Chủ nhật, 29/03/2020, 9:44 GMT+7
សម្រស់និទាឃរដូវក្នុងពិធីបុណ្យ ហ្កូវតៅ
09:11, 20/03/2020
ពិធីបុណ្យ ហ្កូវតៅ នៅស្រុក ម៉ាយចូវ (ខេត្ត ហ្វាប៊ិញ) ជាពិធីបុណ្យប្រជាប្រិយប្រពៃណី ជាលក្ខណៈប្រជុំជីវភាពខាងជំនឿសំដៅលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ម៉ុង។
ហ្កូវតៅ តាមភាសារបស់ជនជាតិ ម៉ុង គឺទៅលេងលើភ្នំនានិទាឃរដូវ ដោយមានអត្ថន័យថាភ្នំស័ក្ដិសិទ្ធ ការបួងសួងស័ក្ដិសិទ្ធ។
ទិដ្ឋភាពពិធីបុណ្យ ហ្កូវតៅ

បងប្អូនជនជាតិ ម៉ុង រៀបចំពិធីបុណ្យ ហ្កូវតៅ ក្នុងគោលបំណងអរគុណ ថ្វាយអាទិទេពដែលបានតាមទ្រទ្រង់ថែរក្សា ប្រទានដល់ក្រុមគ្រួសារនូវសុខភាពល្អ ភាពសម្បូររុងរឿង លាភសំណាង អរគុណមេឃដីនិងព្រៃភ្នំប្រទានអោយភោគទ្រព្យ លាភសំណាង រដូវកាលអំណោយផល សត្វពាហនៈ បក្សីស្រុកពេញទ្រុង។ 
គ្រូសែនអនុវត្តបណ្ដាពិធីកិច្ចមុនពេលចាប់ផ្តើមពិធីបុណ្យ

បន្ទាប់ពីរាល់ពិធីកិច្ច គឺបណ្ដាសកម្មភាពលេងកម្សាន្តបានប្រព្រឹត្តឡើងជាមួយនឹងទស្សនីយភាពសិល្បៈដ៏វិសេសវិសាល បណ្ដាវិញ្ញាសាកីឡាប្រពៃណីដូចជា៖ បោះប៉ាវ ទាញព្រ័ត្រ បាញ់ស្នា ... ជាមួយនឹងស្តង់គ្រឿងភោជនាហារ ឧទ្ទេសនាមផលិតផលពិសេសនៅមូលដ្ឋានដូច៖ ផ្លែព្រូន នំយ៉ី សម្លថាំងកូ....។
បណ្តាល្បែងប្រជាប្រិយប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង ប្រព្រឹត្តឡើងយ៉ាងផុលផុសក្នុងពិធីបុណ្យ ហ្កូវតៅ
បងប្អូនជនជាតិ ម៉ុង ច្រៀង រាំក្នុងថ្ងៃប្រារព្ធពិធីបុណ្យ

ពិធីបុណ្យ ហ្កូវតៅ ដែលបានរៀបចំឡើងនៅរៀងរាល់ដើមនិទាឃរដូវមិនត្រឹមតែរួមចំណែកក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង ប៉ុណ្ណោះទេ នៅទាំងជាឱកាសបង្កើនការផ្សព្វផ្សាយ ឧទ្ទេសនាមបណ្ដាផលិតផលទេសចរណ៍ពិសេសដាច់ដោយឡែករបស់ស្រុក ម៉ាយចូវ ផងដែរ៕
ត្រុងដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ