 06/04/2020, 11:14 GMT+7
ពិធីអំណរស្រូវថ្មីនៅលើភូមិកំណើតរបស់វីរបុរស នុប
17:32, 04/12/2019
ថ្មីៗ នេះ នៅភូមិ ស៊ីទើរ ឃុំ ទើទុង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) ជាភូមិកំណើតរបស់វីរបុរស នុប បងប្អូនជនជាតិ បាណា បានរៀបចំសម្ដែង បង្ហាញឡើងវិញនូវពិធីអំណរស្រូវថ្មីជាមួយនឹងអត្ថន័យថ្លែងអំណរគុណដល់ យ៉ាងស្រ៊ី (អាទិទេពស្រូវ) ដែលបាននាំមកនូវរដូវកាលអំណោយផលជាទ្វេអោយជនជាតិខ្លួន។
ដើម្បីប្រារព្ធពិធីនេះ ដើមនេវមួយដើមត្រូវបានគេបញ្ឈរឡើងនៅទីធ្លាផ្ទះរ៉ុង។ គ្រឿងតង្វាយសែន រួមមានមាន់មួយក្បាល ឪទិនស្រាបានគ្រួសារទាំងឡាយយកមក ចង្អេរដាក់បាយថ្មី (នៅបានហៅថាអំបុក) ឃ្លោកដាក់ទឹក។ នៅក្បែររានសែននៅមានដើមមួយទៀតសម្រាប់ដាក់អំបុក (ហៅថាដើម ខាល)។
ចាស់ភូមិនិងអ្នកមានកិត្យានុភាពទាំងឡាយអនុវត្តពិធីកិច្ច

ពិធីអំណរស្រូវថ្មីត្រូវបានប្រារព្ធឡើងតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ បាណា

ចាស់ភូមិ ឌិញហ្គ្រែង បានអោយដឹងថា នៅលើដើមខាល (Khal) ចម្រៀកឫស្សីទាំងឡាយត្រូវបានគេត្បាញជារូបរាងនៃចីវលោ ២ ហើយមានទ្រាប់ស្លឹកចេក ម្ខាងចាក់ស្រាឱទិន ម្ខាងចាក់គ្រាប់អំបុកអោយពេញហៀរធ្លាក់ចុះមកលើដី បង្ហាញពីបំណងប្រាថ្នារបស់អ្នកភូមិអំពីរដូវកាលមួយដ៏បរិបូរ សុភមង្គល។
ពិធីអំណរស្រូវថ្មីគឺជាឱកាសដើម្បីអោយអ្នកភូមិជួបជុំគ្នា ចែករំលែករឿងសុខរឿងទុក្ខទាំងឡាយក្នុងដំណើរជីវិត
 
រូបទីងមោងតែងមានវត្តមាននៅក្នុងពិធីបុណ្យជាមួយនឹងអត្ថន័យដេញបក្សីសត្វមិនឱ្យបំផ្លាញរដូវកាល
 
ពិធីកិច្ចសែនរួចស្រេចក៏ជាពេលវេលាដែលអ្នកភូមិទូងស្គរ កំឡោះៗ វាយឃ្មោះ ក្រមុំៗ រាំ ស្វង ជាវង់ជុំវិញដើមនេវ។ ចាស់ភូមិពិសាអំបុកស្រូវថ្មីហើយផឹកស្រាឱទិន។ ពួកគេចាប់អំបុកមួយក្ដាប់ៗ អញ្ជើញអ្នកភូមិនិងភ្ញៀវទាំង ឡាយដើម្បីដឹងថាតើអំបុកឆ្ងាញ់ឬអត់ ពូជស្រូវល្អឬទេ ផ្ដើមពីនោះ ដកបទពិសោធន៍អោយរដូវកាលបន្ទាប់៕
ហុងឌៀប - ឌឹកធុយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ