Thứ 3, 20/08/2019, 1:31 GMT+7
សម្រស់នៃភូមិ ថូហា
08:17, 09/06/2019
ភូមិ ថូហា ស្ថិតនៅឃុំ វុឹនហា ស្រុក វៀតអៀន (ខេត្ត បាក់យ៉ាង) ចម្ងាយពីរដ្ឋធានី ហាណូយប្រហែល ៥០ គីឡូម៉ែត្រតាមទិសខាងជើងនិងចម្ងាយពីមជ្ឈមណ្ឌលទីក្រុង បាក់យ៉ាងប្រមាណជា ២០ គីឡូម៉ែត្រទៅទិសនិរតី។
ថូហា ល្បីឈ្មោះនឹងរបរធ្វើគ្រឿងស្មូន ធ្វើមីសួប្រពៃណីនិងបណ្តុំស្ថាបត្យកម្មបុរាណពោរពេញទៅដោយស្លាកស្នាមវប្បធម៌របស់ប្រជានិកររស់នៅតំបន់វាលទំនាប បាក់បូ។
ភូមិ ថូហា ចំណុះឃុំ វ៉ឹនហា ស្រុក វៀតអៀន (ខេត្ត បាក់យ៉ាង) មានសម្រស់ស្រស់ស្អាតរបស់ភូមិស្រុកជនបទ វៀតណាម បែបប្រពៃណីមួយ

ខ្លោងទ្វារភូមិ ថូហា មានទីតាំងស្ថិតនៅដើមភូមិ ម្ខាងគឺបឹង ម្ខាងទៀតគឺដើមពោធិ៍មានអាយុកាលរាប់រយឆ្នាំ។ ទីសក្ការបូជាព្រះភូមិ ថូហា មានទ្រង់ទ្រាយធំ រចនាសម្ព័ន្ធស្ថាបត្យកម្មដ៏សុក្រឹត ត្រូវបានកសាងឡើងតាំងពីជាង ៣០០ ឆ្នាំមុន ជាគំរូតួយ៉ាងនៃលំហវប្បធម៌នៃ ជំនឿខាងព្រលឹង របស់ជនជាតិ វៀតណាម។ ៣ ឆ្នាំប្រារព្ធម្តងបុណ្យភូមិ ថូហា តូ្រវបានរៀបចំឡើង ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែ មករា ដើម្បីរំលឹកគុណទេវតាព្រះភូមិ (ថាញ់ហ្វាង)។
បុណ្យភូមិ ថូហា ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏វិសេសវិសាលនៅ វៀតណាម ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកគុណទេវតាព្រះភូមិ (ថាញ់ហ្វាង) ដែលមានតំណាលថាបានបង្រៀនប្រជាជនអោយចេះធ្វើគ្រឿងស្មូន

បុណ្យភូមិ ថូហា ប្រកបដោយលក្ខណៈពិសេសដាច់ដោយឡែកនៃពិធីបុណ្យតំបន់ គិញបាក់ ជាមួយនឹងលំនាំបទចម្រៀង ក្វាន - ហ ដ៏ជិតដិតត្រូវបានសម្តែងលើទន្លេ ទីលានទីសក្ការបូជាព្រះភូមិ។ ពិធីបុណ្យដង្ហែទេវតាព្រះភូមិ (ថាញ់ហ្វាង) តូ្រវបានប្រារព្ធយ៉ាងអធិកអធមអមដោយក្បួនដង្ហែ ជាឈុតសម្តែង របាំ ការទូងស្គរបន្ទរសំឡេងអបអរសាទរពិធីបុណ្យដ៏វិសេសវិសាល ...
បុរស នារីនៅ ថូហា ច្រៀងចម្រៀងក្វាន - ហ
នៅលើផ្ទៃទន្លេ កូវ

ច្រកតូចនៅភូមិ ថូហា

ភាពស្រស់ស្អាតនៃភូមិឋានជន បទប្រពៃណី វៀតណាម មួយជាមួយនឹងប្រជាជន ថូហា ស្លូតត្រង់ រាប់អានភ្ញៀវបាន បង្កបង្កើតភាពទាក់ទាញស្រូបទាញភ្ញៀវទេសចរអញ្ជើញមក ទស្សនា៕
ហ្វាងមី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖