Chủ nhật, 15/09/2019, 17:4 GMT+7
លំហនៃការចងចាំទេសចរណ៍វប្បធម៌ ខ្មែរ ខេត្ត ត្រាវិញ
10:25, 07/03/2019
"លំហនៃការចងចាំទេសចរណ៍វប្បធម៌ ខ្មែរ ខេត្ត ត្រាវិញ" គឺជាប្រភេទសំណង់មួយក្នុងចំណោម ៣០ ប្រភេទសំណង់ចំណុះគម្រោងភូមិវប្បធម៌ទេសចរណ៍ ខ្មែរ ខេត្ត ត្រាវិញ ទើបបានសម្ពោធនៅចុងឆ្នាំ ២០១៨។
មកដល់ "លំហនៃការចងចាំទេសចរណ៍វប្បធម៌ ខ្មែរ ខេត្ត ត្រាវិញ" ភ្ញៀវទេសចរនឹងបានទស្សនាដងផ្លូវនៃផ្ទាំងគំនូរលើជញ្ជាំងជាមួយនឹងផ្ទាំងគំនូរដ៏រស់រវើកផ្សេងៗ ដែលសម្ដែងដោយសិល្បៈគូរគំនូរលើជញ្ជាំង 3D ឧទ្ទេសនាមអំពីអង្គទេវតា បណ្ដារូបារម្មណ៍យក្ខ គ្រុឌ... ក្នុងវប្បធម៌ ខ្មែរ។
សម្តែងសិល្បៈពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ខ្មែរ នៅ ណាមបូ ស្ថិតក្នុងកម្មវិធី “លំហនៃការចងចាំទេសចរណ៍វប្បធម៌ ខ្មែរ ខេត្ត ត្រាវិញ”

ភ្ញៀវទេសចរមានឱកាសសម្របខ្លួននឹងបរិយាកាសដ៏ល្អឯកពោរពេញដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ខ្មែរ នៅ ណាមបូ រួចបណ្តែតសោតន្ទ្រីយារម្មណ៍ ទៅនឹងសូរសម្លេងនៃវង់ភ្លេង ពិណពាទ្យចង្វាក់ស្គរឆៃយ៉ាំចង្វាក់រាំវង់ ទស្សនាបណ្តាភូមិរបរ រួមជាមួយសិប្បករទាំង ឡាយច្នៃប្រឌិតរបាំងមុខប្រពៃណី ស្វែងយល់និងចូលរួមដាល់អំបុក ភ្លក់រសជាតិនៃបណ្ដាមុខម្ហូបពិសេសប្រចាំតំបន់របស់ជនជាតិ ខ្មែរ...។
យុវនារី ខ្មែរ ក្បែរផ្ទាំងគំនូរលើជញ្ជាំងនៅភូមិវប្បធម៌ ខ្មែរ ណាមបូ

ភ្ញៀវទេសចរសាកល្បង ស្វែងយល់ពីរបៀបធ្វើអំបុកនៅគ្រួសារ ខ្មែរ មួយស្ថិតនៅក្នុងភូមិវប្បធម៌ ខ្មែរ ណាមបូ

ភ្ញៀវទេសចរសាកល្បងជាមួយក្បាច់រាំប្រពៃណីរបស់ជនជាតិ ខ្មែរនៅភូមិវប្បធម៌ខ្មែរ ណាមបូ

គោលគំនិតស្ថាបនា "លំហនៃការចងចាំទេសចរណ៍វប្បធម៌ ខ្មែរ ខេត្ត ត្រាវិញ" គឺបង្ហាញឡើងវិញនូវលំហវប្បធម៌របស់ភូមិស្រុក ខ្មែរមួយនៅ ណាមបូ ដែលមានជាតួយ៉ាងគឺវិធីរៀបចំទេសចរណ៍ដ៏ច្នៃប្រឌិតមួយ ផ្សារភ្ជាប់នឹងការលើកតម្កើងអត្តសញ្ញាណ វប្បធម៌ជនជាតិខ្មែរ បង្កើតចំណុចរំលេចឡើងសម្រាប់វិស័យទេសចរណ៍ខេត្ត ត្រាវិញ...៕
 ធូហឿង - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖