Thứ 4, 13/11/2019, 4:17 GMT+7
សមោសរចម្រៀងប្រជាប្រិយ ខ្មែរ តំបន់វាលទំនាបទន្លេ គឺវឡុង លើកទី ១
លើកតម្កើងលក្ខណៈដ៏ល្អបវរ នៃវប្បធម៌របស់ជនជាតិ ខ្មែរ ណាមបូ
08:25, 08/07/2019
ថ្មីៗ កន្លងទៅ សមោសរចម្រៀងប្រជាប្រិយ ខ្មែរ តំបន់វាលទំនាបទន្លេ គឺវឡុង លើក ទី ១  ទើបបានប្រព្រឹត្តឡើង នៅខេត្ត សុកត្រាំង ទាក់ទាញបេក្ខជនបេក្ខនារីជិត ១០០ រូប អ្នកសម្តែង តន្ត្រីករជាង ១៣០ រូបមកពីបណ្តា ខេត្ត ក្រុងដូចជា៖ សុកត្រាំង ត្រា វិញ វិញឡុង គៀនយ៉ាង អានយ៉ាង  ទីក្រុង កឹនធើ...។
នេះគឺជាសកម្មភាពជួយឲ្យ បណ្ដាសិល្បករ អ្នកសម្តែងមិន អាជីពនិងសហគមន៍ជនជាតិ ខ្មែរ  បានសិក្សា ជួបប្រាស្រ័យ ផ្តោះប្តូរ បទពិសោធ រួមចំណែកក្នុងការ ថែរក្សានិងពង្រីក បណ្ដាតម្លៃសិល្បៈ របស់ជនជាតិ ខ្មែរ តាមរយៈបណ្តា ឧបករណ៍តន្ត្រី លំនាំចម្រៀងប្រជា ប្រិយ...។
សមោសររួមចំណែកថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ខ្មែរ តំបន់វាលទំនាបទន្លេ គឺវឡុង

សមោសរជា "ទីកម្សាន្ត" សម្រាប់សិប្បករ សិល្បករ សិល្បការិនីគ្រប់វ័យ

បេក្ខជន បេក្ខនារីបាននាំមកអោយទស្សនិកជនឈុតសម្តែងពិសេស ទស្សនីយភាពជាច្រើនដែលសរសើរបក្ស លោកអ៊ំ ហូ ការផ្លាស់ប្តូរថ្មីនៃភូមិស្រុក...

សមោសរចម្រៀងប្រជាប្រិយ ខ្មែរ តំបន់វាលទំនាបទន្លេ គឺវឡុង លើកទី ១ ឆ្នាំ ២០១៨ ត្រូវបានរៀបចំឡើងដោយគណៈទូរទស្សន៍ភាសាជនជាតិនៃស្ថានីយ៍ទូរទស្សន៍វៀតណាម  (VTV5)  សហការនឹងស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត សុកត្រាំង

គណៈកម្មការចាត់តាំងបាន ប្រគល់ជូនរង្វាន់លេខ ១ អោយ ទៅបេក្ខជននិងបេក្ខនារី ២ រូបគឺ៖  គីមលឿង និង ឡឹមធីយៀន មកពី ថ្នាក់សិល្បៈយូកេ (សាលាមធ្យម សិក្សាវប្បធម៌សិល្បៈ សុកត្រាំង)  ជាមួយនឹងឈុតសម្តែង "ខែ ផល្គុន យើងនឹងរៀបការ" រង្វាន់លេខ ២  មាន ២ គឺបានទៅលើបេក្ខជន លី គីមគ្វៀន (សាលាអន្តេវាសិកជន ជាតិ គេសាច់) ជាមួយនឹងឈុត សម្តែង "សារិកាកែវ" និងបេក្ខជន  ថាច់ម៉ាំងឃិច (មហាវិទ្យាល័យ  ត្រាវិញ) ជាមួយនឹងឈុតសម្តែង  "បុកល័ក្ត"...៕
 ទ្រុងហៀវ - កាវឡុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖