Thứ 6, 21/02/2020, 5:53 GMT+7
មហោស្រពវប្បធម៌គងឃ្មោះ តីង្វៀន៖ សម្បូរបែបលក្ខណៈវប្បធម៌
17:48, 10/01/2020
ខេត្ត យ៉ាឡាយ បានចាត់តាំងមហោស្រពវប្បធម៌គងឃ្មោះ តីង្វៀន  គឺជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់ សំដៅអភិរក្ស ថែរក្សានិងពង្រីកតម្លៃវប្បធម៌នៃលំហវប្បធម៌គងឃ្មោះ តីង្វៀន - បេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ។
ក្នុងមហោស្រពលើកនេះ មានសកម្មភាពដ៏វិសេសវិសាលដោយឡែកជាច្រើនដូចជា៖ ពិធីបុណ្យតាមដងវិថី សម្តែងឡើងវិញនូវពិធីកិច្ច ពិធីបុណ្យប្រពៃណីរបស់បងប្អូនបណ្តាជនជាតិនៅ តីង្វៀន សម្តែងសិល្បៈឆ្លាក់រូបសំណាកឈើប្រជាប្រិយ របរតម្បាញរវៃ ត្បាញសំពត់សង្កឹម ប្រជុំជីវភាពសិល្បៈប្រជាប្រិយ ភោជនាហារ តីង្វៀន...។
មហោស្រពវប្បធម៌គងឃ្មោះ តីង្វៀន ប្រមូលផ្តុំសិប្បករសិប្បការិនជាង ១.០០០ នាក់មកពីខេត្តទាំង ៥ នៅ តីង្វៀន។ ក្នុងរូបថត៖ សម្តែងសិល្បៈក្នុងរាត្រីបិទមហោស្រព 

សម្តែងសិល្បៈឆ្លាក់រូបសំណាកឈើប្រជាប្រិយ...

តាមលោក វ៉ង៉ុកថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ៖ មហោស្រពវប្បធម៌គងឃ្មោះ តី ង្វៀន គឺជាឱកាសជួបជុំសម្ដែងគងឃ្មោះដ៏ធំរបស់តំបន់ ប្រមូលផ្តុំមកទីនេះនូវបណ្ដាឈុតគង ឃ្មោះមានសូរសំឡេងដ៏អស្ចារ្យ បណ្ដាបទ ភ្លេងឃ្មោះដ៏ពីរោះរណ្តំ បណ្ដាឧបករណ៍តន្ត្រីប្រពៃណីពិសេសដាច់ដោយឡែករបស់បណ្តាខេត្ត ក្រុងនៅទូទាំងប្រទេស...។
...និងរបរតម្បាញរវៃ

សម្ដែងប្រគុំគងឃ្មោះនៅមហោស្រព

មហោស្រពវប្បធម៌គងឃ្មោះ តីង្វៀន បានរួមចំណែកបង្កើតឡើងនូវបរិយាកាសដើម្បីជួបប្រាស្រ័យផ្ដោះប្ដូរវប្បធម៌ បង្កើនសាមគ្គីភាព ការយល់ដឹង ជួយគ្នាទៅវិញទៅមករវាងបណ្ដាជនជាតិរស់ នៅលើភូមិសាស្ដ្រនៃបណ្តាខេត្តនៅតំបន់ តីង្វៀន៕
 ហុងឌៀប -ហុងឌៀប - យឺទាន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ