Thứ 4, 20/11/2019, 13:50 GMT+7
ស្រស់ស្អាតសម្លៀកបំពាក់ច្នៃតាមសម័យថ្មីនៃជនជាតិ ខ្មែរ ណាមបូ
19:51, 02/05/2019
មកពីការជះឥទ្ធិពលនៃការជ្រួតជ្រាបវប្បធម៌ទៅវិញទៅមកបានជាសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ខ្មែរ បច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរច្រើនអំពីគំរូម៉ូដែលប្លែកៗ ពណ៌សម្បុរ សម្បូរបែបអំពីក្បូរក្បាច់រចនា។
ពេលទៅបុណ្យនៅវត្តនារីខ្មែរ ច្រើនតែពាក់អាវត្បាញដោយសូត្រដង្កូវនាងឬត្បាញដោយសរសៃកប្បាស ។ល។ និងសំពត់សង្កិមមួយប្រភេទដែលហៅថាសំពត់ហូល។
កូនកំលោះនិងកូនក្រមុំស្លៀកពាក់ឈុតសម្លៀកបំពាក់ច្នៃតាមសម័យថ្មីស្រស់ស្អាតបំផុតក្នុងពិធីមង្គលការប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ

យុវនារី ខ្មែរ ទាំងឡាយថែមទាំង មានបង់កន្សែងពានាដ៏រម្យទមទៀតផង។ ចំពោះសម្លៀកបំពាក់មង្គលការ កូនកំលោះច្រើនពាក់អាវកត្រង់និងចុកក្បិន កូនក្រមុំពាក់អាវដៃខ្លីឬ ដៃវែង ស្លៀកសំពត់ហូលឬចុកក្បិន ពណ៌សម្បុរគឺតាមតែសាមីខ្លួន ជ្រើសរើស សមសួន។
យុវនា រីជនជាតិ ខ្មែរតែងខ្លួនក្នុងសម្លៀក
បំពាក់ប្រពៃណីទៅបុណ្យនៅវត្ត
 
យុវនារី ខ្មែរ ក្នុងឈុតសម្លៀកបំពាក់ច្នៃតាមសម័យថ្មី

សម្លៀកបំពាក់ប្រពៃណីរបស់យុវនារី ខ្មែរ

ទោះបីជាមានការផ្លាស់ប្តូរច្រើនក៏ដោយក៏សម្លៀក បំពាក់ប្រពៃណី របស់ជនជាតិខ្មែរ ណាម បូ នៅតែរក្សាបានអត្តសញ្ញាណដោយឡែក ក៏ដូចជារបៀបចុកក្បិន របៀបស្លៀកពាក់ក្នុងបណ្ដា ពិធីបុណ្យទាន ត្រូវបានរក្សានិងបន្សល់ទុកមកជាច្រើនជំនាន់មកហើយ៕
 សិរីសួស្តី​ - ភុកថា ញ់ - ឡេលិញ - បាវឡុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖