Thứ 2, 06/04/2020, 12:38 GMT+7
សោមនស្សរីករាយអំណរបុណ្យឯករាជ្យជាតិ
17:27, 02/12/2019
ជារៀងរាល់ឆ្នាំ អោយតែដល់ទិវាបុណ្យជាតិថ្ងៃទី ២ ខែ កញ្ញា បងប្អូនជនជាតិមកពីគ្រប់ភូមិនិគមលើកំពូលភ្នំខ្ពស់ឆ្ងាយដាច់ស្រយាលទាំងប៉ុន្មាននៃភូមិភាគខាងជើងបែរជាអ៊ូអរ នាំគ្នាត្រៀបត្រាចុះមកទីរួមស្រុកទីក្រុងជួបជុំគ្នាវិញដើម្បីអំណរ បុណ្យឯករាជ្យជាតិ។
ក្នុងឈុតសម្លៀកបំពាក់ចម្រុះពណ៌ដ៏ស្រស់ឆើត បងប្អូនជនជាតិលេងសប្បាយ ផ្តោះប្តូរវប្បធម៌ ដោះដូរមុខទំនិញប្រពៃណីទាំងឡាយ សម្តែងសាមគ្គីភាពដ៏ស្អិតរមួត៕
ជួបប្រាស្រ័យសម្តែងសិល្បៈក្នុងលំហវប្បធម៌របស់បងប្អូនជនជាតិ ម៉ុង នៅខេត្ត ឡាយចូវ នាថ្ងៃបុណ្យឯករាជ្យជាតិ។ រូបថត៖ គ្វីទ្រុង
ប្រជាជននៃរដ្ឋធានីដ៏ច្រើនកុះកររួមជាមួយបងប្អូនបណ្តាជនជាតិសប្បាយរីករាយអំណរទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែ កញ្ញា នៅភូមិវប្បធម៌ - ទេសចរណ៍បណ្តាជនជាតិ វៀតណាម។ រូបថត៖ ត្រុងដាត
បងប្អូនជនជាតិ ថៃ (ខេត្ត ឌៀនបៀន) លេងល្បែង តម៉ាឡែ ក្នុងទិវាបុណ្យ
ឯករាជ្យជាតិ។ រូបថត៖ ស៊ន់ទឺ
អំណរទិវាបុណ្យឯករាជ្យជាតិនៅស្រុក មូកាងចាយ (ខេត្ត អៀនបាយ) បានប្រព្រឹត្តឡើងនូវសកម្មភាពទាំងឡាយ៖ ផ្សារណាត់ មូកាងចាយ តាំងពិព័រណ៍រូបថតសិល្បៈនិងសកម្មភាពវប្បធម៌ សិល្បៈ កីឡាជនជាតិរបស់បងប្អូនជនជាតិ ម៉ុង។ ក្នុងរូបថត៖ ស្តង់លក់សំពត់សង្កិមគឺជាស្តង់ទំនិញមួយក្នុងបណ្ដាស្តង់ទំនិញដែលទាក់ទាញការចាប់អារម្មណ៍
ពីសំណាក់ភ្ញៀវជាច្រើននៅផ្សារណាត់ មូកាងចាយ។ រូបថត៖ ទន់អាញ់
បងប្អូនជនជាតិនិងភ្ញៀវទេសចរយ៉ាងកុះករអញ្ជើញមកស្រុក ម៉ុកចូវ  (ខេត្ត
សឺនឡា) ចូលរួមទិវាបុណ្យឯករាជ្យជាតិ។ រូបថត៖ ក្វាងគ្វៀត

ផលិតដោយ៖  ង្វៀនហ្វាង - គ្វីទ្រុង - ស៊ន់ទឺ - ទន់អាញ់ - ក្វាងក្វៀត - ត្រុងដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ