Thứ 3, 15/10/2019, 21:39 GMT+7
ភូមិឋានជនជាតិ ក្ហ ក្លាយជាចំណុចទស្សនាថ្មីប្លែកចំពោះភ្ញៀវទេសចរ
07:29, 26/05/2019
មកដល់ទីក្រុង ដាឡាត (ខេត្ត ឡឹមដុង) ក្រៅពីចំណុចទេសចរណ៍នានាដែលធ្លាប់ស្គាល់ដូចជា៖ ជ្រលងស្នេហា ជ្រោះទឹកធ្លាក់ ដាតានឡា ភ្នំឡាំងប៊ីអាង...បច្ចុប្បន្ននេះ ភ្ញៀវទេសចរជាច្រើននៅទាំងស្វែងរកមកដល់បណ្ដាភូមិឋាននៅតំបន់ជាយកុ្រង ដើម្បីសែង្វ យល់ពីជីវភាពរស់នៅ ការប្រជុំជីវភាព លក្ខណៈវប្បធម៌វិសេសវិសាលផ្សេងៗ របស់បងប្អូនជនជាតិ ក្ហ។
លោក ង្វៀនធឺប៊ិញ កម្មាភិបាលការិយាល័យវប្បធម៌ស្រុក ឡាកយឿងឲ្យដឹងថា៖ ការទស្សនាភូមិឋានជនជាតិ ក្ហ នៅតំបន់ ជាយក្រុង ដាឡាត កំពុងតែ មានកម្លាំងទាក់ទាញយ៉ាងពិសេស។
ភ្ញៀវទេសចរបរទេសជក់ចិត្តនឹងក្រេបរសជាតិកាហ្វេប្ររពៃណីរបស់ជនជាតិ ក្ហ នៅនឹងភូមិឋាន
ទិដ្ឋភាពក្សេមក្សាន្តនៃផ្ទះមួយខ្នងនាកណ្តាលភូមិឋានជនជាតិ ក្ហ
ភ្ញៀវទេសចរថតរូបប្អូនៗ តូចជនជាតិ ក្ហ
ភ្ញៀវទេសចរស្វែងយល់របរត្បាញសំពត់សង្កឹមរបស់ជនជាតិ ក្ហ
ភ្ញៀវទេសចរអញ្ជើញទស្សនាភូមិ ក្ហ ប្នើរ C នៅក្រោមជើងភ្នំ ឡាងប៊ីអាង

នៅតាមភូមិឋានមួយចំនួននៅទាំងកកើតឡើងនូវចំណុចឈប់សំរាក ហាងកាហ្វភោជនីយដ្ឋាន សេវា កម្ម homestay…ដើម្បីបម្រើភ្ញៀវទេសចរ។ ចំណុចទស្សនាថ្មីៗ ដែលនឹងត្រូវតែរំលឹកដល់គឺភូមិសត្វមាន់ ក្លុង នៅឃុំ ហៀបអាន (ស្រុក ឌឹកត្រុង) ភូមិជនជាតិស្ថិតនៅក្រោមជម្រាលភ្នំ តានុង នៅឃុំ តានុង (ទីក្រុង ដាឡាត) ភូមិជនជាតិ ដាប្លាហ៍ ឡុងឡាញ់ នៅឃុំ ដាញីម (ស្រុក ឡាកយឿង)...៕
ង្វៀនយុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖