Thứ 2, 09/12/2019, 15:18 GMT+7
ភាព​ទាក់ទាញ​នៃ​ការ​ប្រណាំងសេះ​ "​សម្រិប​ជើងសេះ​លើ​តំបន់​ខ្ពង់រាប​ ​-​ ​ស​"
17:50, 20/09/2019
ការប្រណាំងសេះប្រពៃណី "សម្រិបជើងសេះលើតំបន់ខ្ពង់រាប - ស" ឆ្នាំ ២០១៩ ទើបបានប្រព្រឹត្តឡើងនៅខ្ពង់រាប បាក់ហា (ខេត្ត ឡាវកាយ) ដោយមានការចូលរួមបញ្ចេញថ្វីដៃយ៉ាងប្តូរផ្តាច់ពីកីឡាករ (អ្នកបញ្ជាសេះ) ចំនួន ៨៧ នាក់ មកពីបណ្តាស្រុក៖ ស៊ីម៉ាកាយ បាក់ហា (ខេត្ត ឡាវកាយ) និងខេត្តពីរទៀតគឺ ហាយ៉ាង និង ទ្វៀនក្វាង។ នេះគឺជាសកម្មភាពលេចធ្លោជាងគេក្នុង "សប្តាហ៍វប្បធម៌ទេសចរណ៍ បាក់ហា ឆ្នាំ ២០១៩"។
ដើម្បី​បង្កើត​ភាពល្អ​ឯក​និង​ភាព​ទាក់ទាញ​ឱ្យ​ពិធី​ប្រកួត​នោះ​ ​គណៈកម្មការ​ចាត់តាំង​បាន​កំណត់​ថា​សេះ​សម្រាប់​ប្រណាំង​ត្រូវជា​សេះឈ្មោល​ ​ជា​សេះ​ពូជ​ក្នុង​ស្រុក​។​ ​សេះ​បាន​ទទួល​ពានរង្វាន់​លេខ​ ​១​ ​កាលពី​រដូវ​កាលមុន​មិនបាន​ចូលរួម​ប្រកួត​ក្នុង​រដូវ​កាល​នេះ​ទេ​។​ ​តាម​ការ​ប៉ាន់ប្រមាណ​ ​អ្នក​អញ្ជើញ​មក​ទស្សនា​ពិធី​ប្រណាំង​មាន​ជិត​ ​៧០.០០០​ ​លើក​នាក់​ ​ក្នុង​នោះ​មាន​ទាំង​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន​ផង​។​ ​លទ្ធផល​៖​ ​គណៈកម្មការ​ចាត់តាំង​បាន​ប្រគល់​ពានរង្វាន់​លេខ​ ​១​ ​និង​ ​ពានរង្វាន់​ជើងឯក​អោយ​កីឡាករ​ ​វ៉ាង​វ៉ាន់​ប៉ាវ​ ​(ស្រុក​ ​ស៊ី​ម៉ា​កាយ​)​ ​ពានរង្វាន់​លេខ​ ​២​ ​អោយ​កីឡាករ​ ​វ៉ាង​វ៉ាន់​ហ្វុិ​ញ​ ​(​ស្រុក​ ​បាក់​ហា​)​ ​និង​ពានរង្វាន់​លេខ​ ​៣​ ​អោយ​កីឡាករ​ ​វ៉ាង​សែវ​ ​វឺ​ ​(​ស្រុក​ ​បាក់​ហា​)​។​ ​
សេះសម្រាប់ដឹកទំនិញទាំងឡាយនិងអ្នកបញ្ជាសេះជាអ្នកស្រែចម្ការស្លូតត្រង់បញ្ចេញថ្វីដៃយ៉ាងប្តូរផ្តាច់ប្រកបដោយស្មារតីក្លាហាននិងសេចក្តីសប្បុរសនៃបងប្អូនបណ្ដាជនជាតិ
ប្រគល់ពានរង្វាន់អោយកីឡាករបញ្ជាសេះទាំងឡាយដែលទទួលបានចំណាត់ថ្នាក់ខ្ពស់
 
ក្ដីសប្បាយរបស់កីឡាករបញ្ជាសេះ វ៉ាងវ៉ាន់ប៉ាវ (ស្រុក ស៊ីម៉ាកាយ) បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងការប្រណាំង "សម្រិបជើងសេះលើតំបន់ខ្ពង់រាប - ស" ឆ្នាំ ២០១៩

មិនត្រឹមតែបង្ហាញច្បាស់ពីស្មារតីក្លាហាននិងសេចក្តីសប្បុរសនៃបងប្អូនបណ្ដាជនជាតិភាគតិចនៅតំបន់ខ្ពស់ តីបាក់ ប៉ុណ្ណោះទេ ពិធីប្រណាំងសេះនេះនៅថែមទាំងបានឧទ្ទេសនាមដល់ភ្ញៀវទេសចរជាច្រើនអំពីតំបន់ខ្ពង់រាប - ស បាក់ហា សម្បូរទៅដោយអត្តសញ្ញាណ រួមចំណែកបង្កើតចំណុចលេចធ្លោ ដ៏វិសេសវិសាល ក្នុងបណ្តាសកម្មភាព វប្បធម៌ ទេសចរណ៍របស់មូលដ្ឋានទៀតផង៕
ក្វឹកខាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ