Thứ 6, 21/02/2020, 6:43 GMT+7
ព្រះភិក្ខុជក់ចិត្តដិតព្រះហឫទ័យនឹងសិល្បៈចម្លាក់ឈើ
08:24, 09/12/2019
ឆ្លងកាត់ព្រះហស្តដ៏ប៉ិនប្រសប់របស់ព្រះភិក្ខុ លីថាវ និងសហការីនៅ វត្តមហាទុប (ខេត្ត សុកត្រាំង) គល់ឈើគគ្រីមគគ្រើមទាំងប៉ុន្មានបានក្លាយទៅជាផលិតផលហត្ថកម្មវិចិត្រសិល្បៈរស់រវើក ទទួលបានការកោតសរសើរពីមនុស្សជាច្រើន។

 ចំណុចពិសេសនៃរបៀបឆ្លាក់ឈើនៅទីនេះគឺជាងឆ្លាក់មិនប្រើបច្ចេកទេសហួសហេតុទេតែផ្អែកលើពណ៌ សម្បុរ រូបរាង គន្លងកោងធម្មជាតិនៃកញ្ចុំឫសដើម្បីច្នៃបង្កើតឡើងជាស្នាដៃរស់រវើក។
ព្រះភិក្ខុ លីថាវ បង្ករាងវណ្ណកម្មនៅរោងចម្លាក់នៃវត្ត មហាទុប (ខេត្ត សុកត្រាំង)

តាំងពីតូច ព្រះភិក្ខុ លីថាវ បានស្រលាញ់ចូលចិត្តជំនាងឆ្លាក់ឈើហើយតាមរៀនវគ្គចម្លាក់ពីគល់ឈើនៅវត្តកំពង់ជ្រៃ ខេត្ត ត្រាវិញ។ បន្ទាប់ពីរយៈពេល ៤ ឆ្នាំទទួលយកចំណេះដឹងជាមូលដ្ឋានអំពីសិល្បៈចម្លាក់ ព្រះភិក្ខុ លីថាវ បាននិមន្តវិលត្រឡប់មកវត្ត មហាទុប វិញដើម្បីបន្តការងារចម្លាក់ទៀត។
មកទស្សនាទេសភាពវត្ត មហាទុប (ខេត្ត សុកត្រាំង) ភ្ញៀវទេសចរមិនត្រឹមតែបានមើលឃើញផ្ទាល់ភ្នែកនូវរាល់ដំណាក់កាលឆ្លាក់នៅលើគល់ឈើប៉ុណ្ណោះទេ នៅថែមទាំងបានគន់មើលសម្រស់ស្រស់ស្អាតនៃសំណង់ស្ថាបត្យកម្មដ៏ល្អឯកទៀតផង
 ភ្ញៀវទេសចរអញ្ជើញទស្សនាបណ្ដាផលិតផលហត្ថកម្មវិចិត្រសិល្បៈដែលត្រូវបានដាក់តាំងបង្ហាញនៅចំណុចទេសចរណ៍ វត្តមហាទុប (ខេត្ត សុកត្រាំង)
 
បច្ចុប្បន្ននេះ ព្រះភិក្ខុ លីថាវ និងសហការីទាំងឡាយកំពុងបង្ហើយស្នាដៃព្រះមេត្រី (ព្រះរីករាយ) ដែលបានឆ្លាក់ពីគល់ឈើធំមួយមានកម្ពស់ ២,៣ ម៉ែត្រ ទទឹង ២ ម៉ែត្រ។ ព្រះភិក្ខុ លីថាវ មានបំណង៖ ភ្ញៀវទេសចរអញ្ជើញមកទស្សនាទេសភាព វត្ត មហាទុប នឹងមិនត្រឹមតែបានគយគន់មើលសម្រស់ស្រស់ស្អាតនៃរាល់សំណង់ស្ថាបត្យកម្មដ៏ល្អឯក ទស្សនាហ្វូងសត្វជ្រឹងព្យួរខ្លួនលើមែកឈើប៉ុណ្ណោះទេ... នៅថែមទាំងបានឃើញដោយផ្ទាល់ភ្នែករាល់ដំណាក់កាលឆ្លាក់នៅលើគល់ឈើស្ងួតរបស់ព្រះសង្ឃ សិប្បករ ខ្មែរ៕
អត្ថបទនិងរូបថត៖ ថាច់ពេជ្រ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ